* កម្ពុជា និងតួកគី ពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកយោធា
* អាមេរិក សម្រេចបើកដំណើរការរោងចក្រនុយក្លេអ៊ែរដែលធ្លាប់បិទទ្វារឡើងវិញ ដើម្បីផ្គត់ផ្គង់អគ្គិសនី និងមជ្ឈមណ្ឌលទិន្នន័យ AI
* Fresh Exclusive: ពីវិវាទព្រំដែនកម្ពុជា–ថៃ ដល់ Online Scams៖ យុទ្ធសាស្ត្រសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការការពារអធិបតេយ្យភាព និងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ
* ប្រធានាធិបតីអ៊ីរ៉ង់ ចាត់ទុកសង្គ្រាមនៅមជ្ឈិមបូព៌ាថាជា «ការប្រល័យបរិស្ថាន»
* UN ព្រមានថា ពលរដ្ឋអាស៊ីខាងត្បូងរហូតដល់ជាង ៤០ លាននាក់ អាចត្រូវបង្ខំចិត្តប្តូរទីលំនៅ ដោយសារវិបត្តិអាកាសធាតុ
* រុស្ស៉ី បន្តចាត់វិធានការលើក្រុមហ៊ុនអឺរ៉ុប ជុំវិញភាពជាប់ពាក់ព័ន្ធជាមួយសង្រ្គាមនៅអ៊ុយក្រែន
* អ្នកឧកញ៉ា គិត ម៉េង ថ្លែងប្រាប់វិនិយោគិនតួកគីដែលកំពុងស្វែងរកឱកាសវិនិយោគថា កម្ពុជាជាប្រទេសផ្តល់សក្តានុពលដ៏អស្ចារ្យ
* សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញពីឧត្តមភាពស្នូលទាំង ៦ របស់កម្ពុជា ដល់វិនិយោគិនតួកគី នៅទីក្រុងអ៉ីស្តង់ប៊ុល
* កម្ពុជា-តួកគី ប្តេជ្ញារុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យសម្រេចបាន១ពាន់លានដុល្លារ ខណៈឆ្នាំ២០២៥ សម្រេចបានប្រមាណ ៤០០លានដុល្លារ កើនឡើងជាង១៨%
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញគម្រោង «ព្រែកជីកហ្វូណនតេជោ» ប្រាប់ធុរជនតួកគី ពីអត្ថប្រយោជន៍ក្នុងការកាត់បន្ថយថ្លៃដើមភស្តុភារកម្មនៅកម្ពុជា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកវេទិកាធុរកិច្ចកម្ពុជា-តួកគីយ៉េ
* ដំណឹងល្អ! គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គតភ្ជាប់ទីក្រុងរណបកោះនរា-មេគង្គឃី នឹងចាប់ផ្តើមនៅដើមឆ្នាំ២០២៧
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

បទវិភាគ​៖ ជំរុញ​ដោយ​ស៊ី​សង្វាក់​គ្នា​នូវ​ការកសាង «បណ្តាញ​តភ្ជាប់​ទាំង​​៦​»​ ដើម្បី​បំពេញបន្ថែម​កម្លាំងចលករ​ដ៏ខ្លាំងក្លា​ដល់​សេដ្ឋកិច្ច

13-10-2026 16:56

(ប៉េកាំង)៖ “ចិនកំពុង​គ្រោងផែនការមេ​​ ដើម្បី​ជំរុញការកសាង​​​​​ "បណ្តាញ​តភ្ជាប់​ទាំង​៦”​ នៅរយៈពេល ៥​ឆ្នាំ​ខាង​មុខនេះ ចិន​មានផែនការ​ទម្លាក់ថវិកា​​៥ ទ្រីលាន​យាន់ប្រាក់ចិន ដើម្បីកសាង​និង​កែ​លម្អ​បណ្តាញ​បំពង់ក្រោមដីក្នុង​ទីក្រុងដែល​មានប្រវែង​៧៧ម៉ឺនគីឡូម៉ែត្រ ​តាម​ការប៉ាន់​ប្រមា​ណ​ ​ការទម្លាក់​ថវិកា​លើ​បណ្តាញ​តភ្ជាប់​អគ្គិសនី​​នឹងលើសពី​៥ទ្រីលានយាន់​ប្រាក់ចិន ហើយ​ការ​ទម្លា​ក់​ថវិកា​លើ​ការកសាង​បណ្តាញ​ធារាសាស្ត្រ​នឹងកើន​ឡើង​លើសពី៦​ទ្រីលាន​យាន់​ប្រាក់​ចិន​ ។” ​ពេល​ថ្មីៗ​កន្លងទៅនេះ ​កាសែត​ «Reference ​News»របស់ចិន​បានចុះផ្សាយ​អត្ថបទ​របស់​វេប​សាយ​ទស្សនាវដ្តី​ «The Economist» របស់​អង់គ្លេស ក្រោមប្រធាន​បទ​ «ចិន​កំពុង​​បំពេញ​បន្ថែ​ម​កម្លាំងចលករ​ដ៏ខ្លាំងក្លា​ដល់សេដ្ឋកិច្ច»។ ​នៅ​ឆ្នាំ​ចាប់ផ្តើម​នៃ​ការ​​​​អនុ​វត្ត “ផែន​ការ​អភិ​វឌ្ឍន៍ជាតិ​៥ឆ្នាំទី១៥” ​ការកសាង ​“បណ្តាញទាំង​៦” ​របស់ចិន គឺ​បណ្តាញ​ធា​រា​សាស្ត្រ បណ្តា​ញ​ត​ភ្ជាប់​អគ្គិសនី​ប្រភេទថ្មី បណ្តាញ ​Computing ​​បណ្តាញ​ទូរគមនាគមន៍​ជំនាន់​ថ្មី បណ្តា​ញ​បំពង់​ក្រោ​មដី​ក្នុងទីក្រុង​និងបណ្តាញ​តភ្ជាប់ភស្តុភារកម្ម​ កំពុង​​បង្កើន​ល្បឿ​ន​ដោយ​គ្រប់ជ្រុងជ្រោយ ។

