* កម្ពុជា និងតួកគី ពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកយោធា
* អាមេរិក សម្រេចបើកដំណើរការរោងចក្រនុយក្លេអ៊ែរដែលធ្លាប់បិទទ្វារឡើងវិញ ដើម្បីផ្គត់ផ្គង់អគ្គិសនី និងមជ្ឈមណ្ឌលទិន្នន័យ AI
* Fresh Exclusive: ពីវិវាទព្រំដែនកម្ពុជា–ថៃ ដល់ Online Scams៖ យុទ្ធសាស្ត្រសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការការពារអធិបតេយ្យភាព និងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ
* ប្រធានាធិបតីអ៊ីរ៉ង់ ចាត់ទុកសង្គ្រាមនៅមជ្ឈិមបូព៌ាថាជា «ការប្រល័យបរិស្ថាន»
* UN ព្រមានថា ពលរដ្ឋអាស៊ីខាងត្បូងរហូតដល់ជាង ៤០ លាននាក់ អាចត្រូវបង្ខំចិត្តប្តូរទីលំនៅ ដោយសារវិបត្តិអាកាសធាតុ
* រុស្ស៉ី បន្តចាត់វិធានការលើក្រុមហ៊ុនអឺរ៉ុប ជុំវិញភាពជាប់ពាក់ព័ន្ធជាមួយសង្រ្គាមនៅអ៊ុយក្រែន
* អ្នកឧកញ៉ា គិត ម៉េង ថ្លែងប្រាប់វិនិយោគិនតួកគីដែលកំពុងស្វែងរកឱកាសវិនិយោគថា កម្ពុជាជាប្រទេសផ្តល់សក្តានុពលដ៏អស្ចារ្យ
* សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញពីឧត្តមភាពស្នូលទាំង ៦ របស់កម្ពុជា ដល់វិនិយោគិនតួកគី នៅទីក្រុងអ៉ីស្តង់ប៊ុល
* កម្ពុជា-តួកគី ប្តេជ្ញារុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យសម្រេចបាន១ពាន់លានដុល្លារ ខណៈឆ្នាំ២០២៥ សម្រេចបានប្រមាណ ៤០០លានដុល្លារ កើនឡើងជាង១៨%
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញគម្រោង «ព្រែកជីកហ្វូណនតេជោ» ប្រាប់ធុរជនតួកគី ពីអត្ថប្រយោជន៍ក្នុងការកាត់បន្ថយថ្លៃដើមភស្តុភារកម្មនៅកម្ពុជា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកវេទិកាធុរកិច្ចកម្ពុជា-តួកគីយ៉េ
* ដំណឹងល្អ! គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គតភ្ជាប់ទីក្រុងរណបកោះនរា-មេគង្គឃី នឹងចាប់ផ្តើមនៅដើមឆ្នាំ២០២៧
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

លោក ត្រាំ ប្រកាសថាការរុករកប្រេង ឧស្ម័ន រ៉ែក្នុងទ្រង់ទ្រាយធំ នឹងចាប់ផ្តើមនៅកោះ Greenland (Video inside)

14-10-2026 15:47

(វ៉ាស៉ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយនៅថ្ងៃពុធ ទី១៤ ខែតុលា ឆ្នាំ២០២៦ថា ការរុករកប្រេង ឧស្ម័ន និងធនធានរ៉ែក្នុងទ្រង់ទ្រាយធំនៅកោះ Greenland របស់ប្រទេសដាណឺម៉ាក កំពុងត្រៀមចាប់ផ្តើម។​ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

លោក ត្រាំ មិនបានបង្ហាញព័ត៌មានលម្អិតអំពីផែនការខាងលើទេ ប៉ុន្តែលោកបាននិយាយដូច្នេះថា «អ្នកជំនាញមួយចំនួន បានលើកឡើងថា បរិមាណប្រេងដែលអាចទាញយកបានយ៉ាងងាយស្រួលនៅលើកោះនោះ គឺមានច្រើនលើសលប់ បើធៀបជាមួយតំបន់ផ្ទៃដីស្ទើរតែគ្រប់កន្លែងផ្សេងទៀតនៅលើពិភពលោក»។

កាលពីខែកញ្ញា សហរដ្ឋអាមេរិក ដាណឺម៉ាក និង Greenland បានចុះកិច្ចព្រមព្រៀងមួយ ក្នុងគោលបំណងបញ្ចប់ភាពតានតឹង បន្ទាប់ពីលោក ត្រាំ បានគំរាមម្តងហើយម្តងទៀតថា នឹងដណ្តើមយកការគ្រប់គ្រងកោះនេះ ដែលមានទីតាំងយុទ្ធសាស្ត្រសំខាន់ និងសម្បូរទៅដោយធនធានរ៉ែ។

ទន្ទឹមគ្នាជាមួយសេចក្តីប្រកាសខាងលើ លោក ត្រាំ បានបន្ថែមនៅក្នុងសារបង្ហោះលើបណ្តាញសង្គម Truth Social របស់លោកថា «ការវាយប្រហារណាមួយ នាពេលអនាគតលើសហរដ្ឋអាមេរិក នឹងត្រូវឆ្លងកាត់ Greenland ជាទីដែលប្រព័ន្ធការពាររបស់យើង នឹងបាញ់ទម្លាក់ជាប្រចាំនូវយន្តហោះដ្រូន មីស៊ីល ឬអាវុធគ្រប់ប្រភេទផ្សេងទៀត ដែលសូម្បីតែមិនទាន់ត្រូវបានបង្កើតឡើងនៅឡើយ»។

គួរបញ្ជាក់ថា កិច្ចព្រមព្រៀងដែលបានចុះហត្ថលេខារវាងសហរដ្ឋអាមេរិក ដាណឺម៉ាក និង Greenland នឹងពង្រីកតួនាទីរបស់យោធាអាមេរិក នៅលើដែនកោះនេះ ដោយបើកផ្លូវឱ្យមានការបង្កើតមូលដ្ឋានយោធាថ្មីចំនួន២ និងការដាក់ពង្រាយប្រព័ន្ធការពារមីស៊ីល «Golden Dome» របស់លោក ត្រាំ។ ជាមួយគ្នានេះ កិច្ចព្រមព្រៀងក៏បានបញ្ជាក់ជាថ្មី អំពីអធិបតេយ្យភាពរបស់ប្រទេសដាណឺម៉ាក និងសិទ្ធិរបស់ប្រជាជន Greenland ក្នុងការសម្រេចជោគវាសនាខ្លួនឯងផងដែរ៕