* កម្ពុជា និងតួកគី ពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកយោធា
* អាមេរិក សម្រេចបើកដំណើរការរោងចក្រនុយក្លេអ៊ែរដែលធ្លាប់បិទទ្វារឡើងវិញ ដើម្បីផ្គត់ផ្គង់អគ្គិសនី និងមជ្ឈមណ្ឌលទិន្នន័យ AI
* Fresh Exclusive: ពីវិវាទព្រំដែនកម្ពុជា–ថៃ ដល់ Online Scams៖ យុទ្ធសាស្ត្រសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការការពារអធិបតេយ្យភាព និងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ
* ប្រធានាធិបតីអ៊ីរ៉ង់ ចាត់ទុកសង្គ្រាមនៅមជ្ឈិមបូព៌ាថាជា «ការប្រល័យបរិស្ថាន»
* UN ព្រមានថា ពលរដ្ឋអាស៊ីខាងត្បូងរហូតដល់ជាង ៤០ លាននាក់ អាចត្រូវបង្ខំចិត្តប្តូរទីលំនៅ ដោយសារវិបត្តិអាកាសធាតុ
* រុស្ស៉ី បន្តចាត់វិធានការលើក្រុមហ៊ុនអឺរ៉ុប ជុំវិញភាពជាប់ពាក់ព័ន្ធជាមួយសង្រ្គាមនៅអ៊ុយក្រែន
* អ្នកឧកញ៉ា គិត ម៉េង ថ្លែងប្រាប់វិនិយោគិនតួកគីដែលកំពុងស្វែងរកឱកាសវិនិយោគថា កម្ពុជាជាប្រទេសផ្តល់សក្តានុពលដ៏អស្ចារ្យ
* សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញពីឧត្តមភាពស្នូលទាំង ៦ របស់កម្ពុជា ដល់វិនិយោគិនតួកគី នៅទីក្រុងអ៉ីស្តង់ប៊ុល
* កម្ពុជា-តួកគី ប្តេជ្ញារុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យសម្រេចបាន១ពាន់លានដុល្លារ ខណៈឆ្នាំ២០២៥ សម្រេចបានប្រមាណ ៤០០លានដុល្លារ កើនឡើងជាង១៨%
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញគម្រោង «ព្រែកជីកហ្វូណនតេជោ» ប្រាប់ធុរជនតួកគី ពីអត្ថប្រយោជន៍ក្នុងការកាត់បន្ថយថ្លៃដើមភស្តុភារកម្មនៅកម្ពុជា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកវេទិកាធុរកិច្ចកម្ពុជា-តួកគីយ៉េ
* ដំណឹងល្អ! គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គតភ្ជាប់ទីក្រុងរណបកោះនរា-មេគង្គឃី នឹងចាប់ផ្តើមនៅដើមឆ្នាំ២០២៧
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ផ្លូវមហាដំណើររបស់យើង៖ពី​​ «ភួយពាក់កណ្តាល» ដល់ជីវភាពដ៏មានសុភមង្គល

13-10-2026 15:03

(ប៉េកាំង)៖ ប្រវត្តិសាស្រ្តនៃមហាដំណើររបស់កងទ័ក្រហម គឺជាប្រវត្តិសាស្ត្រដែលឆ្លុះបញ្ចាំងពីមនោសញ្ចេតនាដ៏ជ្រាលជ្រៅ រវាងកងទ័ពនិងប្រជាជន។

នាខែវិច្ឆិកាឆ្នាំ ១៩៣៤ កងទ័ពក្រហមដែលជាកងទ័ពនៃបក្សកុម្មុយនីស្តចិន បានធ្វើមហាដំណើរឆ្លងកាត់ភូមិជនជាតិ Shazhou​ Yao​​ ឃុំជនជាតិ Yao Wenming​ ស្រុក Rucheng​ ក្រុង Binzhou​ ខេត្ត Hunan យុទ្ធជននារីបីនាក់បានស្នាក់នៅផ្ទះ របស់អ្នកភូមិឈ្មោះ Xu Jiexiu មួយយប់។ មុនពេលចាកចេញ ពួកគេបានកាត់ភួយតែមួយគត់របស់ពួកគេជាពីរ ហើយទុកពាក់កណ្តាលឱ្យអ្នកភូមិ ដែលបង្កើតជារឿងរ៉ាវគួរឱ្យរំភើបចិត្តអំពីចំណងមេត្រីភាពដ៏ជ្រាលជ្រៅរវាងកងទ័ព និងប្រជាជន។

«សូម្បីតែកំពុងប្រឈមមុខនឹងកង្វះខាតស្បៀងអាហារ និងសម្លៀកបំពាក់ និងដំណាក់កាលស្លាប់រស់ក៏ដោយ ក៏កងទ័ពក្រហម នៅតែយកចិត្តទុក ដាក់ចំពោះសុខុមាលភាពរបស់ប្រជាជន។ អ្វីៗគ្រប់យ៉ាងរបស់ប្រជាជនសុទ្ធតែសំខាន់ណាស់!» កាលពីខែកញ្ញា ឆ្នាំ២០២០ លោក Xi Jinping ប្រធានរដ្ឋចិនបានចង្អុលបង្ហាញក្នុងអំឡុងពេលចុះត្រួតពិនិត្យនៅភូមិនេះថា រឿងរ៉ាវនៃ «ភួយពាក់កណ្តាល» បានបង្ហាញពីមនោសញ្ចេតនារបស់បក្សកុម្មុយនីស្តចិនចំពោះប្រជាជន និងធាតុពិតរបស់បក្សកុម្មុយនីស្តចិន ដែលបម្រើប្រជាជន។ «ដើម្បីផ្សព្វផ្សាយស្មារតីនៃមហាដំណើរដ៏អស្ចារ្យ និងស្រេចមហាដំណើរបច្ចុប្បន្នឱ្យបានល្អ យើងត្រូវតែតម្កល់ទុកប្រជាជននៅក្នុងឋានៈខ្ពស់បំផុតនៅក្នុងចិត្តរបស់យើង»។

ជាង៩០ឆ្នាំបានកន្លងផុតទៅហើយ តែភាពកក់ក្តៅនៃ «ភួយពាក់កណ្តាល» រូវបានបន្តពីមួយជំនាន់ទៅមួយជំនាន់។ សព្វថ្ងៃនេះ តំបន់នេះពឹងផ្អែកលើប្រវត្តិសាស្ត្រ បដិវត្តន៍របស់ខ្លួន អភិវឌ្ឍតំបន់ទេសភាព និងឧស្សាហកម្មជនបទ ដោយបានស្វែងរកឃើញ វិធីសាស្រ្តសម្រាប់បង្កើនប្រាក់ចំណូលតាមរយៈការដាំផ្លែឈើ ការបើកហាង និងការដាក់តូបលក់ដូរ។ បច្ចុប្បន្ន ប្រាក់ចំណូលគិតជាមធ្យម ក្នុងមនុស្សម្នាក់ៗនៅក្នុងភូមិនេះបានកើនឡើងពីពីរបីពាន់ដល់ ២,៥​​ ម៉ឺនយាន់ប្រាក់ចិន។ កាលពីអតីតកាល កងទ័ពក្រហម បានចូនភួយពាក់កណ្តាលឱ្យទៅប្រជាជន សព្វថ្ងៃនេះ បក្សកុម្មុយនីស្តចិន កំពុងដឹកនាំប្រជាជនគ្រប់រូបឆ្ពោះ ទៅរកជីវភាពដ៏មានសុភមង្គល៕

វិទ្យុមិត្តភាពកម្ពុជាចិន