ក្នុងរយៈពេល​រាប់សិបឆ្នាំ​កន្លងទៅនេះ ​សន្ទុះនៃ​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​របស់ចិនមាន ​“ល្បឿ​ន​លឿនដ៏អស្ចារ្យ” ដែល​បានទាក់ទាញ​ការចាប់អារម្មណ៍ពី​មជ្ឈដ្ឋាន​អន្តរជាតិ៖​ ប្រវែង​សរុប​នៃ​ផ្លូវដែក​ល្បឿនលឿន​ជាប់​ចំណាត់​លេខ​១​លើពិភពលោក ទំហំ​បណ្តាញ​តភ្ជាប់​អគ្គិសនី​ធំជាងគេ​លើពិភពលោក​និងចំនួនស្ថានីយ​អង់តែនប្រព័ន្ធ​៥​G ច្រើនជាងគេ​លើ​ពិភព​លោ​ក ។ ប៉ុន្តែ​បច្ចុប្បន្ននេះ ការកសាង ​“បណ្តាញ​ទាំង​​៦” មិនមែន​ផ្តោត​លើ​ការ​ប្រកួត​ប្រជែង​ទំហំ​នោះ​ទេ ប៉ុន្តែគឺ​ផ្តោត​លើ ​“ការបង្កើន​ប្រសិទ្ធភាព” ​។ លោក Liu Dong អនុ​ប្រធាននាយក​ដ្ឋា​ន​ផែនការ​ចម្រុះ​ នៃក្រសួង​គមនាគមន៍​និងដឹកជញ្ជូន​របស់ចិន​បាន​ថ្លែង​ថា​ បន្ទាប់​ពីប្តូរ​ទិស​ដៅទៅរក “ការតភ្ជាប់​ខ្សែសង្វាក់​និងបង្កើត​ជា​បណ្តាញ” យើង​លែងផ្តោត​សំខាន់​លើ​ចំនួន​ និង​ទំហំនៃ​​សំណង់​ទេ ប៉ុន្តែកាន់​តែ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​​ប្រសិទ្ធភាព​ជាក់ស្តែងនៃ​ការ​ដំណើរការត​ភ្ជាប់គ្នា ​រវាងចំណុច​ស្នូលនិង​របៀង​តាមរយៈការ​ជំរុញ​ការបង្កើត​ការតភ្ជាប់​នៅ​តាមមជ្ឈមណ្ឌលស្នូល ការពង្រីក​ផ្លូវថ្នល់ ការលើកកម្ពស់​ការតភ្ជាប់​នៅទីក្រុង​និង​ជន​បទ និង​ការបង្កើត​ជា​បណ្តាញ​តភ្ជាប់​លើ​ផ្ទៃ​អន្តរជាតិ ដើម្បីបង្កើត​ជា​ប្រព័ន្ធ​ភស្តុភារកម្ម​ទំនើប​ “ផ្លូវ​ថ្នល់​ + មជ្ឈមណ្ឌលស្នូល +ការតភ្ជាប់” និង​ធានាឱ្យ​សមត្ថភាព​ផ្គត់ផ្គង់​នៃភស្តុភារកម្ម​សម​ស្របនឹង​តម្រូវការខាង​ការ​​អភិវឌ្ឍ​​ឧស្សាហកម្ម​ប្រកប​ដោយ​កម្រិតខ្ពស់ ។

