* កម្ពុជា និងតួកគី ពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកយោធា
* អាមេរិក សម្រេចបើកដំណើរការរោងចក្រនុយក្លេអ៊ែរដែលធ្លាប់បិទទ្វារឡើងវិញ ដើម្បីផ្គត់ផ្គង់អគ្គិសនី និងមជ្ឈមណ្ឌលទិន្នន័យ AI
* Fresh Exclusive: ពីវិវាទព្រំដែនកម្ពុជា–ថៃ ដល់ Online Scams៖ យុទ្ធសាស្ត្រសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការការពារអធិបតេយ្យភាព និងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ
* ប្រធានាធិបតីអ៊ីរ៉ង់ ចាត់ទុកសង្គ្រាមនៅមជ្ឈិមបូព៌ាថាជា «ការប្រល័យបរិស្ថាន»
* UN ព្រមានថា ពលរដ្ឋអាស៊ីខាងត្បូងរហូតដល់ជាង ៤០ លាននាក់ អាចត្រូវបង្ខំចិត្តប្តូរទីលំនៅ ដោយសារវិបត្តិអាកាសធាតុ
* រុស្ស៉ី បន្តចាត់វិធានការលើក្រុមហ៊ុនអឺរ៉ុប ជុំវិញភាពជាប់ពាក់ព័ន្ធជាមួយសង្រ្គាមនៅអ៊ុយក្រែន
* អ្នកឧកញ៉ា គិត ម៉េង ថ្លែងប្រាប់វិនិយោគិនតួកគីដែលកំពុងស្វែងរកឱកាសវិនិយោគថា កម្ពុជាជាប្រទេសផ្តល់សក្តានុពលដ៏អស្ចារ្យ
* សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញពីឧត្តមភាពស្នូលទាំង ៦ របស់កម្ពុជា ដល់វិនិយោគិនតួកគី នៅទីក្រុងអ៉ីស្តង់ប៊ុល
* កម្ពុជា-តួកគី ប្តេជ្ញារុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យសម្រេចបាន១ពាន់លានដុល្លារ ខណៈឆ្នាំ២០២៥ សម្រេចបានប្រមាណ ៤០០លានដុល្លារ កើនឡើងជាង១៨%
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញគម្រោង «ព្រែកជីកហ្វូណនតេជោ» ប្រាប់ធុរជនតួកគី ពីអត្ថប្រយោជន៍ក្នុងការកាត់បន្ថយថ្លៃដើមភស្តុភារកម្មនៅកម្ពុជា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកវេទិកាធុរកិច្ចកម្ពុជា-តួកគីយ៉េ
* ដំណឹងល្អ! គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គតភ្ជាប់ទីក្រុងរណបកោះនរា-មេគង្គឃី នឹងចាប់ផ្តើមនៅដើមឆ្នាំ២០២៧
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

អាជ្ញាធរអាមេរិក បង្ក្រាបបណ្តាញបង្កើតប្រាក់ចំណូលពីការងារវិស័យ IT ឱ្យកូរ៉េខាងជើង

14-10-2026 13:34

(វ៉ាស៉ីនតោន)៖ ក្រុមរដ្ឋអាជ្ញាសហព័ន្ធនៅសហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃអង្គារ ទី១៣ ខែតុលា ឆ្នាំ២០២៦ថា ពួកគេបានចាប់ខ្លួនមនុស្ស២នាក់ និងរឹបអូសកុំព្យូទ័រជាង១៨០គ្រឿង ដើម្បីបង្ក្រាបផែនការរបស់កូរ៉េខាងជើង ក្នុងការបង្កើតចំណូលពីការងារផ្នែកព័ត៌មានវិទ្យា (IT) នៅអាមេរិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

ក្រសួងយុត្តិធម៌អាមេរិកបានឱ្យដឹងថា អាជ្ញាធរបានឆែកឆេរ ទីតាំងសង្ស័យជាកន្លែងគេហៅថា laptop farm សរុបជាង ៤០កន្លែងនៅទូទាំងរដ្ឋ Texas ដែលបានបង្កើតប្រាក់ចំណូល រហូតដល់ជាង ៣លានដុល្លារ សម្រាប់ទីក្រុងព្យុងយ៉ាង តាមរយៈការបោកបញ្ឆោតនិយោជកអាមេរិក ឱ្យជួលជនជាតិកូរ៉េខាងជើងធ្វើការងារ។

ក្រៅពីជនជាតិអាមេរិក២នាក់ ដែលត្រូវបានចាប់ខ្លួននៅរដ្ឋ Ohio និងរដ្ឋ Pennsylvania ក្រោមការចោទប្រកាន់ ពីបទលាងលុយ និងលួចអត្តសញ្ញាណ អាជ្ញាធរអាមេរិក ក៏បានចោទប្រកាន់មនុស្ស ១៤នាក់ផ្សេងទៀតផងដែរ ក្នុងប្រតិបត្តិការហៅថា Operation Lonestar Roundup ហើយក្នុងចំណោមនោះ ១០នាក់មានមូលដ្ឋាននៅឯប្រទេសចិន។

ឧបការីរដ្ឋមន្ត្រីក្រសួងយុត្តិធម៌អាមេរិកទទួលបន្ទុកសន្តិសុខជាតិ លោក John A. Eisenberg បាននិយាយដូច្នេះថា «របបដឹកនាំកូរ៉េខាងជើង ប្រើប្រាស់ផែនការអ្នកធ្វើការ IT របស់ខ្លួន ដើម្បីបង្កើនប្រាក់ចំណូលសម្រាប់គោលដៅខុសច្បាប់ផ្សេងៗ រួមទាំងការអភិវឌ្ឍសព្វាវុធ ដែលអាចក្លាយជាការគំរាមកំហែងដល់សហរដ្ឋអាមេរិក ឬសម្ព័ន្ធមិត្ត នាពេលអនាគត»។

សេចក្តីប្រកាសកាលពីថ្ងៃអង្គារ គឺជាសកម្មភាពថ្មីចុងក្រោយបំផុត ក្នុងចំណោមប្រតិបត្តិការអនុវត្តច្បាប់ជាបន្តបន្ទាប់ ដែលផ្តោតលើ ទីតាំង laptop farm នៅសហរដ្ឋអាមេរិក។ ទីតាំងទាំងនេះ គឺជាកន្លែងផ្ទុកកុំព្យូទ័រជាច្រើនគ្រឿងធ្វើការជាបណ្តាញ ដែលត្រូវបានប្រើដើម្បីបង្កើតប្រាក់ចំណូលខុសច្បាប់ សម្រាប់រដ្ឋាភិបាលកូរ៉េខាងជើង។

គួរបញ្ជាក់ថា កាលពីខែមេសា ឆ្នាំនេះ ជនជាតិអាមេរិកពីរនាក់ ឈ្មោះ Zhenxing Wang និង Kejia Wang ត្រូវបានផ្តន្ទាទោសឱ្យជាប់ពន្ធនាគារ ម្នាក់រយៈពេល៩២ខែ និងម្នាក់ទៀត១០៨ខែ ពីបទពាក់ព័ន្ធ ផែនការរយៈពេលច្រើនឆ្នាំ ដែលប្រើប្រាស់អត្តសញ្ញាណត្រូវបានលួចពីពលរដ្ឋអាមេរិក យ៉ាងតិច៨០នាក់ និងបង្កើតប្រាក់ចំណូលខុសច្បាប់សរុបជាង ៥លានដុល្លារអាមេរិក សម្រាប់រដ្ឋាភិបាលទីក្រុងព្យុងយ៉ាង៕