* កម្ពុជា និងតួកគី ពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកយោធា
* អាមេរិក សម្រេចបើកដំណើរការរោងចក្រនុយក្លេអ៊ែរដែលធ្លាប់បិទទ្វារឡើងវិញ ដើម្បីផ្គត់ផ្គង់អគ្គិសនី និងមជ្ឈមណ្ឌលទិន្នន័យ AI
* Fresh Exclusive: ពីវិវាទព្រំដែនកម្ពុជា–ថៃ ដល់ Online Scams៖ យុទ្ធសាស្ត្រសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការការពារអធិបតេយ្យភាព និងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ
* ប្រធានាធិបតីអ៊ីរ៉ង់ ចាត់ទុកសង្គ្រាមនៅមជ្ឈិមបូព៌ាថាជា «ការប្រល័យបរិស្ថាន»
* UN ព្រមានថា ពលរដ្ឋអាស៊ីខាងត្បូងរហូតដល់ជាង ៤០ លាននាក់ អាចត្រូវបង្ខំចិត្តប្តូរទីលំនៅ ដោយសារវិបត្តិអាកាសធាតុ
* រុស្ស៉ី បន្តចាត់វិធានការលើក្រុមហ៊ុនអឺរ៉ុប ជុំវិញភាពជាប់ពាក់ព័ន្ធជាមួយសង្រ្គាមនៅអ៊ុយក្រែន
* អ្នកឧកញ៉ា គិត ម៉េង ថ្លែងប្រាប់វិនិយោគិនតួកគីដែលកំពុងស្វែងរកឱកាសវិនិយោគថា កម្ពុជាជាប្រទេសផ្តល់សក្តានុពលដ៏អស្ចារ្យ
* សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញពីឧត្តមភាពស្នូលទាំង ៦ របស់កម្ពុជា ដល់វិនិយោគិនតួកគី នៅទីក្រុងអ៉ីស្តង់ប៊ុល
* កម្ពុជា-តួកគី ប្តេជ្ញារុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យសម្រេចបាន១ពាន់លានដុល្លារ ខណៈឆ្នាំ២០២៥ សម្រេចបានប្រមាណ ៤០០លានដុល្លារ កើនឡើងជាង១៨%
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញគម្រោង «ព្រែកជីកហ្វូណនតេជោ» ប្រាប់ធុរជនតួកគី ពីអត្ថប្រយោជន៍ក្នុងការកាត់បន្ថយថ្លៃដើមភស្តុភារកម្មនៅកម្ពុជា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកវេទិកាធុរកិច្ចកម្ពុជា-តួកគីយ៉េ
* ដំណឹងល្អ! គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គតភ្ជាប់ទីក្រុងរណបកោះនរា-មេគង្គឃី នឹងចាប់ផ្តើមនៅដើមឆ្នាំ២០២៧
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

សុខុមាលភាពប្រជាជនចិន ឆ្លុះបញ្ចាំងតាមរយៈទស្សនវិជ្ជាចិន

13-10-2026 15:06

(ប៉េកាំង)៖ លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន យល់ថា សម្រាប់ប្រទេសចិន សុខុមាលភាពសង្គម និងវិបុលភាពរួម គឺជាគោលដៅសំខាន់នៃការអភិវឌ្ឍដែលផ្ដោតលើការកែលម្អជីវភាពប្រជាជន ការបង្កើនឱកាសអភិវឌ្ឍ និងការចែករំលែកផលប្រយោជន៍ពីកំណើនសេដ្ឋកិច្ច។ គោលដៅនេះអាចត្រូវបាន ពិចារណាតាមរយៈទស្សនវិជ្ជាចិនបុរាណ ជាពិសេសគំនិតមនុស្សធម៌របស់ខុងជឺ (កាលពីជាង២៥០០ឆ្នាំ មុន) និង គំនិតសុខដុមរមនាជាមួយធម្មជាតិរបស់ឡៅជឺ (កាលពីជាង២៥០០ឆ្នាំ មុន) ព្រមទាំងបទពិសោធន៍អភិបាលកិច្ច របស់បក្សកម្មុយនិស្តចិន លេីការដឹកនាំសាធារណរដ្ឋប្រជាមានិតចិន (៧៧ឆ្នាំកន្លងមកនេះ)។

តាមរយៈសៀវភៅ «មិនទុកនរណាម្នាក់ចោល ៖ រឿងរ៉ាវនៃការកាត់បន្ថយភាពក្រីក្ររបស់ប្រទេសចិន» លោកបណ្ឌិត ជា មុនីឫទ្ធិ ចែករំលែកថា៖

