* កម្ពុជា និងតួកគី ពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកយោធា
* អាមេរិក សម្រេចបើកដំណើរការរោងចក្រនុយក្លេអ៊ែរដែលធ្លាប់បិទទ្វារឡើងវិញ ដើម្បីផ្គត់ផ្គង់អគ្គិសនី និងមជ្ឈមណ្ឌលទិន្នន័យ AI
* Fresh Exclusive: ពីវិវាទព្រំដែនកម្ពុជា–ថៃ ដល់ Online Scams៖ យុទ្ធសាស្ត្រសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការការពារអធិបតេយ្យភាព និងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ
* ប្រធានាធិបតីអ៊ីរ៉ង់ ចាត់ទុកសង្គ្រាមនៅមជ្ឈិមបូព៌ាថាជា «ការប្រល័យបរិស្ថាន»
* UN ព្រមានថា ពលរដ្ឋអាស៊ីខាងត្បូងរហូតដល់ជាង ៤០ លាននាក់ អាចត្រូវបង្ខំចិត្តប្តូរទីលំនៅ ដោយសារវិបត្តិអាកាសធាតុ
* រុស្ស៉ី បន្តចាត់វិធានការលើក្រុមហ៊ុនអឺរ៉ុប ជុំវិញភាពជាប់ពាក់ព័ន្ធជាមួយសង្រ្គាមនៅអ៊ុយក្រែន
* អ្នកឧកញ៉ា គិត ម៉េង ថ្លែងប្រាប់វិនិយោគិនតួកគីដែលកំពុងស្វែងរកឱកាសវិនិយោគថា កម្ពុជាជាប្រទេសផ្តល់សក្តានុពលដ៏អស្ចារ្យ
* សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញពីឧត្តមភាពស្នូលទាំង ៦ របស់កម្ពុជា ដល់វិនិយោគិនតួកគី នៅទីក្រុងអ៉ីស្តង់ប៊ុល
* កម្ពុជា-តួកគី ប្តេជ្ញារុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យសម្រេចបាន១ពាន់លានដុល្លារ ខណៈឆ្នាំ២០២៥ សម្រេចបានប្រមាណ ៤០០លានដុល្លារ កើនឡើងជាង១៨%
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញគម្រោង «ព្រែកជីកហ្វូណនតេជោ» ប្រាប់ធុរជនតួកគី ពីអត្ថប្រយោជន៍ក្នុងការកាត់បន្ថយថ្លៃដើមភស្តុភារកម្មនៅកម្ពុជា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកវេទិកាធុរកិច្ចកម្ពុជា-តួកគីយ៉េ
* ដំណឹងល្អ! គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គតភ្ជាប់ទីក្រុងរណបកោះនរា-មេគង្គឃី នឹងចាប់ផ្តើមនៅដើមឆ្នាំ២០២៧
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ទស្សនវិជ្ជាអប់រំរបស់ចិន៖ អំណានជាគ្រឹះ វិទ្យាសាស្ត្រជាកម្លាំង នវានុវត្តន៍ជាចក្ខុវិស័យ និង បទពិសោធន៍អភិបាលកិច្ចជាតិ ជាមាគ៌ាកសាងអនាគតរបស់យុវជនចិន

13-10-2026 13:14

(ប៉េកាំង)៖ លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានចែករំលែកថា ទស្សនវិជ្ជាអប់រំរបស់ប្រទេសចិន ដែលមានវ័យជាង៣០០០ឆ្នាំ ផ្តោតលើការកសាងមូលដ្ឋានចំណេះដឹងតាមរយៈអំណាន ការពង្រឹងសមត្ថភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ការលើកកម្ពស់នវានុវត្តន៍ និងការសិក្សាឈ្វេងយល់ពីបទពិសោធន៍អភិបាលកិច្ចជាតិ។ ទិសដៅទាំងនេះមានគោលបំណងបណ្តុះបណ្តាលយុវជនឱ្យមានពុទ្ធិ សីលធម៌ សមត្ថភាពគិតវិភាគ គំនិតនវានុវត្តន៍ និងការយល់ដឹងយ៉ាងប្រត្យក្សពីការអភិវឌ្ឍសង្គមជាតិ។

