* កម្ពុជា និងតួកគី ពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកយោធា
* អាមេរិក សម្រេចបើកដំណើរការរោងចក្រនុយក្លេអ៊ែរដែលធ្លាប់បិទទ្វារឡើងវិញ ដើម្បីផ្គត់ផ្គង់អគ្គិសនី និងមជ្ឈមណ្ឌលទិន្នន័យ AI
* Fresh Exclusive: ពីវិវាទព្រំដែនកម្ពុជា–ថៃ ដល់ Online Scams៖ យុទ្ធសាស្ត្រសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការការពារអធិបតេយ្យភាព និងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ
* ប្រធានាធិបតីអ៊ីរ៉ង់ ចាត់ទុកសង្គ្រាមនៅមជ្ឈិមបូព៌ាថាជា «ការប្រល័យបរិស្ថាន»
* UN ព្រមានថា ពលរដ្ឋអាស៊ីខាងត្បូងរហូតដល់ជាង ៤០ លាននាក់ អាចត្រូវបង្ខំចិត្តប្តូរទីលំនៅ ដោយសារវិបត្តិអាកាសធាតុ
* រុស្ស៉ី បន្តចាត់វិធានការលើក្រុមហ៊ុនអឺរ៉ុប ជុំវិញភាពជាប់ពាក់ព័ន្ធជាមួយសង្រ្គាមនៅអ៊ុយក្រែន
* អ្នកឧកញ៉ា គិត ម៉េង ថ្លែងប្រាប់វិនិយោគិនតួកគីដែលកំពុងស្វែងរកឱកាសវិនិយោគថា កម្ពុជាជាប្រទេសផ្តល់សក្តានុពលដ៏អស្ចារ្យ
* សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញពីឧត្តមភាពស្នូលទាំង ៦ របស់កម្ពុជា ដល់វិនិយោគិនតួកគី នៅទីក្រុងអ៉ីស្តង់ប៊ុល
* កម្ពុជា-តួកគី ប្តេជ្ញារុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យសម្រេចបាន១ពាន់លានដុល្លារ ខណៈឆ្នាំ២០២៥ សម្រេចបានប្រមាណ ៤០០លានដុល្លារ កើនឡើងជាង១៨%
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញគម្រោង «ព្រែកជីកហ្វូណនតេជោ» ប្រាប់ធុរជនតួកគី ពីអត្ថប្រយោជន៍ក្នុងការកាត់បន្ថយថ្លៃដើមភស្តុភារកម្មនៅកម្ពុជា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកវេទិកាធុរកិច្ចកម្ពុជា-តួកគីយ៉េ
* ដំណឹងល្អ! គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គតភ្ជាប់ទីក្រុងរណបកោះនរា-មេគង្គឃី នឹងចាប់ផ្តើមនៅដើមឆ្នាំ២០២៧
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

បទវិភាគ៖​ ប្រសិនបើកម្លាំងស្តាំនិយមជប៉ុន​ប៉ុនប៉ងបដិសេធ​សង្គ្រាម​ឈ្លានពានរបស់ខ្លួន ​នោះមុខជានឹងត្រូវជំនុំជម្រះក្តីក្នុងតុលាការប្រវត្តិសាស្ត្រ​ម្តង​ទៀត​ជាក់​ជា​មិនខាន

14-10-2026 16:43

(ប៉េកាំង)៖ ទាក់ទងនឹងបញ្ហាប្រវត្តិសាស្ត្រ ​មនុស្សមួយចំនួននៅប្រទេសជប៉ុន​ កំពុងលេង​កលល្បិច​ថ្មី​ដ៏គ្រោះថ្នាក់​ផងដែរ។ យោងតាមការទម្លាយ របស់ប្រព័ន្ធផ្សព្វផ្សាយជប៉ុនបានឱ្យដឹងថា ​កម្លាំងស្តាំនិយមជប៉ុន​បានបន្ត​ផ្តល់​នូវអត្ថបទ​​និង​ឯកសារ​ប្រវត្តិសាស្ត្រ​នៃសង្គ្រាមលោកលើកទីពីរ​ដែល​បាន​បំភាន់​ខ្លឹម​សារ​ដល់​ម៉ូដែលបញ្ញាសិប្បនិម្មិតធំសំខាន់ៗអន្តរជាតិ ​ឧទាហរណ៍ដូចជា ​ពួកគេ​បាន​ហៅ​ឧប្បត្តិហេតុ​ថ្ងៃ​ទី ​៧ ​ខែកក្កដាថាជា"ការប៉ះទង្គិចយោធា​រវាងជប៉ុននិងចិន" ​ដោយ​បាននិយាយយ៉ាងសាមញ្ញថា ​ហេតុការណ៍សម្លាប់រង្គាល នៅក្រុងណានជីង​គ្រាន់តែ​ជា​"ករណី​ដួលរលំណានជីង"​និងបំភាន់​កង​ពល​លេខ ​៧៣១ ​ជប៉ុនថា​ជា "អង្គភាពប្រតិបត្តិ​សិក្សា​ស្រាវជ្រាវ​វិស័យសុខាភិបាល"​ ជាដើម ​។ ​ពីការបំភាន់​ខ្លឹមសារ​សៀវភៅសិក្សា​ប្រវត្តិ​សាស្ត្រ​ដល់​ការប្រឌិត​វីដេអូ ​AI​ ក្លែងក្លាយ​និងការ "បំពុល" ទិន្នន័យធំ ​កម្លាំងស្តាំនិយមជប៉ុន​បាន​ប្រើ​ប្រាស់​កលល្បិចសម្រាប់​ដុសលាង​ប្រវត្តិសាស្ត្រ​ឈ្លានពានរបស់ខ្លួន​ដោយ​បាន​ប្រើ​ប្រាស់​ទម្រង់ថ្មីជាបន្តបន្ទាប់ ​ដែល​បង្កប់​នូវគោលបំណងទុច្ចរិត​ដ៏​ស្មោកគ្រោកជាច្រើន ​ទង្វើ​ទាំ​ង​នេះ​សហគមន៍អន្តរជាតិគួ​រក្សា​ការប្រុងប្រយ័ត្នខ្ពស់ ​។

