* កម្ពុជា និងតួកគី ពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកយោធា
* អាមេរិក សម្រេចបើកដំណើរការរោងចក្រនុយក្លេអ៊ែរដែលធ្លាប់បិទទ្វារឡើងវិញ ដើម្បីផ្គត់ផ្គង់អគ្គិសនី និងមជ្ឈមណ្ឌលទិន្នន័យ AI
* Fresh Exclusive: ពីវិវាទព្រំដែនកម្ពុជា–ថៃ ដល់ Online Scams៖ យុទ្ធសាស្ត្រសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការការពារអធិបតេយ្យភាព និងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ
* ប្រធានាធិបតីអ៊ីរ៉ង់ ចាត់ទុកសង្គ្រាមនៅមជ្ឈិមបូព៌ាថាជា «ការប្រល័យបរិស្ថាន»
* UN ព្រមានថា ពលរដ្ឋអាស៊ីខាងត្បូងរហូតដល់ជាង ៤០ លាននាក់ អាចត្រូវបង្ខំចិត្តប្តូរទីលំនៅ ដោយសារវិបត្តិអាកាសធាតុ
* រុស្ស៉ី បន្តចាត់វិធានការលើក្រុមហ៊ុនអឺរ៉ុប ជុំវិញភាពជាប់ពាក់ព័ន្ធជាមួយសង្រ្គាមនៅអ៊ុយក្រែន
* អ្នកឧកញ៉ា គិត ម៉េង ថ្លែងប្រាប់វិនិយោគិនតួកគីដែលកំពុងស្វែងរកឱកាសវិនិយោគថា កម្ពុជាជាប្រទេសផ្តល់សក្តានុពលដ៏អស្ចារ្យ
* សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញពីឧត្តមភាពស្នូលទាំង ៦ របស់កម្ពុជា ដល់វិនិយោគិនតួកគី នៅទីក្រុងអ៉ីស្តង់ប៊ុល
* កម្ពុជា-តួកគី ប្តេជ្ញារុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យសម្រេចបាន១ពាន់លានដុល្លារ ខណៈឆ្នាំ២០២៥ សម្រេចបានប្រមាណ ៤០០លានដុល្លារ កើនឡើងជាង១៨%
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញគម្រោង «ព្រែកជីកហ្វូណនតេជោ» ប្រាប់ធុរជនតួកគី ពីអត្ថប្រយោជន៍ក្នុងការកាត់បន្ថយថ្លៃដើមភស្តុភារកម្មនៅកម្ពុជា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកវេទិកាធុរកិច្ចកម្ពុជា-តួកគីយ៉េ
* ដំណឹងល្អ! គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គតភ្ជាប់ទីក្រុងរណបកោះនរា-មេគង្គឃី នឹងចាប់ផ្តើមនៅដើមឆ្នាំ២០២៧
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ប្រមុខចារកម្មអង់គ្លេស ព្រមានថា អ៊ីរ៉ង់ និងរុស្ស៊ី កំពុងបង្កើនសង្គ្រាមកូនកាត់ និងសំដៅលើទីតាំងយោធា (Video inside)

13-10-2026 20:23

(ឡុងដ៍)៖ ប្រមុខទីភ្នាក់ងារសន្តិសុខផ្ទៃក្នុងអង់គ្លេស (MI5) បានព្រមាននៅថ្ងៃអង្គារនេះថា អ៊ីរ៉ង់កំពុងបង្កើនការព្យាយាមវាយប្រហារលើគោលដៅរឹងមាំ ដូចជាមូលដ្ឋានយោធាក្នុងចក្រភពអង់គ្លេស ខណៈរុស្ស៊ីកំពុងបង្កើនសង្គ្រាមកូនកាត់ (Hybrid warfare) ប្រឆាំងសម្ព័ន្ធមិត្តរបស់អ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦។

ថ្លែងក្នុងសុន្ទរកថាប្រចាំឆ្នាំស្តីពីការគំរាមកំហែងសន្តិសុខជាតិ អគ្គនាយក MI5 លោក Ken McCallum បានឱ្យដឹងថា ការគំរាមកំហែងពីរដ្ឋបរទេសបានកើនឡើង ៤ ដងក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយ ដែលធ្វើឱ្យស្ថាប័នរបស់លោកត្រូវចំណាយធនធានច្រើនជាងសម័យសង្គ្រាមត្រជាក់ទៅទៀត។ លោកក៏បានបង្ហាញក្តីបារម្ភយ៉ាងខ្លាំងចំពោះហានិភ័យនៃបច្ចេកវិទ្យា AI ដោយព្រមានថាក្រុមភេរវករអាចយកវាទៅប្រើដើម្បីផលិតអាវុធជីវសាស្ត្រ ឬបង្កើតមេរោគបំប្លែងថ្មីៗដ៏គ្រោះថ្នាក់។

ការព្រមាននេះ ធ្វើឡើងក្រោយនាយករដ្ឋមន្ត្រីអង់គ្លេស លោក Andy Burnham បានលើកឡើងកាលពីថ្ងៃចន្ទថា ក្រុងតេអេរ៉ង់ «ទំនងជាខ្ពស់» នៅពីក្រោយផែនការប៉ុនប៉ងវាយប្រហារលើមូលដ្ឋានទ័ពអាកាស RAF Fairford ដែលជាទីតាំងយន្តហោះទម្លាក់គ្រាប់បែកអាមេរិកធ្លាប់ឈរជើងដើម្បីវាយប្រហារលើអ៊ីរ៉ង់។ លោក McCallum បានកត់សម្គាល់ថា អ៊ីរ៉ង់បានប្តូរយុទ្ធសាស្ត្រយ៉ាងច្បាស់នៅឆ្នាំនេះ ដោយងាកមករកគោលដៅធំៗ និងរឹងមាំជាងមុន ដូចជាមូលដ្ឋានយោធាជាដើម។

ទាក់ទងនឹងរុស្ស៊ី ប្រមុខ MI5 បានចាត់ទុកក្រុងមូស្គូជា «អ្នកឈ្លានពានលេខមួយ» ដែលកំពុងប្រើល្បិចកលសង្គ្រាមកូនកាត់ ដូចជាការប៉ុនប៉ងវាយប្រហារដោយដ្រូនលើយន្តហោះដឹកទំនិញនៅព្រលានយន្តហោះអាល្លឺម៉ង់ និងការវាយប្រហារសាយប័រលើបណ្តាញថាមពលប៉ូឡូញ។ លោកបានសង្កត់ធ្ងន់ថា មិនមែនជារឿងចៃដន្យឡើយ ដែលរុស្ស៊ីព្យាយាមបង្កចលាចលនៅអឺរ៉ុប ចំពេលដែលការវាយលុកយោធារបស់ខ្លួននៅអ៊ុយក្រែនស្ទើរតែគាំងដំណើរ និងខាតបង់ធនធានយ៉ាងធ្ងន់ធ្ងរនោះ៕