* កម្ពុជា និងតួកគី ពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកយោធា
* អាមេរិក សម្រេចបើកដំណើរការរោងចក្រនុយក្លេអ៊ែរដែលធ្លាប់បិទទ្វារឡើងវិញ ដើម្បីផ្គត់ផ្គង់អគ្គិសនី និងមជ្ឈមណ្ឌលទិន្នន័យ AI
* Fresh Exclusive: ពីវិវាទព្រំដែនកម្ពុជា–ថៃ ដល់ Online Scams៖ យុទ្ធសាស្ត្រសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការការពារអធិបតេយ្យភាព និងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ
* ប្រធានាធិបតីអ៊ីរ៉ង់ ចាត់ទុកសង្គ្រាមនៅមជ្ឈិមបូព៌ាថាជា «ការប្រល័យបរិស្ថាន»
* UN ព្រមានថា ពលរដ្ឋអាស៊ីខាងត្បូងរហូតដល់ជាង ៤០ លាននាក់ អាចត្រូវបង្ខំចិត្តប្តូរទីលំនៅ ដោយសារវិបត្តិអាកាសធាតុ
* រុស្ស៉ី បន្តចាត់វិធានការលើក្រុមហ៊ុនអឺរ៉ុប ជុំវិញភាពជាប់ពាក់ព័ន្ធជាមួយសង្រ្គាមនៅអ៊ុយក្រែន
* អ្នកឧកញ៉ា គិត ម៉េង ថ្លែងប្រាប់វិនិយោគិនតួកគីដែលកំពុងស្វែងរកឱកាសវិនិយោគថា កម្ពុជាជាប្រទេសផ្តល់សក្តានុពលដ៏អស្ចារ្យ
* សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញពីឧត្តមភាពស្នូលទាំង ៦ របស់កម្ពុជា ដល់វិនិយោគិនតួកគី នៅទីក្រុងអ៉ីស្តង់ប៊ុល
* កម្ពុជា-តួកគី ប្តេជ្ញារុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យសម្រេចបាន១ពាន់លានដុល្លារ ខណៈឆ្នាំ២០២៥ សម្រេចបានប្រមាណ ៤០០លានដុល្លារ កើនឡើងជាង១៨%
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញគម្រោង «ព្រែកជីកហ្វូណនតេជោ» ប្រាប់ធុរជនតួកគី ពីអត្ថប្រយោជន៍ក្នុងការកាត់បន្ថយថ្លៃដើមភស្តុភារកម្មនៅកម្ពុជា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកវេទិកាធុរកិច្ចកម្ពុជា-តួកគីយ៉េ
* ដំណឹងល្អ! គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គតភ្ជាប់ទីក្រុងរណបកោះនរា-មេគង្គឃី នឹងចាប់ផ្តើមនៅដើមឆ្នាំ២០២៧
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

នាយករដ្ឋមន្រ្តីព្រីតថេន ថាឆ្មាំបដិវត្តន៍អ៉ីរ៉ង់ IRGC ទំនងជាអ្នកនៅពីក្រោយឧប្បត្តិហេតុមូលដ្ឋានទ័ពអាកាស RAF Fairford (Video inside)

13-10-2026 13:55

(ឡុងដ៏)៖ នាយករដ្ឋមន្ត្រីព្រីតថេន លោក Andy Burnham បាននិយាយកាលពីចន្ទសប្តាហ៍នេះថា ផែនការដែលសង្ស័យកំណត់គោលដៅលើមូលដ្ឋានទ័ពអាកាស RAF Fairford ក្នុងប្រទេសព្រីតថេននោះ គឺទំនងណាស់ថាត្រូវបានសម្របសម្រួលដោយអ៉ីរ៉ង់ ហើយស្ទើរតែប្រាកដថាត្រូវបានបញ្ជាដោយកងកម្លាំងឆ្មាំបដិវត្តន៍ IRGC។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី១៣ ខែតុលា ឆ្នាំ២០២៦។

មូលដ្ឋាន RAF Fairford នៅភាគនិរតីព្រីតថេន ដែលសហរដ្ឋអាមេរិកធ្លាប់ប្រើប្រាស់ជាតាំងនៃយន្តហោះទម្លាក់គ្រាប់បែក ដើម្បីធ្វើការវាយប្រហារលើអ៉ីរ៉ង់ បានក្លាយជាចំណុចសំខាន់នៃប្រតិបត្តិការឆ្លើយតបផ្នែកសន្តិសុខទ្រង់ទ្រាយធំមួយ បន្ទាប់ពីបុរសជនជាតិព្រីតថេន ៥នាក់ត្រូវបានចាប់ខ្លួននៅក្បែរតំបន់នោះ កាលពីខែកញ្ញា ដោយសង្ស័យពាក់ព័ន្ធអំពើភេរវកម្ម និងបទល្មើសទាក់ទងនឹងគ្រឿងផ្ទុះ។

លោក Burnham បានថ្លែងប្រាប់សភាយ៉ាងដូច្នេះថា «ខ្ញុំអាចបញ្ជាក់ពីការវាយតម្លៃរបស់យើងថា វាមានលទ្ធភាពខ្ពស់ណាស់ដែលប្រតិបត្តិការនេះ ត្រូវបានសម្របសម្រួលដោយអ៉ីរ៉ង់ ហើយស្ទើរតែប្រាកដណាស់ថា វាត្រូវបានដឹកនាំដោយកងឆ្មាំបដិវត្តន៍អ៉ីរ៉ង់»។

ឯកអគ្គរដ្ឋទូតអ៉ីរ៉ង់ប្រចាំនៅព្រីតថេន លោក Seyed Ali Mousavi បានលើកឡើងថាតេហេរ៉ង់មិនពាក់ព័ន្ធក្នុងរឿងនេះទេ ហើយប្រសិនបើជារដ្ឋាភិបាលព្រីតថេនមានឯកសារ ឬភស្តុតាងណាមួយដើម្បីគាំទ្រការអះអាងរបស់ខ្លួននោះ ពួកគេគួរតែបង្ហាញ។ នេះបើតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋ IRNA របស់អ៉ីរ៉ង់៕