ជាតថភាព កុមារនិងយុវជនចិន បាននិងកំពុងអនុវត្តយ៉ាងខ្ជាប់ខ្ជួនលេី អំណានដែលជាគ្រឹះនៃការអប់រំពេញមួយជីវិត។ ដោយមិនរាប់បញ្ចូលបណ្ណាល័យឯកជន នៅតាមផ្ទះនីមួយៗ និងបណ្ណាល័យ នៅតាមសាលារៀនគ្រប់កម្រិតសិក្សា យេីងឃេីញថា ប្រទេសចិនបានបន្តពង្រីកបណ្តាញបណ្ណាល័យសាធារណៈ និងលើកកម្ពស់វប្បធម៌អំណាននៅទូទាំងប្រទេស។ គិតត្រឹមចុងឆ្នាំ២០២៥ ប្រទេសចិនមានបណ្ណាល័យសាធារណៈចំនួន ៣,២៥៣ កន្លែង ដែលមានសៀវភៅ និងឯកសារប្រមាណ ១.៥៥ពាន់លានក្បាល ដោយមិនរាប់បញ្ចូលសៀវភៅនិងឯកសារអេឡិកត្រូនិក។ ក្នុងឆ្នាំ២០២៥ បណ្ណាល័យសាធារណៈទាំងនេះទទួល អ្នកចូលប្រើប្រាស់ប្រមាណ ១.៤៧ពាន់លានដង និងរៀបចំសកម្មភាពលើកកម្ពស់ ការអានប្រមាណ៣៥៤,០០០ លើក។ ទិន្នន័យទាំងនេះបង្ហាញថា បណ្ណាល័យមិនមែនគ្រាន់តែជា កន្លែងរក្សាទុកសៀវភៅនោះទេ ប៉ុន្តែជាហេដ្ឋារចនាសម្ព័ន្ធចំណេះដឹង ដែលផ្តល់ឱកាសដល់ប្រជាពលរដ្ឋ និងយុវជនក្នុងការស្វ័យសិក្សាស្រាវជ្រាវ និងអភិវឌ្ឍសមត្ថភាពដោយខ្លួនឯង។

ជាសច្ចភាព វិទ្យាសាស្ត្រ និង បច្ចេកវិទ្យាជាកម្លាំងចលករជំរុញដល់ល្នឿនកាន់តែលឿននៃការអភិវឌ្ឍ។ យោងតាមទិន្នន័យឆ្នាំ២០២៥ ការចំណាយសរុបរបស់ប្រទេសចិនលើការស្រាវជ្រាវនិងអភិវឌ្ឍន៍ (R&D) មានចំនួនលើសពី៣.៩២ទ្រីលានយាន់ប្រាក់ចិន ស្មើនឹងប្រមាណ២.៨%នៃផលិតផលក្នុងស្រុកសរុប (GDP)។ កម្រិតនេះឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់ចិន ចំពោះការកសាងសមត្ថភាពវិទ្យាសាស្ត្រ និង បច្ចេកវិទ្យា ដើម្បីគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និង សង្គម។ ការវិនិយោគលើ R&D គឺជាការបង្កើតកាលានុវត្តភាពផ្ទាល់ដល់សាកលវិទ្យាល័យ វិទ្យាស្ថានស្រាវជ្រាវ និងសហគ្រាសភ្ជាប់ពុទ្ធិទៅនឹងការអនុវត្តជាក់ស្តែងផងដែរ។

