* កម្ពុជា និងតួកគី ពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកយោធា
* អាមេរិក សម្រេចបើកដំណើរការរោងចក្រនុយក្លេអ៊ែរដែលធ្លាប់បិទទ្វារឡើងវិញ ដើម្បីផ្គត់ផ្គង់អគ្គិសនី និងមជ្ឈមណ្ឌលទិន្នន័យ AI
* Fresh Exclusive: ពីវិវាទព្រំដែនកម្ពុជា–ថៃ ដល់ Online Scams៖ យុទ្ធសាស្ត្រសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការការពារអធិបតេយ្យភាព និងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ
* ប្រធានាធិបតីអ៊ីរ៉ង់ ចាត់ទុកសង្គ្រាមនៅមជ្ឈិមបូព៌ាថាជា «ការប្រល័យបរិស្ថាន»
* UN ព្រមានថា ពលរដ្ឋអាស៊ីខាងត្បូងរហូតដល់ជាង ៤០ លាននាក់ អាចត្រូវបង្ខំចិត្តប្តូរទីលំនៅ ដោយសារវិបត្តិអាកាសធាតុ
* រុស្ស៉ី បន្តចាត់វិធានការលើក្រុមហ៊ុនអឺរ៉ុប ជុំវិញភាពជាប់ពាក់ព័ន្ធជាមួយសង្រ្គាមនៅអ៊ុយក្រែន
* អ្នកឧកញ៉ា គិត ម៉េង ថ្លែងប្រាប់វិនិយោគិនតួកគីដែលកំពុងស្វែងរកឱកាសវិនិយោគថា កម្ពុជាជាប្រទេសផ្តល់សក្តានុពលដ៏អស្ចារ្យ
* សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញពីឧត្តមភាពស្នូលទាំង ៦ របស់កម្ពុជា ដល់វិនិយោគិនតួកគី នៅទីក្រុងអ៉ីស្តង់ប៊ុល
* កម្ពុជា-តួកគី ប្តេជ្ញារុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យសម្រេចបាន១ពាន់លានដុល្លារ ខណៈឆ្នាំ២០២៥ សម្រេចបានប្រមាណ ៤០០លានដុល្លារ កើនឡើងជាង១៨%
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញគម្រោង «ព្រែកជីកហ្វូណនតេជោ» ប្រាប់ធុរជនតួកគី ពីអត្ថប្រយោជន៍ក្នុងការកាត់បន្ថយថ្លៃដើមភស្តុភារកម្មនៅកម្ពុជា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកវេទិកាធុរកិច្ចកម្ពុជា-តួកគីយ៉េ
* ដំណឹងល្អ! គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គតភ្ជាប់ទីក្រុងរណបកោះនរា-មេគង្គឃី នឹងចាប់ផ្តើមនៅដើមឆ្នាំ២០២៧
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ចិន-​កូរ៉េខាងជើង នឹងសម្ពោធស្ពានឆ្លងទន្លេ នៅថ្ងៃទី១៥ ខែតុលា (Video inside)

14-10-2026 10:55

(ប៉េកាំង)៖ ស្ពានឆ្លងទន្លេ Yalu តភ្ជាប់រវាងកូរ៉េខាងជើង និងចិន នឹងត្រូវបើកសម្ពោធជាផ្លូវការនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិន ​Xinhua។

​Xinhua នៅថ្ងៃពុធ ទី១៤ ខែតុលា បានឱ្យដឹងថាភាគីទាំង២ នឹងរៀបចំពិធីបើកសម្ពោធរួមគ្នា។ ចិនបានបញ្ចប់ការសាងសង់ផ្នែកម្ខាងរបស់ខ្លួននៃស្ពានខាងលើកាលពីឆ្នាំ២០១៤ ដោយសង្ឃឹមថានឹងជំរុញទំនាក់ទំនងពាណិជ្ជកម្ម បើទោះជាកូរ៉េខាងជើងមិនទាន់បញ្ចប់ការសាងសង់ផ្លូវតភ្ជាប់ទៅនឹងស្ពាន និងហេដ្ឋារចនាសម្ព័ន្ធគយរបស់ខ្លួនក៏ដោយ ដោយសារតែភាពរកាំរកូស ក្នុងទំនាក់ទំនងជុំវិញការធ្វើតេស្តអាវុធនុយក្លេអ៊ែររបស់ទីក្រុងព្យុងយ៉ាង និងការដាក់ទណ្ឌកម្មរបស់ UN។

ការបើកសម្ពោធស្ពានឆ្លងទន្លេ Yalu គឺជាសញ្ញាមួយបង្ហាញពីរីកចម្រើនក្នុងទំនាក់ទំនងទ្វេភាគីរវាងប៉េកាំង និងព្យុងយ៉ាង ប៉ុន្មានសប្ដាហ៍បន្ទាប់ពីកូរ៉េខាងជើងបានបើកសម្ពោធស្ពានថ្មីមួយជាមួយរុស្ស៉ី។

គួរបញ្ជាក់ថា ការនាំចេញទំនិញរបស់ចិនទៅកាន់កូរ៉េខាងជើងបានកើនឡើងដល់ ២,៣ពាន់លានដុល្លារកាលពីឆ្នាំ២០២៥ ពោលគឺកើនឡើង ២៥ភាគរយ បើធៀបទៅនឹងឆ្នាំ២០២៤។ តែកំណើននេះនៅតែទាបជាងកម្រិតនៅមុនពេលទណ្ឌកម្ម UN ត្រូវបានអនុវត្តលើកូរ៉េខាងជើងកាលពីឆ្នាំ២០១៧៕