បទវិភាគ៖ ការវិវឌ្ឍរីកចម្រើនប្រកបដោយស្ថិរភាព ដែលជាកម្លាំងចលករសម្រាប់កំណើនសេដ្ឋកិច្ចចិន បាននិងកំពុងប្រមូលផ្តុំជាបន្តបន្ទាប់
13-10-2026 17:44
(ប៉េកាំង)៖ “នៅត្រីមាសទីបី ទិន្នន័យលើវិស័យជាច្រើន ដូចជាការប្រើប្រាស់ ពាណិជ្ជកម្មអន្តរជាតិនិងការបណ្តាក់ទុនជាដើមបានកើនឡើងប្រកបដោយស្ថិរភាព សេដ្ឋកិច្ចចិនឆ្ពោះទៅមុខក្រោមសម្ពាធ ដោយមានការវិវឌ្ឍរីកចម្រើនឆ្ពោះទៅរកភាពល្អប្រសើរប្រកបដោយស្ថិរភាព ហើយកម្លាំងចលករត្រូវបានប្រមូលផ្តុំជាបន្តបន្ទាប់ ។ ” នាពេលថ្មីៗកន្លងទៅនេះ អ្នកសារព័ត៌មានបានទទួលព័ត៌មានពីមជ្ឈមណ្ឌលព័ត៌មានជាតិ នៃគណៈកម្មាធិការជាតិអភិវឌ្ឍន៍និងកំណែទម្រង់ចិនថា ទិន្នន័យក្នុងវិស័យនានាក្នុងត្រីមាសទី៣ បានឆ្លុះបញ្ចាំងពីនិន្នាការល្អប្រសើរនៃសេដ្ឋកិច្ចចិន។
យោងតាមទិន្នន័យធំនៃការប្រើប្រាស់នៅហ្នឹងកន្លែង បានបង្ហាញឲ្យឃើញថា នៅត្រី មាសទីបី ទំហំទឹកប្រាក់នៃការប្រើប្រាស់គ្រប់ប្រភេទរបស់ប្រទេសចិនបានកើនឡើង ២,៦ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន ល្បឿននៃអត្រាកំណើនត្រូវបានលើកកម្ពស់០,៧ភាគរយ បើប្រៀបធៀបនឹងត្រីមាសទីពីរឆ្នាំនេះ។ នៅខែកញ្ញា ទម្ងន់ផ្ទុកទំនិញរបស់នាវាដែលចាកចេញ និងមកដល់កំពង់ផែសំខាន់ៗបានកើនឡើង៥៣,២ភាគរយ និង៤,៥ភាគរយដោយឡែកពីគ្នា បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ។ ប្រឈមមុខនឹងបរិបទអន្តរជាតិដែលមានភាពកាន់តែស្មុគស្មាញនិងតឹងរ៉ឹង ពាណិជ្ជកម្មអន្តរជាតិរបស់ចិនបានរក្សានិន្នាការល្អប្រសើរជាបន្តបន្ទាប់ ដែលបានបង្ហាញឱ្យឃើញនូវភាពធន់ និងកម្លាំងរស់រវើកយ៉ាងខ្លាំងក្លា។
ចំណែកឯវិស័យវិនិយោគ នៅត្រីមាសទីបី ចំនួនទឹកប្រាក់ដែលបានដេញថ្លៃ ក្នុងគម្រោងពាក់ព័ន្ធនឹងហេដ្ឋារចនាសម្ព័ន្ធរូបវន្តប្រភេទថ្មី ដូចជា កុំព្យូធីង ទិន្នន័យ និងបណ្តាញអ៊ីនធឺណែតជាដើម បានកើនឡើង៣៤,២ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន នៅខែកញ្ញា បានកើនឡើង៥០,៤ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ។ នៅត្រីមាសទីបី ចំនួនវិនិយោគទុនក្នុងវិស័យទំនើបៗ ដូចជា បញ្ញាសិប្បនិម្មិត និងមនុស្សយន្តរូបរាងមនុស្សជាដើម បានកើនឡើង១៨៤,១ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ហើយនៅខែកញ្ញា បានកើនឡើង ១៩៨,៧ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ។