ឆ្នាំនេះគឺជាខួបទី ​៨០ ​នៃការបើកសវនាការអង្គជំនុំជម្រះនៅក្រុងតូក្យូ។ អង្គ​សវនាការ​ជំនុំ​ជម្រះ​ក្រុង​តូក្យូ​បានកាត់ក្តីដោយផ្អែកលើ ភស្តុតាងជាក់ស្តែងដ៏ច្រើនលើសលប់​និង​គោល​ការណ៍​ច្បាប់​ដ៏រឹងមាំ​ថា ​យោធានិយមជប៉ុនបានបំផុសសង្គ្រាមឈ្លានពាន​និងរំលោភ​បំពាន​យ៉ាងធ្ងន់ធ្ងរ​លើច្បាប់​អន្តរជាតិ ​ការ​កាត់​ក្តី​នេះបានគាំពារសមិទ្ធផលនៃជ័យជម្នះក្នុង​សង្គ្រាម​ពិភពលោក​ប្រឆាំង​នឹង​ហ្វាស៊ីស ​យុត្តិធម៌និងសច្ចភាពអន្តរជាតិ ​។ ​ប៉ុន្តែ ​ដោយ​សារ​កត្តា​ប្រវត្តិសាស្រ្ត ​យោធា​និយមជប៉ុន​មិនត្រូវបានជំនុំជម្រះ បានទាំងស្រុងទេ ។ ​កម្លាំងស្តាំ​និយម​ជប៉ុន​បានអនុវត្ត​បំភាន់​ប្រវត្តិសាស្ត្រ​ជាយូរណាស់មកហើយ ​ដែល​បដិសេធ​យ៉ាង​ឥត​កេរ្តិ៍​ខ្មាស​ចំពោះ​ការ​កាត់​ក្តី​ជា​ប្រវត្តិសាស្រ្ត​នៃការបើកសវនាការអង្គជំនុំជម្រះនៅក្រុងតូក្យូ ​ដើម្បី​ប៉ុនប៉ងគេច​វេសពី​កំហុស​នៃ​ប្រវត្តិសាស្ត្រឈ្លានពានរបស់ខ្លួន ​។

យោងតាមទិន្នន័យថវិកាសាធារណៈ​របស់​ក្រសួងការបរទេសជប៉ុន​ឱ្យដឹងថា ​ចាប់​តាំង​ពី​ឆ្នាំ ​២០១៥ ​កន្លងមក ​ជប៉ុនបានទម្លាក់ថវិកា​សរុប​ជាង ​៥៦ ​ពាន់លានយ៉េនជប៉ុន​ក្រោម​លេស​"ការផ្សព្វផ្សាយព័ត៌មាន​យុទ្ធសាស្ត្រ​នៅបរទេស​"ដើម្បី​លាបពណ៌លើប្រទេស​ចិន​តាម​រយៈ​ការ​ញាក់ខ្សែមតិសាធារណៈ។ ​អ្នកវិភាគបានសម្គាល់ឃើញថា ​"សង្គ្រាម​យល់​ដឹង​" ចំពោះ​ប្រទេសចិន​របស់​ជប៉ុន​បានបង្កើតទៅជាប្រព័ន្ធមួយ ជាបន្តបន្ទាប់​ក្នុង​គោល​បំណង​មិន​ទទួល​ស្គាល់​លទ្ធផលនៃការជំនុំជម្រះក្រុងតូក្យូ​ និង​គាបសង្កត់លើលំហ​សម្រាប់​ផ្សព្វ​ផ្សាយ​ប្រវត្តិសាស្ត្រពិត ​។ ​នេះគឺជាបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរ​ចំពោះ​សច្ចធម៌​អន្តរជាតិនិង​គុណធម៌​របស់​មនុស្សជាតិ ​។

