* កម្ពុជា និងតួកគី ពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកយោធា
* អាមេរិក សម្រេចបើកដំណើរការរោងចក្រនុយក្លេអ៊ែរដែលធ្លាប់បិទទ្វារឡើងវិញ ដើម្បីផ្គត់ផ្គង់អគ្គិសនី និងមជ្ឈមណ្ឌលទិន្នន័យ AI
* Fresh Exclusive: ពីវិវាទព្រំដែនកម្ពុជា–ថៃ ដល់ Online Scams៖ យុទ្ធសាស្ត្រសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការការពារអធិបតេយ្យភាព និងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ
* ប្រធានាធិបតីអ៊ីរ៉ង់ ចាត់ទុកសង្គ្រាមនៅមជ្ឈិមបូព៌ាថាជា «ការប្រល័យបរិស្ថាន»
* UN ព្រមានថា ពលរដ្ឋអាស៊ីខាងត្បូងរហូតដល់ជាង ៤០ លាននាក់ អាចត្រូវបង្ខំចិត្តប្តូរទីលំនៅ ដោយសារវិបត្តិអាកាសធាតុ
* រុស្ស៉ី បន្តចាត់វិធានការលើក្រុមហ៊ុនអឺរ៉ុប ជុំវិញភាពជាប់ពាក់ព័ន្ធជាមួយសង្រ្គាមនៅអ៊ុយក្រែន
* អ្នកឧកញ៉ា គិត ម៉េង ថ្លែងប្រាប់វិនិយោគិនតួកគីដែលកំពុងស្វែងរកឱកាសវិនិយោគថា កម្ពុជាជាប្រទេសផ្តល់សក្តានុពលដ៏អស្ចារ្យ
* សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញពីឧត្តមភាពស្នូលទាំង ៦ របស់កម្ពុជា ដល់វិនិយោគិនតួកគី នៅទីក្រុងអ៉ីស្តង់ប៊ុល
* កម្ពុជា-តួកគី ប្តេជ្ញារុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យសម្រេចបាន១ពាន់លានដុល្លារ ខណៈឆ្នាំ២០២៥ សម្រេចបានប្រមាណ ៤០០លានដុល្លារ កើនឡើងជាង១៨%
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញគម្រោង «ព្រែកជីកហ្វូណនតេជោ» ប្រាប់ធុរជនតួកគី ពីអត្ថប្រយោជន៍ក្នុងការកាត់បន្ថយថ្លៃដើមភស្តុភារកម្មនៅកម្ពុជា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកវេទិកាធុរកិច្ចកម្ពុជា-តួកគីយ៉េ
* ដំណឹងល្អ! គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គតភ្ជាប់ទីក្រុងរណបកោះនរា-មេគង្គឃី នឹងចាប់ផ្តើមនៅដើមឆ្នាំ២០២៧
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ដ្រូនវាយប្រហារនាវាពីរគ្រឿង នៅឯឆ្នេរប្រទេសប៊ុលហ្ការី ក្នុងតំបន់សមុទ្រខ្មៅ បណ្តាលឱ្យលិចបាត់មួយគ្រឿង (Video inside)

13-10-2026 15:27

(សូហ្វីយ៉ា)៖ នាយករដ្ឋមន្ត្រីប៊ុលហ្ការី លោក Rumen Radev នៅថ្ងៃអង្គារ ទី១៣ ខែតុលានេះ បាននិយាយថានាវាពីរគ្រឿង បានរងការវាយប្រហារដោយយន្តហោះដ្រូន នៅឯឆ្នេរនៃប្រទេសប៊ុលហ្គារី ក្នុងតំបន់សមុទ្រខ្មៅ ហើយមួយគ្រឿងក្នុងចំណោមនោះបានលិចបាត់ ដែលជាហេតុការណ៍លើកទីពីរហើយក្នុងរយៈពេលត្រឹមមួយសប្តាហ៍។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

លោក Radev បានឱ្យដឹងថា នាវា Chelsea 3 ដែលជាកម្មសិទ្ធិរបស់អ៊ុយក្រែន និងបើកបរក្រោមទង់ជាតិប្រទេសម៉ាល់តា ត្រូវដ្រូន ៣គ្រឿងវាយប្រហារ បណ្តាលឱ្យរងការខូចខាត នៅចម្ងាយប្រហែល ៣៣គីឡូម៉ែត្រពីឆ្នេរសមុទ្រប្រទេសប៊ុលហ្គារី វេលាទៀបភ្លឺថ្ងៃអង្គារនេះ។ សមាជិកនាវិក ដែលមានជនជាតិអ៊ុយក្រែន ៧នាក់ និងអាស៊ែបៃហ្សង់ ៨នាក់ ត្រូវបានជួយសង្គ្រោះ រីឯ ៥នាក់បានទទួលការព្យាបាល ប៉ុន្តែគ្មាននរណារបួសធ្ងន់ទេ។ ដោយឡែក សមាជិកនាវិកម្នាក់នៃនាវាដែលបានលិចនោះ ក៏ត្រូវបានជួយសង្គ្រោះផងដែរ។

នៅក្នុងសុន្ទរកថាតាមទូរទស្សន៍ លោក Radev គូសបញ្ជាក់ថា «វាជារឿងមិនអាចទទួលយកបានឡើយ។ ការវាយប្រហារសម្រាប់តែកើតឡើង នៅក្នុងតំបន់ជុំវិញទឹកដែនដីប៊ុលហ្គារី។ ខ្ញុំបានណាត់ជួបពិភាក្សាជាមួយអគ្គលេខាធិការអង្គការណាតូ លោក Mark Rutte»។ តាមលោក Radev មិនមានភស្តុតាងច្បាស់ថានរណាបង្កការវាយប្រហារទេ ប៉ុន្តែហេតុការណ៍នេះផ្តល់ផលប្រយោជន៍ដល់រុស្ស៉ី ដោយបន្ថែមថា លោកនឹងកោះហៅឯកអគ្គរដ្ឋទូតរុស្ស៉ីមកសាកសួរ។

គួរបញ្ជាក់ថា ប៊ុលហ្គារី គ្មានព្រំដែនជាប់អ៊ុយក្រែន ឬរុស្ស៉ីនោះទេ ប៉ុន្តែក្នុងនាមជាសមាជិកនៃអង្គការណាតូ (NATO) ប្រទេសនេះ មានតួនាទីយុទ្ធសាស្ត្រនៅលើសមុទ្រខ្មៅ ជាទីតំបន់ដែលអ៊ុយក្រែន និងរុស្ស៉ីមានកំពង់ផែសំខាន់ៗ។ ការព្រួយបារម្ភខ្លាំងចេះតែលេចឡើង ជុំវិញការវាយប្រហារបែបចម្រុះ (hybrid attacks) ដោយប្រើប្រាស់ដ្រូនដោយរុស្ស៉ី ខណៈដែលប្រទេសនេះកំពុងធ្វើសង្គ្រាមជាមួយអ៊ុយក្រែន៕