* ការគំរាមដាក់គ្រាប់បែក «ពេលវេលាកំពុងរាប់ថយក្រោយ» រំខានដល់ស្ថានីយទូរទស្សន៍ជាច្រើននៅទូទាំងអឺរ៉ុប
* អំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចែកជូនដល់ដៃប្រជាជនរងគ្រោះដោយទឹកជំនន់ និងគ្រួសារងាយរងគ្រោះបំផុតចំនួន ៨៦០គ្រួសារ នៅខេត្តត្បូងឃ្មុំ
* លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អំពាវនាវដល់ប្រជាពលរដ្ឋ អញ្ជើញទស្សនាពិព័រណ៍ផលិតផលខ្មែរឱ្យបានច្រើនកុះករនៅកោះពេជ្រ ដើម្បីជួយលើកកម្ពស់គុណភាពផលិតផលរបស់ខ្មែរយើង និងបង្កើនទំនុកចិត្តពីអ្នកប្រើប្រាស់
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជាង ១.០០០នាក់ មកពី ៣៦ប្រទេស បានចុះឈ្មោះត្រៀមយកព័ត៌មានពីកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០
* Fresh Exclusive: ក្រោយបរាជ័យបោះឆ្នោតអាមេរិក៖ តើត្រាំនឹងបញ្ចប់សង្គ្រាមអ៉ីរ៉ង់ ឬបង្កើនការវាយប្រហារមុនឆ្នាំ២០២៧?
* UNHCR៖ មនុស្សប្រហែល ៩០លាននាក់ដែលត្រូវបង្ខំឱ្យចាកចេញពីលំនៅដ្ឋាន កំពុងប្រឈមហានិភ័យពីការគំរាមកំហែងដោយបញ្ហាអាកាសធាតុ
* កាណាដា ប្រកាសដាក់ចេញនូវកញ្ចប់ថវិកា ដើម្បីកាត់បន្ថយការពឹងផ្អែកលើសហរដ្ឋអាមេរិក
* ជួបគ្នានៅមូស្គូ ប្រមុខសន្តិសុខអ៉ីរ៉ង់ប្រគល់សំបុត្ររបស់លោក Khamenei ទៅឱ្យលោក ពូទីន
* ប្រធានាធិបតីអ៉ីស្រាអែល សន្យាតែងតាំងបេក្ខជនដើម្បីបង្កើតរដ្ឋាភិបាល នៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះ
* សហរដ្ឋអាមេរិក ដាក់ទណ្ឌកម្មលើបុគ្គលចំនួន ៤រូប និងអង្គភាពចំនួន ៤១ ដែលជាប់ពាក់ព័ន្ធជាមួយ Prince Group នៅកម្ពុជា
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

វេទិកាប៉េកាំងស្តីពីការឆ្លើយតបបន្ទាន់ចំពោះពាក្យបណ្តឹងសាធារណៈឆ្នាំ២០២៦ ​បានបើកធ្វើ

13-10-2026 17:46

(ប៉េកាំង)៖ កាលពីថ្ងៃទី១២ ​ខែតុលា វេទិកាប៉េកាំងស្តីពីការឆ្លើយតបបន្ទាន់ ចំពោះពាក្យបណ្តឹងសាធារណៈឆ្នាំ២០២៦​ ដែលសហការរៀបចំដោយ បណ្ឌិតសភាវិទ្យាសាស្ត្រសង្គមចិន អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន(CMG) និងរដ្ឋភិបាលក្រុងប៉េកាំងបានបើកធ្វើនៅក្រុងប៉េកាំង។ លោក Yin Li សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាលេខាធិការគណៈកម្មការបក្សកុម្មុយនីស្តចិនក្រុងប៉េកាំង បានចូលរួមវេទិកា ព្រមទាំងថ្លែងសុន្ទរកថា។ លោក Shen Haixiong អនុរដ្ឋមន្ត្រីក្រសួងឃោសនាការនៃគណៈកម្មាការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន (CMG) ក៏បានថ្លែងសុន្ទរកថាក្នុងសកម្មភាពនេះផងដែរ។

លោក Yin Li បានថ្លែងថា​ តាំងពីឆ្នាំ ២០១៩ មក ទីក្រុងប៉េកាំងបានធ្វើការច្នៃប្រឌិតថ្មីនូវ ការឆ្លើយតបបន្ទាន់ចំពោះពាក្យបណ្តឹងសាធារណៈ ដោយដោះស្រាយសំណើរបស់សាធារណជន ២៤ ម៉ោង លើ២៥ម៉ោង តាមរយៈខ្សែទូរស័ព្ទបន្ទាន់លេខ ១២៣៤៥ និងវេទិកាអនឡាញ គិតរហូតមកដល់ពេលនេះ បានដោះស្រាយសំណើផ្សេងៗប្រមាណ ២០០លានករណី។

លោក Shen Haixiong បានថ្លែងថា ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុងប៉េកាំងបានអនុវត្តយ៉ាងស៊ីជម្រៅនូវគំនិតសំខាន់ៗរបស់លោក Xi Jinping អគ្គលេខាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនស្តីពីទីក្រុងរបស់ប្រជាជនត្រូវបម្រើដល់ប្រជាជន តាមរយៈការច្នៃប្រឌិតថ្មីខាងឌីជីថលនិងបញ្ញាសិប្បនិមិ្មត កំណត់ដោយចំគោលដៅ ផ្តល់សញ្ញាព្រមានមុនអំពីតម្រូវការសំខាន់បំផុត ​និងបញ្ហារួមរបស់ប្រជាជន ដើម្បីធ្វើឱ្យប្រជាជនទទួលបាន ការឆ្លើយតបយ៉ាងឆាប់រហ័ស និងទទួលបានការដោះស្រាយយ៉ាងសមរម្យ៕

វិទ្យុមិត្តភាពកម្ពុជាចិន