* កម្ពុជា និងតួកគី ពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកយោធា
* អាមេរិក សម្រេចបើកដំណើរការរោងចក្រនុយក្លេអ៊ែរដែលធ្លាប់បិទទ្វារឡើងវិញ ដើម្បីផ្គត់ផ្គង់អគ្គិសនី និងមជ្ឈមណ្ឌលទិន្នន័យ AI
* Fresh Exclusive: ពីវិវាទព្រំដែនកម្ពុជា–ថៃ ដល់ Online Scams៖ យុទ្ធសាស្ត្រសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការការពារអធិបតេយ្យភាព និងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ
* ប្រធានាធិបតីអ៊ីរ៉ង់ ចាត់ទុកសង្គ្រាមនៅមជ្ឈិមបូព៌ាថាជា «ការប្រល័យបរិស្ថាន»
* UN ព្រមានថា ពលរដ្ឋអាស៊ីខាងត្បូងរហូតដល់ជាង ៤០ លាននាក់ អាចត្រូវបង្ខំចិត្តប្តូរទីលំនៅ ដោយសារវិបត្តិអាកាសធាតុ
* រុស្ស៉ី បន្តចាត់វិធានការលើក្រុមហ៊ុនអឺរ៉ុប ជុំវិញភាពជាប់ពាក់ព័ន្ធជាមួយសង្រ្គាមនៅអ៊ុយក្រែន
* អ្នកឧកញ៉ា គិត ម៉េង ថ្លែងប្រាប់វិនិយោគិនតួកគីដែលកំពុងស្វែងរកឱកាសវិនិយោគថា កម្ពុជាជាប្រទេសផ្តល់សក្តានុពលដ៏អស្ចារ្យ
* សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញពីឧត្តមភាពស្នូលទាំង ៦ របស់កម្ពុជា ដល់វិនិយោគិនតួកគី នៅទីក្រុងអ៉ីស្តង់ប៊ុល
* កម្ពុជា-តួកគី ប្តេជ្ញារុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យសម្រេចបាន១ពាន់លានដុល្លារ ខណៈឆ្នាំ២០២៥ សម្រេចបានប្រមាណ ៤០០លានដុល្លារ កើនឡើងជាង១៨%
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញគម្រោង «ព្រែកជីកហ្វូណនតេជោ» ប្រាប់ធុរជនតួកគី ពីអត្ថប្រយោជន៍ក្នុងការកាត់បន្ថយថ្លៃដើមភស្តុភារកម្មនៅកម្ពុជា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកវេទិកាធុរកិច្ចកម្ពុជា-តួកគីយ៉េ
* ដំណឹងល្អ! គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គតភ្ជាប់ទីក្រុងរណបកោះនរា-មេគង្គឃី នឹងចាប់ផ្តើមនៅដើមឆ្នាំ២០២៧
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

រុស្ស៉ីថា បានបាញ់ទម្លាក់យន្តហោះដ្រូនអ៊ុយក្រែនជិត ១០០០គ្រឿង (Video inside)

14-10-2026 14:15

(មូស្គូ)៖ យោធារុស្ស៊ីបាននិយាយនៅថ្ងៃពុធ ទី១៤ ខែតុលា ឆ្នាំ២០២៦ថា ខ្លួនបានបាញ់ទម្លាក់យន្តហោះដ្រូនរបស់អ៊ុយក្រែន សរុបចំនួន ៩០២គ្រឿង កាលពីវេលាយប់កន្លងទៅនេះ ដោយក្នុងនោះ ១៨០គ្រឿងត្រូវបានបាញ់ទម្លាក់នៅក្បែររដ្ឋធានីមូស្គូ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

ក្រសួងការពារជាតិរុស្ស៊ី បាននិយាយក្នុងសេចក្តីថ្លែងការណ៍ដូច្នេះថា «ក្នុងអំឡុងពេលមួយយប់កន្លងមកនេះ ប្រព័ន្ធការពារដែនអាកាស បានបំផ្លាញយន្តហោះដ្រូនអ៊ុយក្រែនចំនួន ៩០២គ្រឿង» នៅទូទាំងតំបន់ប្រមាណជា២០របស់រុស្ស៊ី និងតំបន់គ្រីមៀ ដែលរុស្ស៉ីបានកាត់​យកពីអ៊ុយក្រែន កាលពីឆ្នាំ២០១៤។ អភិបាលក្រុងមូស្គូ លោក Sergei Sobyanin បាននិយាយថា «យន្តហោះដ្រូនចំនួន ១៨០គ្រឿងត្រូវបានបំផ្លាញ អំឡុងពេលពួកវាហោះឆ្ពោះមករកទីក្រុងមូស្គូ»។

លោកបានបង្ហោះសារលើ Telegram ថា នេះជាការវាយប្រហារដោយយន្តហោះដ្រូនដ៏ធំបំផុតមួយ ក្នុងចំណោមការវាយប្រហារ ដែលបានកំណត់គោលដៅលើក្រុងមូស្គូ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។ ការវាយប្រហារនេះបានរំខានដល់ ប្រតិបត្តិការនៅព្រលានយន្តហោះរបស់ទីក្រុង ដោយជើងហោះហើរនៅអាកាសយានដ្ឋាន Vnukovo ត្រូវបានផ្អាកអស់រយៈពេលជាង ៨ម៉ោង។

ទន្ទឹមគ្នា ក្រសួងការពារជាតិរុស្ស៊ី ក៏បាននិយាយដែរថា ក្នុងអំឡុងពេលពេញមួយយប់ដូចគ្នា ខ្លួនបានបើក ការវាយប្រហារទ្រង់ទ្រាយធំ ដោយប្រើអាវុធដែលមានភាពជាក់លាក់ខ្ពស់ លើ ទីតាំងហេដ្ឋារចនាសម្ព័ន្ធថាមពល និងទំនាក់ទំនង នៅរដ្ឋធានីកៀវនិងតំបន់ជុំវិញ ព្រមទាំងនៅតំបន់ Kharkiv របស់អ៊ុយក្រែន។ ក្រសួងបានអះអាងថា គោលដៅទាំងអស់នោះ បម្រើផលប្រយោជន៍យោធារបស់អ៊ុយក្រែន៕