* កម្ពុជា និងតួកគី ពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកយោធា
* អាមេរិក សម្រេចបើកដំណើរការរោងចក្រនុយក្លេអ៊ែរដែលធ្លាប់បិទទ្វារឡើងវិញ ដើម្បីផ្គត់ផ្គង់អគ្គិសនី និងមជ្ឈមណ្ឌលទិន្នន័យ AI
* Fresh Exclusive: ពីវិវាទព្រំដែនកម្ពុជា–ថៃ ដល់ Online Scams៖ យុទ្ធសាស្ត្រសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការការពារអធិបតេយ្យភាព និងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ
* ប្រធានាធិបតីអ៊ីរ៉ង់ ចាត់ទុកសង្គ្រាមនៅមជ្ឈិមបូព៌ាថាជា «ការប្រល័យបរិស្ថាន»
* UN ព្រមានថា ពលរដ្ឋអាស៊ីខាងត្បូងរហូតដល់ជាង ៤០ លាននាក់ អាចត្រូវបង្ខំចិត្តប្តូរទីលំនៅ ដោយសារវិបត្តិអាកាសធាតុ
* រុស្ស៉ី បន្តចាត់វិធានការលើក្រុមហ៊ុនអឺរ៉ុប ជុំវិញភាពជាប់ពាក់ព័ន្ធជាមួយសង្រ្គាមនៅអ៊ុយក្រែន
* អ្នកឧកញ៉ា គិត ម៉េង ថ្លែងប្រាប់វិនិយោគិនតួកគីដែលកំពុងស្វែងរកឱកាសវិនិយោគថា កម្ពុជាជាប្រទេសផ្តល់សក្តានុពលដ៏អស្ចារ្យ
* សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញពីឧត្តមភាពស្នូលទាំង ៦ របស់កម្ពុជា ដល់វិនិយោគិនតួកគី នៅទីក្រុងអ៉ីស្តង់ប៊ុល
* កម្ពុជា-តួកគី ប្តេជ្ញារុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យសម្រេចបាន១ពាន់លានដុល្លារ ខណៈឆ្នាំ២០២៥ សម្រេចបានប្រមាណ ៤០០លានដុល្លារ កើនឡើងជាង១៨%
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញគម្រោង «ព្រែកជីកហ្វូណនតេជោ» ប្រាប់ធុរជនតួកគី ពីអត្ថប្រយោជន៍ក្នុងការកាត់បន្ថយថ្លៃដើមភស្តុភារកម្មនៅកម្ពុជា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកវេទិកាធុរកិច្ចកម្ពុជា-តួកគីយ៉េ
* ដំណឹងល្អ! គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គតភ្ជាប់ទីក្រុងរណបកោះនរា-មេគង្គឃី នឹងចាប់ផ្តើមនៅដើមឆ្នាំ២០២៧
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ប៉ូលិសកូរ៉េខាងត្បូង ឃាត់ខ្លួនបុរសម្នាក់ក្រោយដេញចាក់មនុស្ស ៨ នាក់ ក្នុងផ្សារទំនើបនៅក្រុង Incheon

13-10-2026 19:31

(សេអ៊ូល)៖ ប៉ូលិសកូរ៉េខាងត្បូង បានឃាត់ខ្លួនបុរសម្នាក់ ក្រោយធ្វើសកម្មភាពយកកាំបិតចាក់មនុស្ស ៨ នាក់ នៅថ្ងៃអង្គារនេះ នៅផ្សារទំនើបមួយក្នុងទីក្រុងអុិនឈុន (Incheon) ខណៈជនរងគ្រោះម្នាក់កំពុងសង្គ្រោះបន្ទាន់ក្នុងស្ថានភាពធ្ងន់ធ្ងរ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ ដោយស្រង់របាយការណ៍ពីទីភ្នាក់ងារព័ត៌មាន Yonhap។

សាក្សីម្នាក់បានរៀបរាប់ប្រាប់ Yonhap ថា ជនសង្ស័យបានចងកាំបិតភ្ជាប់នឹងដៃទាំងសងខាង ហើយបានដើរកាត់ជាន់ជាច្រើនក្នុងផ្សារទំនើប ដោយដេញចាក់មនុស្សតាមផ្លូវ មុនពេលពលរដ្ឋនាំគ្នាព្រួតចាប់ប្រគល់ឱ្យប៉ូលិស។ ក្នុងចំណោមជនរងគ្រោះទាំង ៨ នាក់ មានស្ត្រី ៦ នាក់ និងបុរស ២ នាក់ ដោយក្នុងនោះស្ត្រីវ័យខ្ទង់ ២០ ឆ្នាំម្នាក់ រងរបួសធ្ងន់ធ្ងរ និងកំពុងទទួលការវះកាត់សង្គ្រោះជីវិតនៅមន្ទីរពេទ្យក្បែរនោះ។

ជនសង្ស័យវ័យ ៥៩ ឆ្នាំរូបនេះ ធ្លាប់ជាប់ពន្ធនាគារ ៤ ឆ្នាំរួចមកហើយ ពីបទប៉ុនប៉ងមនុស្សឃាត។ ក្រសួងយុត្តិធម៌កូរ៉េខាងត្បូង បានឱ្យដឹងថា ជននេះធ្លាប់ជាប់កងជើងតាមដានអេឡិចត្រូនិក (GPS) តាំងពីចេញពីពន្ធនាគារក្នុងឆ្នាំ២០១៩ ព្រមទាំងកំពុងព្យាបាលជំងឺផ្លូវចិត្ត និងការញៀនស្រាផងដែរ ខណៈក្រសួងសន្យានឹងស៊ើបអង្កេតឡើងវិញលើប្រសិទ្ធភាពនៃប្រព័ន្ធតាមដាននេះ។

គួរបញ្ជាក់ថា កូរ៉េខាងត្បូងធ្លាប់រងការរង្គោះរង្គើដោយសាររលកនៃអំពើហិង្សាដេញចាក់មនុស្សជាបន្តបន្ទាប់កាលពីឆ្នាំ២០២៣ ដែលបណ្ដាលឱ្យមនុស្សជាច្រើនស្លាប់ និងរបួស ខណៈកាលពីខែឧសភាកន្លងទៅ យុវតីម្នាក់ក៏ត្រូវគេចាក់សម្លាប់ និងម្នាក់ទៀតរងរបួសក្នុងទីក្រុងក្វាងជូ (Gwangju) ផងដែរ ៕