ជាសក្ខីភាព នវានុវត្តន៍ជាចក្ខុវិស័យសម្រាប់អនាគត។ តាមរបាយការណ៍ស្តីពីសូចនាករនវានុវត្តន៍ជាតិឆ្នាំ២០២៥ ប្រទេសចិនជាប់ចំណាត់ថ្នាក់លេខ៩ ក្នុងចំណោមសេដ្ឋកិច្ចចំនួន៦០ ដែលត្រូវបានវាយតម្លៃ។ លទ្ធផលនេះបង្ហាញពីការរីកចម្រើន នៃសមត្ថភាពនវានុវត្តន៍របស់ចិន និងការភ្ជាប់ការអប់រំ ការស្រាវជ្រាវ និងការអភិវឌ្ឍឧស្សាហកម្ម។ សម្រាប់យុវជន ការអប់រំក្នុងបរិបទនេះមិនគួរឈប់ត្រឹមការទទួលចំណេះដឹងតាមសៀវភៅនោះទេ ប៉ុន្តែត្រូវបន្តទៅដល់ការគិតដោយឯករាជ្យ ការដោះស្រាយបញ្ហា និងការបង្កើតគំនិតថ្មីៗ។

ជាគន្លឹះ​ បទពិសោធន៍អភិបាលកិច្ចជាតិជាប្រភពសម្រាប់ការសិក្សា និងការគិតវិភាគ។ ការសិក្សាពីដំណើរការអភិវឌ្ឍរបស់ប្រទេសចិន អាចជួយឱ្យយុវជនយល់ដឹងអំពីទំនាក់ទំនងរវាងការរៀបចំគោលនយោបាយ ការអនុវត្តជាក់ស្តែង ការប្រើប្រាស់ធនធាន និងការកែលម្អជីវភាពប្រជាជន។ ការសិក្សាបែបនេះគួរផ្អែកលើទិន្នន័យ បរិបទប្រវត្តិសាស្ត្រ និងលទ្ធផលជាក់ស្តែង ដើម្បីបង្កើនសមត្ថភាពវាយតម្លៃ និងការយល់ដឹងអំពីរបៀបដែលការសម្រេចចិត្តសាធារណៈមានឥទ្ធិពលលើការអភិវឌ្ឍជាតិ។

ជារួម ទស្សនវិជ្ជាអប់រំរបស់ប្រទេសចិនបង្ហាញពីការភ្ជាប់គ្នារវាង អំណាន វិទ្យាសាស្ត្រ នវានុវត្តន៍ និងការសិក្សា ពីបទពិសោធន៍អភិបាលកិច្ច។ ក្នុង សៀវភៅ «ស៊ី ជីនភីង ៖ អភិបាល កិច្ច ប្រទេសចិន» (ភាគ១) ដែលត្រូវ បានបកប្រែជាខេមរភាសាដោយលោកបណ្ឌិត ជា មុនីឫទ្ធិ បានរំលេចផងដែរថា អំណានផ្តល់មូលដ្ឋានពុទ្ធិ វិទ្យាសាស្ត្រពង្រឹងសមត្ថភាពស្រាវជ្រាវ នវានុវត្តន៍បង្ហាញត្រីវិស័យទៅកាន់អនាគត ខណៈការសិក្សាពីបទពិសោធន៍អភិបាលកិច្ច ជួយបង្កើនការយល់ដឹងកាន់តែស៊ីជម្រៅអំពីការអភិវឌ្ឍសង្គមជាតិ។ ការរួមបញ្ចូលធាតុទាំងនេះបង្កេីតជាប្រព័ន្ធ ដែលបាននិងកំពុង ជួយបណ្តុះបណ្តាលយុវជនឱ្យក្លាយជាកម្លាំងពុទ្ធិមូលធនមនុស្ស និងនវានុវត្តន៍ ដែលមានសមត្ថភាពខ្ពស់ចូលរួមក្នុងការកសាង អនាគតប្រទេសចិនតាមមាគ៌ាទំនេីបកម្មសង្គមនិយមតាមបែបផែនចិន៕

វិទ្យុមិត្តភាពកម្ពុជាចិន