* កម្ពុជា និងតួកគី ពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកយោធា
* អាមេរិក សម្រេចបើកដំណើរការរោងចក្រនុយក្លេអ៊ែរដែលធ្លាប់បិទទ្វារឡើងវិញ ដើម្បីផ្គត់ផ្គង់អគ្គិសនី និងមជ្ឈមណ្ឌលទិន្នន័យ AI
* Fresh Exclusive: ពីវិវាទព្រំដែនកម្ពុជា–ថៃ ដល់ Online Scams៖ យុទ្ធសាស្ត្រសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការការពារអធិបតេយ្យភាព និងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ
* ប្រធានាធិបតីអ៊ីរ៉ង់ ចាត់ទុកសង្គ្រាមនៅមជ្ឈិមបូព៌ាថាជា «ការប្រល័យបរិស្ថាន»
* UN ព្រមានថា ពលរដ្ឋអាស៊ីខាងត្បូងរហូតដល់ជាង ៤០ លាននាក់ អាចត្រូវបង្ខំចិត្តប្តូរទីលំនៅ ដោយសារវិបត្តិអាកាសធាតុ
* រុស្ស៉ី បន្តចាត់វិធានការលើក្រុមហ៊ុនអឺរ៉ុប ជុំវិញភាពជាប់ពាក់ព័ន្ធជាមួយសង្រ្គាមនៅអ៊ុយក្រែន
* អ្នកឧកញ៉ា គិត ម៉េង ថ្លែងប្រាប់វិនិយោគិនតួកគីដែលកំពុងស្វែងរកឱកាសវិនិយោគថា កម្ពុជាជាប្រទេសផ្តល់សក្តានុពលដ៏អស្ចារ្យ
* សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញពីឧត្តមភាពស្នូលទាំង ៦ របស់កម្ពុជា ដល់វិនិយោគិនតួកគី នៅទីក្រុងអ៉ីស្តង់ប៊ុល
* កម្ពុជា-តួកគី ប្តេជ្ញារុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យសម្រេចបាន១ពាន់លានដុល្លារ ខណៈឆ្នាំ២០២៥ សម្រេចបានប្រមាណ ៤០០លានដុល្លារ កើនឡើងជាង១៨%
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញគម្រោង «ព្រែកជីកហ្វូណនតេជោ» ប្រាប់ធុរជនតួកគី ពីអត្ថប្រយោជន៍ក្នុងការកាត់បន្ថយថ្លៃដើមភស្តុភារកម្មនៅកម្ពុជា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកវេទិកាធុរកិច្ចកម្ពុជា-តួកគីយ៉េ
* ដំណឹងល្អ! គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គតភ្ជាប់ទីក្រុងរណបកោះនរា-មេគង្គឃី នឹងចាប់ផ្តើមនៅដើមឆ្នាំ២០២៧
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

រុស្ស៉ីចាប់ខ្លួនអ្នកកាសែតជប៉ុនម្នាក់សង្ស័យធ្វើចារកម្ម ខណៈជប៉ុនស្នើសុំព័ត៌មានលម្អិត (Video inside)

14-10-2026 09:53

(មូស្គូ)៖ ទីភ្នាក់ងារសន្តិសុខរុស្ស៉ី FSB បានឱ្យដឹងនៅថ្ងៃអង្គារ ទី១៣ ខែតុលា ឆ្នាំ២០២៦ ពីការឃាត់ខ្លួនអ្នកកាសែតជប៉ុនម្នាក់ពីបទសង្ស័យធ្វើចារកម្ម ហើយក្រសួងការបរទេសរុស្ស៉ីបាននិយាយថាមានការសោកស្ដាយដែលទីក្រុងតូក្យូប្រើប្រាស់អ្នកកាសែតដើម្បីធ្វើចារកម្ម។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយបង្ហោះលើគេហទំព័ររបស់ខ្លួន FSB បានបញ្ជាក់ថាអ្នកកាសែតម្នាក់មកពីកាសែតជប៉ុន Hokkaido Shimbun ត្រូវបានឃាត់ខ្លួននៅក្នុងតំបន់ Sakhalin ស្ថិតនៅចុងបូព៌ានៃប្រទេសរុស្ស៉ី នៅថ្ងៃដែលរូបលោកមានគម្រោងចាកចេញពីរុស្ស៉ី។ ប៉ុន្តែ FSB មិនបានបង្ហើបឱ្យដឹងថាតើអ្នកកាសែតរូបនេះត្រូវបានចាប់ខ្លួនតាំងពីថ្ងៃណាឱ្យប្រាកដនោះទេ។

ជុំវិញការចាប់ខ្លួនអ្នកកាសែតជប៉ុនរូបនេះដែរ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៉ី លោកស្រី Maria Zakharova បានកត់សម្គាល់នៅក្នុងសេចក្ដីថ្លែងការណ៍មួយថាអ្នកកាសែតជប៉ុនរូបនោះត្រូវបានកំណត់អត្តសញ្ញាណមានឈ្មោះថា Imai Yuki ហើយថាការចាប់ខ្លួនអ្នកកាសែតរូបនេះអាចនឹងបង្កើនភាពអាប់អួរនៅក្នុងទំនាក់ទំនងជាមួយតូក្យូ។ លោកស្រី Zakharova ក៏បានចោទប្រកាន់ផងដែរថាជប៉ុនកំពុងព្យាយាមប្រើប្រាស់អ្នកកាសែតរបស់ខ្លួនក្នុងប្រទេសរុស្ស៉ីដែលមានឋានៈជាអ្នកកាសែតបរទេសដើម្បីប្រមូលព័ត៌មានដែលអាចបំផ្លាញដល់សន្តិសុខរបស់ រុស្ស៉ី ហើយដែលនេះជារឿងគួរឱ្យសោកស្ដាយ។

ដោយឡែក ខាងអាជ្ញាធរជប៉ុននៅឯណោះ នៅថ្ងៃពុធ ទី១៤ ខែតុលា បានស្នើសុំព័ត៌មានលម្អិត និងជំរុញឱ្យរុស្ស៉ីធានាឱ្យបាននូវការប្រព្រឹត្តដោយភាពយុត្តិធម៌ និងមិនលម្អៀងចំពោះអ្នកកាសែតជប៉ុនដែលត្រូវបានអាជ្ញាធររុស្ស៉ីចាប់ខ្លួនដោយចោទថាធ្វើចារកម្ម។ ព្រមពេលជាមួយគ្នា កាសែត Hokkaido Shimbun បានឱ្យដឹងថាបានទទួលព័ត៌មានពីការចាប់ខ្លួនអ្នកកាសែតរបស់ខ្លួនប្រកាសដោយអាជ្ញាធររុស្ស៉ីហើយ ប៉ុន្តែនៅត្រូវការព័ត៌មានលម្អិតបន្ថែម ជាមួយការជំរុញឱ្យមានការធានាសុវត្ថិភាពអ្នកកាសែតរបស់ខ្លួន៕