* កម្ពុជា និងតួកគី ពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកយោធា
* អាមេរិក សម្រេចបើកដំណើរការរោងចក្រនុយក្លេអ៊ែរដែលធ្លាប់បិទទ្វារឡើងវិញ ដើម្បីផ្គត់ផ្គង់អគ្គិសនី និងមជ្ឈមណ្ឌលទិន្នន័យ AI
* Fresh Exclusive: ពីវិវាទព្រំដែនកម្ពុជា–ថៃ ដល់ Online Scams៖ យុទ្ធសាស្ត្រសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការការពារអធិបតេយ្យភាព និងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ
* ប្រធានាធិបតីអ៊ីរ៉ង់ ចាត់ទុកសង្គ្រាមនៅមជ្ឈិមបូព៌ាថាជា «ការប្រល័យបរិស្ថាន»
* UN ព្រមានថា ពលរដ្ឋអាស៊ីខាងត្បូងរហូតដល់ជាង ៤០ លាននាក់ អាចត្រូវបង្ខំចិត្តប្តូរទីលំនៅ ដោយសារវិបត្តិអាកាសធាតុ
* រុស្ស៉ី បន្តចាត់វិធានការលើក្រុមហ៊ុនអឺរ៉ុប ជុំវិញភាពជាប់ពាក់ព័ន្ធជាមួយសង្រ្គាមនៅអ៊ុយក្រែន
* អ្នកឧកញ៉ា គិត ម៉េង ថ្លែងប្រាប់វិនិយោគិនតួកគីដែលកំពុងស្វែងរកឱកាសវិនិយោគថា កម្ពុជាជាប្រទេសផ្តល់សក្តានុពលដ៏អស្ចារ្យ
* សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញពីឧត្តមភាពស្នូលទាំង ៦ របស់កម្ពុជា ដល់វិនិយោគិនតួកគី នៅទីក្រុងអ៉ីស្តង់ប៊ុល
* កម្ពុជា-តួកគី ប្តេជ្ញារុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យសម្រេចបាន១ពាន់លានដុល្លារ ខណៈឆ្នាំ២០២៥ សម្រេចបានប្រមាណ ៤០០លានដុល្លារ កើនឡើងជាង១៨%
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញគម្រោង «ព្រែកជីកហ្វូណនតេជោ» ប្រាប់ធុរជនតួកគី ពីអត្ថប្រយោជន៍ក្នុងការកាត់បន្ថយថ្លៃដើមភស្តុភារកម្មនៅកម្ពុជា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកវេទិកាធុរកិច្ចកម្ពុជា-តួកគីយ៉េ
* ដំណឹងល្អ! គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គតភ្ជាប់ទីក្រុងរណបកោះនរា-មេគង្គឃី នឹងចាប់ផ្តើមនៅដើមឆ្នាំ២០២៧
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ឧទ្យានជាតិខ្លាឃ្មុំផេនដា៖ ជម្រករបស់ខ្លាឃ្មុំផេនដានិងជាខែលការពារជីវៈចម្រុះ

13-10-2026 16:24

(ប៉េកាំង)៖ «ត្រូវពន្លឿនការកសាងប្រព័ន្ធតំបន់ការពារធម្មជាតិដែលមានឧទ្យានជាតិជាស្នូល ហើយធ្វើឱ្យមានសុក្រឹតភាព នូវយន្តការត្រួតពិនិត្យនិងគ្រប់គ្រងតំបន់ការពារធម្មជាតិ និងខ្សែបន្ទាត់ក្រហមនៃការអភិរក្សប្រព័ន្ធអេកូឡូស៊ី។» «ការពារប្រព័ន្ធអេកូឡូស៊ីធម្មជាតិ ការពារធនធានធម្មជាតិ និងជីវៈចម្រុះ។» លោក Xi Jinping ប្រធានរដ្ឋចិនបានផ្តល់អនុសាសន៍ណែនាំសំខាន់ ដើម្បីកំណត់ទិសដៅនៃការកសាងឧទ្យានជាតិ។

នៅខែតុលា ឆ្នាំ២០២១ ប្រទេសចិនបានបង្កើតឧទ្យានជាតិខ្លាឃ្មុំផេនដាជាផ្លូវការ ។ ឧទ្យាននេះបានលាតសន្ធឹងតាមខេត្តស៊ីឈួន (Sichuan) ស្រានស៊ី (Shaanxi) និងកានស៊ូ (Gansu) ជាមួយនឹងទំហំផ្ទៃដីសរុបចំនួន ២២,០០០ គីឡូម៉ែត្រការ៉េ។ ឧទ្យាននេះជាទីជម្រកធម្មជាតិដ៏សំខាន់សម្រាប់ខ្លាឃ្មុំផេនដាព្រៃនិងជាតំបន់សំខាន់នៃជីវៈចម្រុះនៅសកលលោក។ ឆ្នាំ២០២៦ គឺជាខួបលើកទី៥ នៃការបង្កើតឧទ្យានជាតិខ្លាឃ្មុំផេនដា។ បច្ចុប្បន្ន ខ្លាឃ្មុំផេនដាព្រៃចំនួនជិត ១៤០០ ក្បាលកំពុងរស់នៅក្នុងឧទ្យាននេះ ដែលលើសពី ៧០% នៃចំនួនសរុបរបស់ខ្លាឃ្មុំផេនដាព្រៃនៅក្នុងប្រទេសចិន។

