* កម្ពុជា និងតួកគី ពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកយោធា
* អាមេរិក សម្រេចបើកដំណើរការរោងចក្រនុយក្លេអ៊ែរដែលធ្លាប់បិទទ្វារឡើងវិញ ដើម្បីផ្គត់ផ្គង់អគ្គិសនី និងមជ្ឈមណ្ឌលទិន្នន័យ AI
* Fresh Exclusive: ពីវិវាទព្រំដែនកម្ពុជា–ថៃ ដល់ Online Scams៖ យុទ្ធសាស្ត្រសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការការពារអធិបតេយ្យភាព និងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ
* ប្រធានាធិបតីអ៊ីរ៉ង់ ចាត់ទុកសង្គ្រាមនៅមជ្ឈិមបូព៌ាថាជា «ការប្រល័យបរិស្ថាន»
* UN ព្រមានថា ពលរដ្ឋអាស៊ីខាងត្បូងរហូតដល់ជាង ៤០ លាននាក់ អាចត្រូវបង្ខំចិត្តប្តូរទីលំនៅ ដោយសារវិបត្តិអាកាសធាតុ
* រុស្ស៉ី បន្តចាត់វិធានការលើក្រុមហ៊ុនអឺរ៉ុប ជុំវិញភាពជាប់ពាក់ព័ន្ធជាមួយសង្រ្គាមនៅអ៊ុយក្រែន
* អ្នកឧកញ៉ា គិត ម៉េង ថ្លែងប្រាប់វិនិយោគិនតួកគីដែលកំពុងស្វែងរកឱកាសវិនិយោគថា កម្ពុជាជាប្រទេសផ្តល់សក្តានុពលដ៏អស្ចារ្យ
* សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញពីឧត្តមភាពស្នូលទាំង ៦ របស់កម្ពុជា ដល់វិនិយោគិនតួកគី នៅទីក្រុងអ៉ីស្តង់ប៊ុល
* កម្ពុជា-តួកគី ប្តេជ្ញារុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យសម្រេចបាន១ពាន់លានដុល្លារ ខណៈឆ្នាំ២០២៥ សម្រេចបានប្រមាណ ៤០០លានដុល្លារ កើនឡើងជាង១៨%
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញគម្រោង «ព្រែកជីកហ្វូណនតេជោ» ប្រាប់ធុរជនតួកគី ពីអត្ថប្រយោជន៍ក្នុងការកាត់បន្ថយថ្លៃដើមភស្តុភារកម្មនៅកម្ពុជា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកវេទិកាធុរកិច្ចកម្ពុជា-តួកគីយ៉េ
* ដំណឹងល្អ! គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គតភ្ជាប់ទីក្រុងរណបកោះនរា-មេគង្គឃី នឹងចាប់ផ្តើមនៅដើមឆ្នាំ២០២៧
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ចិនកាត់ទោសប្រហារជីវិតក្រុមឧក្រិដ្ឋជនត្រកូល Wei ៣នាក់ ពីបទបើកទីតាំងឆបោកអនឡាញនៅមីយ៉ាន់ម៉ា (Video inside)

14-10-2026 15:00

(ប៉េកាំង)៖ តុលាការមួយនៅភាគអាគ្នេយ៍ប្រទេសចិន បានកាត់ទោសប្រហារជីវិតសមាជិកក្រុមឧក្រិដ្ឋជន ៣នាក់ ដែលបើកបណ្តាញឆបោកអនឡាញនៅមីយាន់ម៉ា។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៤ ខែតុលា ឆ្នាំ២០២៦។

កាលពីថ្ងៃអង្គារ តុលាការក្រុង Quanzhou នៃខេត្ត Fujian ភាគអាគ្នេយ៍ប្រទេសចិន បានប្រកាសកាត់ទោសបុរសឈ្មោះ Wei Huairen និង Chen Dawei និងម្នាក់ទៀតជាស្រ្តីឈ្មោះ Liao Jingfang ចំពោះការជាប់ពាក់ព័ន្ធក្នុងក្រុមឧក្រិដ្ឋជនត្រកូល Wei។ បណ្តាញឧក្រិដ្ឋកម្មនេះពាក់ព័ន្ធនឹងបទល្មើសនានា រួមមានការជួញដូរគ្រឿងញៀន រៀបចំឱ្យមានពេស្យាចារ បើកកាស៉ីណូខុសច្បាប់ ធ្វើសកម្មភាពឆបោកតាមប្រព័ន្ធអ៉ីនធឺណេត និងសម្លាប់ជនជាតិចិន ២នាក់។

តុលាការបានឱ្យដឹងថា បុគ្គលឈ្មោះ Wei Huairen គឺជាមេខ្លោងនៃបណ្តាញឧក្រិដ្ឋជនខាងលើ ហើយត្រូវបានរកឃើញថា មានទោសពីបទឧក្រិដ្ឋជាច្រើន រួមទាំងឃាតកម្ម។ ចំណែកសមាជិក៣នាក់ទៀត ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារអស់មួយជីវិត ខណៈ ៥៥នាក់ទៀត ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ ចាប់ពី ៣ឆ្នាំ និង ៣ខែ រហូតដល់ ២៤ឆ្នាំ។ សកម្មភាពនៃក្រុមឧក្រិដ្ឋជននេះ រកប្រាក់បានជាង ១,៨ពាន់លានដុល្លារ។

ទូរទស្សន៍រដ្ឋចិន CCTV បានរាយការណ៍ថា ក្រុមឧក្រិដ្ឋជននេះបានដំណើរការទីតាំងធំៗចំនួន ១៤កន្លែង និងបានល្បួងពលរដ្ឋចិនរាប់ពាន់នាក់ ឱ្យទៅកាន់ប្រទេសមីយ៉ាន់ម៉ា ដោយសន្យាផ្តល់ប្រាក់ខែខ្ពស់។ ក្រុមជនឆបោកអនឡាញភាគច្រើន គឺជាជនបរទេសដែលត្រូវបានគេជួញដូរ និងបង្ខំឱ្យធ្វើការនៅក្នុងបរិវេណទីតាំងដែលមានលក្ខណៈដូចពន្ធនាគារ៕