* កម្ពុជា និងតួកគី ពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកយោធា
* អាមេរិក សម្រេចបើកដំណើរការរោងចក្រនុយក្លេអ៊ែរដែលធ្លាប់បិទទ្វារឡើងវិញ ដើម្បីផ្គត់ផ្គង់អគ្គិសនី និងមជ្ឈមណ្ឌលទិន្នន័យ AI
* Fresh Exclusive: ពីវិវាទព្រំដែនកម្ពុជា–ថៃ ដល់ Online Scams៖ យុទ្ធសាស្ត្រសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការការពារអធិបតេយ្យភាព និងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ
* ប្រធានាធិបតីអ៊ីរ៉ង់ ចាត់ទុកសង្គ្រាមនៅមជ្ឈិមបូព៌ាថាជា «ការប្រល័យបរិស្ថាន»
* UN ព្រមានថា ពលរដ្ឋអាស៊ីខាងត្បូងរហូតដល់ជាង ៤០ លាននាក់ អាចត្រូវបង្ខំចិត្តប្តូរទីលំនៅ ដោយសារវិបត្តិអាកាសធាតុ
* រុស្ស៉ី បន្តចាត់វិធានការលើក្រុមហ៊ុនអឺរ៉ុប ជុំវិញភាពជាប់ពាក់ព័ន្ធជាមួយសង្រ្គាមនៅអ៊ុយក្រែន
* អ្នកឧកញ៉ា គិត ម៉េង ថ្លែងប្រាប់វិនិយោគិនតួកគីដែលកំពុងស្វែងរកឱកាសវិនិយោគថា កម្ពុជាជាប្រទេសផ្តល់សក្តានុពលដ៏អស្ចារ្យ
* សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញពីឧត្តមភាពស្នូលទាំង ៦ របស់កម្ពុជា ដល់វិនិយោគិនតួកគី នៅទីក្រុងអ៉ីស្តង់ប៊ុល
* កម្ពុជា-តួកគី ប្តេជ្ញារុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យសម្រេចបាន១ពាន់លានដុល្លារ ខណៈឆ្នាំ២០២៥ សម្រេចបានប្រមាណ ៤០០លានដុល្លារ កើនឡើងជាង១៨%
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញគម្រោង «ព្រែកជីកហ្វូណនតេជោ» ប្រាប់ធុរជនតួកគី ពីអត្ថប្រយោជន៍ក្នុងការកាត់បន្ថយថ្លៃដើមភស្តុភារកម្មនៅកម្ពុជា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកវេទិកាធុរកិច្ចកម្ពុជា-តួកគីយ៉េ
* ដំណឹងល្អ! គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គតភ្ជាប់ទីក្រុងរណបកោះនរា-មេគង្គឃី នឹងចាប់ផ្តើមនៅដើមឆ្នាំ២០២៧
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

អ៊ុយក្រែន ចោទក្រុមហ៊ុន SpaceX ថាបានរឹតត្បិតប្រព័ន្ធ Starlink ធ្វើឱ្យរាំងស្ទះប្រតិបត្តិការដ្រូន ចំពេលទំនាក់ទំនងជាមួយអាមេរិកកាន់តែអាក្រក់ (Video inside)

14-10-2026 18:53

(កៀវ)៖ អ៊ុយក្រែន នៅថ្ងៃពុធនេះ បានចោទប្រកាន់ក្រុមហ៊ុន SpaceX របស់មហាសេដ្ឋី Elon Musk ថាបានដាក់កំហិតលើសេវាអ៊ីនធឺណិតផ្កាយរណប Starlink ដែលធ្វើឱ្យរាំងស្ទះដល់ប្រតិបត្តិការដ្រូនយោធារបស់ខ្លួន ខណៈរុស្ស៊ីបានបាញ់មីស៊ីលកម្ទេចស្ថានីយអគ្គិសនីជាច្រើនកន្លែង ដែលប្រធានាធិបតី លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ចាត់ទុកថាជាការមិនគោរពចំពោះលោក ដូណាល់ ត្រាំ យ៉ាងចំហ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៤ ខែតុលា ឆ្នាំ២០២៦។

មន្ត្រីយោធាអ៊ុយក្រែន បានឱ្យដឹងថា ក្រុមហ៊ុន SpaceX បានកាត់ផ្ដាច់ដំណើរការឧបករណ៍ Starlink កម្រិតយោធាដែលផ្លាស់ទីក្នុងល្បឿនលឿនដោយមិនបានជូនដំណឹងជាមុន ដែលធ្វើឱ្យក្រុងកៀវមិនអាចប្រើប្រាស់ប្រព័ន្ធនេះសម្រាប់បញ្ជាដ្រូនវាយប្រហារបានឡើយ។ ទីប្រឹក្សាប្រធានាធិបតីអ៊ុយក្រែន លោក Serhiy Beskrestnov បានសរសេរលើបណ្ដាញ Telegram ថា៖ «កងទ័ពការពារជាតិរបស់យើងមិនបានទទួលការជូនដំណឹងជាមុនពីការរឹតត្បិតនេះទេ ដែលធ្វើឱ្យបេសកកម្មជាច្រើនត្រូវរអាក់រអួល»។

ចំណាត់ការរបស់ក្រុមហ៊ុន SpaceX នេះ បានបង្កឱ្យមានប្រតិកម្មយ៉ាងខ្លាំងពីប្រទេសប៉ូឡូញ ដែលជាអ្នកចេញថ្លៃសេវា Starlink ជំនួសឱ្យអ៊ុយក្រែន។ រដ្ឋមន្ត្រីការបរទេសប៉ូឡូញ លោក Radoslaw Sikorski បានសរសេរសួរលោក Elon Musk លើបណ្ដាញសង្គម X ថា៖ «តើលោកកំពុងយកផលិតផលរបស់ខ្លួន មកលេងល្បែងនយោបាយទៀតហើយមែនទេ? ក្នុងនាមជាអតិថិជនអឺរ៉ុប យើងកំពុងឃ្លាំមើលសកម្មភាពរបស់លោក»។

គួរបញ្ជាក់ថា ទំនាក់ទំនងរវាងក្រុងកៀវ និងវ៉ាស៊ីនតោន បានធ្លាក់ចុះយ៉ាងខ្លាំង ចាប់តាំងពីលោក ត្រាំ បានដកទណ្ឌកម្មលើប្រេងម៉ាស៊ូតរុស្ស៊ីកាលពីសប្តាហ៍មុន និងបានទាមទារឱ្យអ៊ុយក្រែនបញ្ឈប់ការវាយប្រហារលើរោងចក្រចម្រាញ់ប្រេងរុស្ស៊ី ព្រមទាំងជំរុញឱ្យផ្លាស់ប្តូរលោក ហ្សេលេនស្គី ចេញពីតំណែង។ ស្របពេលជាមួយគ្នានេះ ប្រភពនានាបានប្រាប់ Reuters ថា សហរដ្ឋអាមេរិកក៏បានគំរាមកាត់ផ្ដាច់ការផ្ដល់ព័ត៌មានចារកម្មសម្រាប់ប្រកាសអាសន្នជាមុនពីការវាយប្រហារដោយមីស៊ីលលើអ៊ុយក្រែនផងដែរ ដើម្បីបង្ខំឱ្យក្រុងកៀវផ្អាកការវាយប្រហារលើរោងចក្រប្រេងរុស្ស៊ី៕