នាពេលថ្មីៗកន្លងទៅនេះ វេទិកាស្តីពីកិច្ចសន្ទនាជាយុទ្ធសាស្ត្រមីងដេ (ឆ្នាំ២០២៦) បានប្រារព្ធធ្វើឡើងនៅក្រុងប៉េកាំង ក្រោមប្រធានបទ “ភាពធន់និងកម្លាំងរស់រវើក៖ ការអភិវឌ្ឍរបស់ចិនបាននាំមក នូវកាលានុវត្តភាពថ្មីដល់ពិភពលោក”។ អតីតអ្នកនយោបាយសំខាន់ៗ អ្នកជំនាញនិងបញ្ញវន្តនៃបណ្តាប្រទេសនានា សរុបចំនួនជាង២០រូប បានធ្វើកិច្ចពិភាក្សាជាយុទ្ធសាស្ត្រក្រោមប្រធានបទដូចជា ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់របស់ចិន និងកំណើនសេដ្ឋកិច្ចសកល ការធ្វើឱ្យប្រសើរឡើងនៃអភិបាលកិច្ចសេដ្ឋកិច្ចសកល និងស្ថិរភាពនៃខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់ បញ្ញាសិប្បនិម្មិតផ្តល់កម្លាំងចលករដល់នវានុវត្តន៍ផ្នែកឧស្សាហកម្មជាដើម ដើម្បីរួមចំណែកជាតម្រិះប្រាជ្ញាដល់ការងើបឡើងវិញនិងការអភិវឌ្ឍ ប្រកបដោយនិរន្តរភាពរបស់សេដ្ឋកិច្ចសកល។
លោក Mulatu Teshome អតីតប្រធានាធិបតីនៃប្រទេសអេត្យូពីបានថ្លែងថា ក្នុងបរិបទដែលសេដ្ឋកិច្ចសកល បាននិងកំពុងស្វែងរកច្រកចេញ ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់របស់ចិន បានក្លាយជាយុថ្កាលំនឹងស្ថិរភាពនិងជាក្បាលម៉ាស៊ីន សម្រាប់ជំរុញកំណើនសេដ្ឋកិច្ចសកល ។ សេដ្ឋកិច្ចចិនបានបង្ហាញឱ្យឃើញនូវភាពធន់ ហើយឧស្សាហកម្មកម្មន្តសាលទំនើប និងសេវាកម្មទំនើបត្រូវអាប់ដេតជាបន្កតបន្ទាប់ ដែលបាននាំមកនូវកាលានុវត្តភាពកិច្ចសហប្រតិបតិ្តការយ៉ាងច្រើន ដល់ដៃគូនៅលើពិភពលោកទាំងមូល។
ចាប់ពីចូលឆ្នាំ២០២៦មក ការដំណើរការនៃសេដ្ឋកិច្ចចិន បានរក្សាស្ថិរភាពជាទូទៅ នៅត្រីមាសទីមួយ ផលិតផលក្នុងស្រុកសរុបបានកើនឡើង ៥ភាគរយបើប្រៀបធៀបនឹង រយៈពេលដូចគ្នាកាលពីឆ្នាំមុន នៅត្រីមាសទីពីរបានកើនឡើង ៤,៣ភាគរយ ហើយល្បឿននៃអត្រាកំណើននៅឆមាសទីមួយឆ្នាំនេះគឺ ៤,៧ភាគរយ ។ គ្រឹះស្ថានជាច្រើនបានព្យាករណ៍ថា នៅត្រីមាសទីបួន ផលិតផលក្នុងស្រុកសរុបនឹងកើនឡើងពី៤,៥ភាគរយដល់ ៤,៨ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ហើយល្បឿននៃអត្រាកំណើនក្នុងពេញមួយឆ្នាំ មានប្រហែលពី៤,៦ភាគរយ ដល់ ៤,៧ភាគរយ។
ក្រឡេកមើលទៅត្រីមាសទីបួន តាមរយៈការពង្រីកតួនាទីសម្របសម្រួលភាពផ្ទុយពីវដ្តគោលនយោបាយម៉ាក្រូជាបន្តបន្ទាប់ ប្រសិទ្ធភាពនៃការដាក់ចេញគោលនយោបាយ សម្រាប់អូសទាញសេដ្ឋកិច្ចកាន់តែមានភាពលេចធ្លោ ភាពរស់រវើកក្នុងទីផ្សារ កម្លាំងចលករនៃតម្រូវការក្នុងស្រុក និងកម្លាំងចលករនៃឧស្សាហកម្ម បាននិងកំពុងងើបឡើងវិញជាលំដាប់ សេដ្ឋកិច្ចចិនក្នុងត្រីមាសទីបួន នឹងងើបឡើងវិញប្រកបដោយមានស្ថិរភាព ។ អត្រាកំណើនសេដ្ឋកិច្ចនឹងបង្ហាញពី ការកើនឡើងយ៉ាងច្បាស់លាស់ បើប្រៀបធៀបនឹងពាក់កណ្តាលឆ្នាំ ល្បឿននៃអត្រាកំណើនសេដ្ឋកិច្ចពេញមួយឆ្នាំ ប្រហែលនឹងលើសពី ៤,៦ភាគរយ ត្រូវបានរំពឹងទុកថា នឹងសម្រេចបាននូវគោលដៅកំណើនសេដ្ឋកិច្ចពេញមួយឆ្នាំដោយរលូន៕
វិទ្យុមិត្តភាពកម្ពុជាចិន