ក្នុងចំណោម ​“បណ្តាញ​ចំនួន៦” ភាពប្រទាក់ក្រឡា​​រវាងបណ្តាញ​ Computing ​និង​បណ្តាញ​អគ្គិសនី​ជំនាន់​ថ្មី គឺបាន​ទទួល​ការ​យក​ចិត្ត​ទុក​ដាក់​​បំផុត ។ ​មជ្ឈមណ្ឌល ​Computing​ត្រូវ​បាន​ប្រសិទ្ធនាមថា “ខ្លាដែល​ស៊ីភ្លើង” ដោយ​ទំហំនៃ​ការប្រើប្រាស់​ថាម​ពលនៃ​សួន​ឧស្សាហ​កម្ម​វៃឆ្លាតមួយ គឺអាច​ប្រៀប​បាននឹងទីក្រុង​ឧស្សាហកម្ម​ខ្នាត​តូច​មួយ​ ។ ដូច្នេះ គួរ​ពង្រឹង ​“ការ​រួមបញ្ចូលគ្នា​នៃបណ្តាញ​ទាំងបី” គឺ ​បណ្តាញ ​Computing បណ្តាញ​អគ្គិសនី​ប្រភេទថ្មី និង​បណ្តាញ​​ទូរគមនាគមន៍​ជំនាន់ថ្មី។

កាលពីមុន ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ ជាទូទៅ​គឺ ស្ថាប័ន​គ្រប់​គ្រង​ផ្លូវដែក​ជា​អ្នក​ទទួល​ខុស​ត្រូវ​លើ​​ផ្លូវដែក ហើយ​ស្ថាប័នអគ្គិសនីជា​អ្នក​ទទួល​ខុសត្រូវលើ​​បណ្តាញអគ្គិសនី​​ ដោយ​ជា​ការទទួលបន្ទុក​តាមជំនាញ​រៀងៗខ្លួន ​។ ប៉ុន្តែ​បច្ចុប្បន្ននេះ បណ្តាញ​ចំនួន៦​ត្រូវ​ដាក់ចូល​ក្នុង​ផែន​ទីមេ​ប្រតិបត្តិការ​​រួម​ ហើយ​ត្រូវបាន​ជំរុញ​​ដោយ​ស៊ី​សង្វាក់គ្នា​។ ​លោក Guan Peng ​អនុប្រធាន​នាយកដ្ឋាន​វិនិ​យោគនៃ​គណៈកម្មការជាតិ​អភិវឌ្ឍន៍និង​កំណែទម្រង់​ចិនបាន​ថ្លែងថា ​“បណ្តាញចំនួន៦” ​ជា​បណ្តាញ​តភ្ជាប់​ស្នូលនៃ​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​ទំនើ​ប​ ដែល​មាន​ការប្រទាក់ក្រឡា ​កម្រិតខ្ពស់និង​ជួយគាំទ្រ​គ្នាទៅវិញទៅមក​ ។ ត្រូវ​ដាក់បញ្ចូ​ល​គម្រោង​“បណ្តាញចំនួន៦”​ចូលក្នុង​ផែនការមេ​តែមួយ ដោយ​ដាក់ចេញ​ផែនការ​សកម្ម​ភាព​រួម ការធ្វើផែនការ​វេលាឱ្យ​បានត្រឹមត្រូវ ជៀសវាងពី​ការធ្វើការ​រៀងៗខ្លួន។ ដូច្នេះ ​“បណ្តាញ​តភ្ជាប់ទាំង៦” ទើបអាច​ត្បាញជា​បណ្តាញ​ធំមួយដែល​បង្កើន​ប្រសិទ្ធភាព​ទ្វេដង។

ការកសាង​“បណ្តាញ​តភ្ជាប់​ទាំង​៦” ត្រូវ​បាន​បង្កើន​ល្បឿនដោយ​គ្រប់ជ្រុងជ្រោយ​តាម​រយៈ​កិច្ច​សហ​ប្រតិបត្តិការ​ពហុភាគី​ ដែលនឹង​លើក​កម្ពស់​គុណភាពនៃ​ជីវភាព​រស់​នៅ​របស់​ប្រ​ជា​ជន​យ៉ាងខ្លាំង និង​ពង្រីក​កាលានុវត្តភាព​អភិវឌ្ឍន៍ ហើយ​គោលចុងក្រោយបំផុត​គឺបម្រើ​ដល់​​សុភ​មង្គលរបស់​ប្រ​ជាជនសមាញ្ញ​​រាប់រយ​លាននាក់។ នេះគឺជា​ការឆ្លុះ​បញ្ចាំង​យ៉ាងរស់​រវើក​នៃ ​“ការធ្វើទំនើប​កម្ម​តាមបែបផែនចិន​ដែល​តម្កល់​ទុក​​ជីវភាព​រស់នៅរបស់​ប្រជាជនជា​ចម្បង​​”៕

វិទ្យុមិត្តភាពកម្ពុជាចិន