* កម្ពុជា និងតួកគី ពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកយោធា
* អាមេរិក សម្រេចបើកដំណើរការរោងចក្រនុយក្លេអ៊ែរដែលធ្លាប់បិទទ្វារឡើងវិញ ដើម្បីផ្គត់ផ្គង់អគ្គិសនី និងមជ្ឈមណ្ឌលទិន្នន័យ AI
* Fresh Exclusive: ពីវិវាទព្រំដែនកម្ពុជា–ថៃ ដល់ Online Scams៖ យុទ្ធសាស្ត្រសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការការពារអធិបតេយ្យភាព និងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ
* ប្រធានាធិបតីអ៊ីរ៉ង់ ចាត់ទុកសង្គ្រាមនៅមជ្ឈិមបូព៌ាថាជា «ការប្រល័យបរិស្ថាន»
* UN ព្រមានថា ពលរដ្ឋអាស៊ីខាងត្បូងរហូតដល់ជាង ៤០ លាននាក់ អាចត្រូវបង្ខំចិត្តប្តូរទីលំនៅ ដោយសារវិបត្តិអាកាសធាតុ
* រុស្ស៉ី បន្តចាត់វិធានការលើក្រុមហ៊ុនអឺរ៉ុប ជុំវិញភាពជាប់ពាក់ព័ន្ធជាមួយសង្រ្គាមនៅអ៊ុយក្រែន
* អ្នកឧកញ៉ា គិត ម៉េង ថ្លែងប្រាប់វិនិយោគិនតួកគីដែលកំពុងស្វែងរកឱកាសវិនិយោគថា កម្ពុជាជាប្រទេសផ្តល់សក្តានុពលដ៏អស្ចារ្យ
* សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញពីឧត្តមភាពស្នូលទាំង ៦ របស់កម្ពុជា ដល់វិនិយោគិនតួកគី នៅទីក្រុងអ៉ីស្តង់ប៊ុល
* កម្ពុជា-តួកគី ប្តេជ្ញារុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យសម្រេចបាន១ពាន់លានដុល្លារ ខណៈឆ្នាំ២០២៥ សម្រេចបានប្រមាណ ៤០០លានដុល្លារ កើនឡើងជាង១៨%
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញគម្រោង «ព្រែកជីកហ្វូណនតេជោ» ប្រាប់ធុរជនតួកគី ពីអត្ថប្រយោជន៍ក្នុងការកាត់បន្ថយថ្លៃដើមភស្តុភារកម្មនៅកម្ពុជា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកវេទិកាធុរកិច្ចកម្ពុជា-តួកគីយ៉េ
* ដំណឹងល្អ! គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គតភ្ជាប់ទីក្រុងរណបកោះនរា-មេគង្គឃី នឹងចាប់ផ្តើមនៅដើមឆ្នាំ២០២៧
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ព្យុះហឺរីខេន Simon បញ្ចេញឥទ្ធិពលនៅតំបន់ Pacific coast របស់ម៉ិកស៉ិក បង្កជាទឹកជំនន់ និងត្រៀមជម្លៀសប្រជាជន (Video inside)

13-10-2026 11:50

(ម៉ិកស៉ីកូ)៖ ព្យុះហឺរីខេន Simon បានធ្វើដំណើរយឺតៗឆ្ពោះទៅទិសពាយ័ព្យ ក្បែរតំបន់ឆ្នេរ Pacific coast ប្រទេសម៉ិកស៉ិក កាលពីថ្ងៃចន្ទសប្តាហ៍នេះ ដោយរដ្ឋនានានៅភាគខាងលិចរងនូវខ្យល់បោកបក់ដ៏គ្រោះថ្នាក់ ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ ក៏ដូចជាតម្រូវឱ្យសហគមន៍រស់នៅតាមបណ្តោយដងទន្លេ ត្រៀមលក្ខណៈសម្រាប់ការជម្លៀស។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី១៣ ខែតុលា ឆ្នាំ២០២៦។

មជ្ឈមណ្ឌលតាមដានព្យុះរបស់សហរដ្ឋអាមេរិក បានឱ្យដឹងថា នៅពេលព្រឹក (ម៉ោងក្នុងតំបន់) ព្យុះ Simon ស្ថិតនៅចម្ងាយប្រហែល ៩០គីឡូម៉ែត្រ ភាគនិរតីនៃតំបន់ Cabo Corrientes រដ្ឋ Jalisco ដោយមានល្បឿនខ្យល់បក់ខ្លាំងបំផុត ១៧៥គីឡូម៉ែត្រក្នុងមួយម៉ោង ដែលជាព្យុះហឺរីខេនកម្រិត២។ លោក Alex DaSilva អ្នកជំនាញផ្នែកតាមដាននៅក្រុមហ៊ុនឧតុនិយមឯកជន AccuWeather បាននិយយាថា កម្លាំងខ្យល់របស់ព្យុះ Simon កំពុងថយចុះជាបណ្តើរៗ ហើយវាអាចឈប់ធ្វើចលនា ឬនៅទ្រឹងក្នុងសប្តាហ៍នេះ រួច​បោកបក់​ចូល​ដល់​ដីគោក​នៅ​ថ្ងៃ​ព្រហស្បតិ៍ ក្នុង​រដ្ឋ Sinaloa របស់​ម៉ិកស៉ិក។

តាមការព្យាករ ព្យុះ Simon ធ្វើដំណើរទៅទិសពាយព្យក្នុងល្បឿន ៦គីឡូម៉ែត្រក្នុងមួយម៉ោង ហើយបន្តធ្វើដំណើរតាមគន្លងនោះ មុនពេលបត់ទៅទិសឦសាន រួចចូលទៅក្នុងដីគោកឆ្លងកាត់តំបន់ភាគខាងលិច ភាគកណ្តាលម៉ិកស៉ិក អំឡុងពាក់កណ្តាលសប្តាហ៍នេះ។ អាជ្ញាធរបានឱ្យដឹងថា ព្យុះ Simon អាចបង្កជាទឹកជំនន់ និងបំណាក់ដីដែលអាចគំរាមកំហែងដល់អាយុជីវិត នៅតាមតំបន់មួយចំនួននៃ Pacific coast និងតំបន់ភ្នំក្បែរនោះ៕