ខ្លាឃ្មុំផេនដាគឺជាប្រភេទសត្វដ៏សំខាន់បំផុតមួយសម្រាប់ការអភិរក្សជីវៈចម្រុះ។ ទីជម្រករបស់ខ្លាឃ្មុំផេនដាក៏ជាជម្រករបស់រុក្ខជាតិ និងសត្វព្រៃរាប់ពាន់ប្រភេទផ្សេងទៀត ដូចជាសត្វស្វាច្រមុះខ្លី Sichuan (Sichuan snub-nosed monkey) សត្វខ្លារខិនព្រិល (snow leopard) ដើមផ្កាព្រាប (dove tree) និងដើម Chinese yew ជាដើម។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ តំបន់នានានៃប្រទេសចិនបានចាត់វិធានការចម្រុះដើម្បីពង្រឹងការអភិរក្សជម្រកសត្វព្រៃ និងការស្តារនិងជួសជុលឡើងវិញ តាមបែបវិទ្យាសាស្ត្រ ព្រមទាំងផ្តោតលើការកសាងច្រករបៀងអេកូឡូស៊ីផងដែរ។ កិច្ចខិតខំប្រឹងប្រែងទាំងនេះ បានតភ្ជាប់ "កោះអេកូឡូស៊ីឯកោ"នានាជាមួយគ្នា ដែលជួយបំបែកការដាក់ហ្វូងសត្វខ្លាឃ្មុំផេនដា ឱ្យដាច់ដោយឡែកពីគ្នា និងជំរុញការផ្លាស់ប្តូរហ្សែន។

លើសពីនេះ នៅក្នុងភូមិ Baoxing ខេត្ត Sichuan ដែលជាកន្លែងដែលរកឃើញសត្វខ្លាឃ្មុំផេនដាដំបូងបង្អស់លើពិភពលោក មានអ្នកភូមិជាច្រើនបានបើកផ្ទះសំណាក់ដើម្បីបំពេញតម្រូវការទីផ្សារទេសចរណ៍ ខណៈពេលដែលទេសចរកាន់តែច្រើនឡើងៗពេញនិយម ចំពោះដំណើរទស្សនកិច្ចសិក្សា ដំណើរទេសចរណ៍នៅកន្លែងត្រជាក់ស្រួលក្នុងរដូវក្តៅ និងការលេងកីឡាព្រិលទឹកកកនៅរដូវរងា ដែលបានជួយបង្កើនប្រាក់ចំណូលរបស់អ្នកភូមិ។

សាលតាំងពិព័រណ៍នៅមជ្ឈមណ្ឌលសេវាកម្មនៃឧទ្យានជាតិខ្លាឃ្មុំផេនដាដែលសិ្ថតនៅទីក្រុង Ya'an ខេត្ត Sichuan បានតាំងបង្ហាញនូវស្នាដៃសិប្បកម្មជាច្រើនរបស់អ្នកភូមិក្រោមប្រធានបទពាក់ព័ន្ធនឹងខ្លាឃ្មុំផេនដា។ ក្រៅពីនេះ មជ្ឈមណ្ឌលនេះក៏តែងតែរៀបចំសិក្ខាសាលាដើម្បីចែករំលែកចំណេះដឹងផ្នែកអេកូឡូស៊ី ហើយអ្នកភូមិជាច្រើនក៏បានទទួល ការបណ្តុះបណ្តាលនិងក្លាយជាអ្នកផ្តល់សេវាពន្យល់ណែនាំផ្នែកអេកូឡូស៊ីផងដែរ។

តាមស្ថិតិបានបង្ហាញថា ឧទ្យានជាតិជំហានដំបូងចំនួន ៥ បានប្រមូលអ្នកភូមិក្នុងតំបន់ជិត ៥ ម៉ឺននាក់ឱ្យធ្វើជា អ្នកអភិរក្សបរិស្ថានអេកូឡូស៊ីនៅកន្លែងដែលខ្លួនរស់នៅ និងទទួលបានប្រាក់ចំណូលប្រចាំឆ្នាំចន្លោះពី ១ ម៉ឺនទៅ ២ ម៉ឺនយាន់ប្រាក់ចិន។ តំបន់ទាំងនេះបានអភិវឌ្ឍឧស្សាហកម្មដែលមិនប៉ះពាល់ដល់អេកូឡូស៊ីយ៉ាងសកម្មខណៈពេលកសាងឧទ្យានជាតិ ហើយផលិតផលពិសេសៗដូចជា «ទឹកឃ្មុំផេនដា» កំពុងទទួលបានការពេញនិយមយ៉ាងខ្លាំងពីសំណាក់អ្នកប្រើប្រាស់។
ចាប់ពីការផ្តោតលើតំបន់មួយ ដល់ការកសាងប្រព័ន្ធឧទ្យានជាតិដ៏ធំបំផុតរបស់ពិភពលោក ប្រទេសចិនកំពុងដើរលើផ្លូវកសាងឧទ្យានជាតិ ដែលមានលក្ខណៈពិសេសចិន៕

វិទ្យុមិត្តភាពកម្ពុជាចិន