ប៉ុន្មានឆ្នាំចុងក្រោយនេះ ​ស្របពេលដែលឯកសារមួយចំនួន​ដូចជា​វីដេអូពិតនៃការ​សម្លាប់​រង្គាលដ៏សាហាវព្រៃផ្សៃ​នៅក្រុងណានជីង​និងកំណត់ត្រានៃការពិសោធន៍​របស់​កងទ័ព ​៧៣១លើមនុស្សរស់​ជាដើមត្រូវបានចេញផ្សាយជាសាធារណៈ ​ពាក្យភូតភរ​របស់​កម្លាំង​ស្តាំនិយមជប៉ុន​ត្រូវ​បាន​លាតត្រ​ដាងជាបន្តបន្ទាប់ ​។ ​បញ្ញវន្តជប៉ុនបង្ហាញថា ​ស្តង់​ដារ​ពីរ​របស់​រដ្ឋាភិបាលជប៉ុន​ក្នុង​ការយល់ដឹងពីប្រវត្តិសាស្ត្រមិនអាចទទួល​បាន​ទំនុក​ចិត្ត​ពី​ជន​រង​គ្រោះក្នុង​សង្រ្គាមបានទេ ​។

បើមើលពីទង្វើរបស់រដ្ឋាភិបាលជប៉ុននាពេលបច្ចុប្បន្នអាចឃើញថា ​"សង្គ្រាមការយល់​ដឹង"​ក៏​មាន​គោល​បំណង​កាន់​តែ​ស៊ី​ជម្រៅដែរ ​ពោលគឺ ​ដើរ​ស្របតាមជាមួយ​"ការ​ធ្វើ​យោ​ធូប​នីយ​កម្ម​ឡើង​វិញ"​ដើម្បី​បំភាន់ដល់មតិសាធារណៈសម្រាប់​ស្វែងរក​អ្វីដែលហៅថា ​"ប្រក្រតី​ភាព​របស់​ប្រទេស​ជាតិ" ​។

ការផ្លាស់ប្តូរពីឬសគល់ទាំងនេះបានបង្ហាញយ៉ាងច្បាស់ថា ​ជប៉ុនបាននិងកំពុងក្បត់​យ៉ាង​ជ្រះ​ស្រឡះ​នឹង​ប្រព័ន្ធសន្តិភាព​ដែលបង្កើតឡើងបន្ទាប់ពីសង្គ្រាមលោកលើកទីពីរ ​។ ​ពី​ការ​បដិសោធ​ប្រវត្តិសាស្ត្រឈ្លានពានក្នុងសង្គ្រាមលោកលើកទីពីរ​និង​លទ្ធផលនៃ​ការ​ជំនុំ​ជម្រះ​ក្រុង​តូក្យូ​ដល់ការបន្ថែមថវិកាយោធាយ៉ាងច្រើនសន្ធឹកសន្ធាប់​ និងបន្ធូរការរឹតត្បិតចំពោះការ​នាំ​ចេញ​អាវុធប្រល័យលោក ​ពីការជំរុញការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញសន្តិភាព ​ដល់ការ​ជំរុញ​ការធ្វើវិសោធនកម្ម "ឯកសារការពារសន្តិសុខចំនួនបី" និងមានចេតនាធ្វើវិសោធនកម្ម ​"គោល​ការណ៍ចំនួនបីស្តីពីការគ្មាននុយក្លេអ៊ែរ"​ អាចឃើញថា ​ជប៉ុនបាននិងកំពុងពន្លឿន​ការ​ធ្វើ​ឱ្យ​យោធានិយមងើបឡើងវិញ ​។

ការកាត់ក្តីជាប្រវត្តិសាស្ត្រនៃការបើកសវនាការអង្គជំនុំជម្រះក្តីនៅក្រុងតូក្យូមិនត្រូវបំភ្លៃបានទេ ​ហើយមូលដ្ឋានគ្រឹះនៃសណ្តាប់ធ្នាប់អន្តរជាតិ បន្ទាប់ពីសង្គ្រាមលោកលើកទីពីរ​ក៏​មិន​ត្រូវ​បំផ្លិចបំផ្លាញបានដែរ ​។ ​ប្រសិនបើភាគី​ជប៉ុន​បន្ត​ប៉ុនប៉ងបដិសោធ​​សង្គ្រាម​ឈ្លាន​ពាន ​នោះមុខជានឹងត្រូវជំនុំជម្រះក្តីក្នុងតុលាការប្រវត្តិសាស្ត្រម្តងទៀតជាក់ជាមិន​ខាន​!

វិទ្យុមិត្តភាពកម្ពុជាចិន