ទី១៖ ទស្សនវិជ្ជាខុងជឺ និងការយកប្រជាជនជាស្នូលអាទិភាពនៃការអភិវឌ្ឍ។ ខុងជឺបានលើកតម្កើងគុណធម៌ មនុស្សធម៌ និងការទទួលខុសត្រូវរបស់អ្នកដឹកនាំ។ គំនិតនេះអាចឆ្លុះបញ្ចាំង តាមរយៈការផ្ដល់អាទិភាពដល់ការអប់រំ សុខាភិបាល ការងារ និងសន្តិសុខសង្គម។ ក្នុងបទពិសោធន៍ចិន ការលុបបំបាត់ភាពក្រីក្រខ្លាំងនៅតំបន់ជនបទតាមស្តង់ដារជាតិ ដែលចិនបានកំណត់ នៅចុងឆ្នាំ២០២០ គឺជាទឡ្ហីករណ៍បែបគរុសភាមួយ នៃការប្រើប្រាស់គោលនយោបាយ និងធនធានដើម្បីកែលម្អជីវភាពប្រជាជន។ ទោះជាយ៉ាងណា ការរក្សាសមិទ្ធផល និងការទប់ស្កាត់មិនឱ្យធ្លាក់មកទទួលភាពក្រីក្រឡើងវិញ នៅតែត្រូវការកិច្ចខិតខំប្រឹងប្រែង ជាបន្តបន្ទាប់។

ទី២៖ ទស្សនវិជ្ជាឡៅជឺ និងការអភិវឌ្ឍប្រកបដោយតុល្យភាព។ ឡៅជឺបានសង្កត់ធ្ងន់លើការសម្របសម្រួលតាមធម្មជាតិ ភាពសាមញ្ញ និងការចេះស្កប់ស្កល់។ គំនិតទាំងនេះរំលឹកថា វិបុលភាពមិនគួរវាស់វែងត្រឹមតែទ្រព្យសម្បត្តិ ឬកំណើនសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែត្រូវគិតគូរពីសុខភាព បរិស្ថាន និងគុណភាពជីវិតផងដែរ។ ជាក់ស្តែង ក្នុងអំឡុងថ្ងៃឈប់សម្រាកសប្តាហ៍មាសរបស់ប្រទេសចិន ក្នុងឆ្នាំ២០២៦ លំហូរអ្នកដំណើរទូទាំងប្រទេសមានចំនួនសរុប ២.១៤២ពាន់លាននាក់ ហើយការប្រើប្រាស់ផលិតផលបៃតង និងឆ្លាតវៃក៏កំពុងកើនឡើង។ ទិន្នន័យទាំងនេះ បង្ហាញពីភាពរស់រវើកនៃទីផ្សារទេសចរណ៍ និងការប្រើប្រាស់ ដែលអាចបង្កើត ឱកាសសេដ្ឋកិច្ច ប៉ុន្តែក៏ត្រូវការការគ្រប់គ្រងប្រកបដោយចីរភាព ដើម្បីធានាតុល្យភាពរវាងសេដ្ឋកិច្ច សង្គម និងបរិស្ថាន។

ទី៣៖ គុណតម្លៃនៃអភិបាលកិច្ចរបស់បក្សកម្មុយនិស្តចិនដែលបង្កេីនល្បឿនដល់ការធ្វេីទំនេីបកម្មសង្គមនិយមតាមបែបផែនចិន។ បទពិសោធន៍ចិនបង្ហាញពីសារៈសំខាន់នៃការរៀបចំផែនការរយៈពេលវែង ការសម្របសម្រួលធនធាន និងការជំរុញគោលនយោបាយ នៅមូលដ្ឋាន។ ជាក់ស្តែង ក្នុងអំឡុងថ្ងៃទី១ ដល់ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ គោលនយោបាយយករបស់ចាស់ប្ដូរយក ការបញ្ចុះតម្លៃ សម្រាប់ទិញរបស់ថ្មី បានជំរុញប្រាក់ចំណូលពីការលក់ចំនួន ៣៣,៤៨ ពាន់លានយាន់ប្រាក់ចិន។ ជាមួយគ្នានេះ ការលក់មនុស្សយន្តឆ្លាតវៃ នៅលើវេទិកាសំខាន់ៗបានកើនឡើង ១.៣ដង បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ សូចនាករទាំងនេះបង្ហាញពី ការភ្ជាប់គោលនយោបាយជំរុញការប្រើប្រាស់ជាមួយការអភិវឌ្ឍបច្ចេកវិទ្យា និងការបង្កើតតម្រូវការថ្មី ក្នុងសេដ្ឋកិច្ច។

ជាប្រត្យក្សភាព ទស្សនវិជ្ជាខុងជឺផ្ដល់មូលដ្ឋានគំនិតអំពីគុណធម៌ និងការទទួលខុសត្រូវចំពោះប្រជាជន ខណៈទស្សនវិជ្ជា ឡៅជឺរំលឹកពីសារៈសំខាន់នៃតុល្យភាព និងចីរភាព។ នៅពេលយកគំនិតទាំងនេះមកពិចារណា ជាមួយបទពិសោធន៍អភិបាលកិច្ច របស់បក្សកម្មុយនិស្តចិន (ឆ្នាំ​២០២៦ជាខួប១០៥ឆ្នាំ​នៃការបង្កេីតបក្ស)​ យើងអាចឃើញពីសារៈសំខាន់ នៃការភ្ជាប់ការរីកចម្រើនសេដ្ឋកិច្ច ទៅនឹងសុខុមាលភាពប្រជាជនចិន៕

វិទ្យុមិត្តភាពកម្ពុជាចិន