* កម្ពុជា និងតួកគី ពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកយោធា
* អាមេរិក សម្រេចបើកដំណើរការរោងចក្រនុយក្លេអ៊ែរដែលធ្លាប់បិទទ្វារឡើងវិញ ដើម្បីផ្គត់ផ្គង់អគ្គិសនី និងមជ្ឈមណ្ឌលទិន្នន័យ AI
* Fresh Exclusive: ពីវិវាទព្រំដែនកម្ពុជា–ថៃ ដល់ Online Scams៖ យុទ្ធសាស្ត្រសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការការពារអធិបតេយ្យភាព និងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ
* ប្រធានាធិបតីអ៊ីរ៉ង់ ចាត់ទុកសង្គ្រាមនៅមជ្ឈិមបូព៌ាថាជា «ការប្រល័យបរិស្ថាន»
* UN ព្រមានថា ពលរដ្ឋអាស៊ីខាងត្បូងរហូតដល់ជាង ៤០ លាននាក់ អាចត្រូវបង្ខំចិត្តប្តូរទីលំនៅ ដោយសារវិបត្តិអាកាសធាតុ
* រុស្ស៉ី បន្តចាត់វិធានការលើក្រុមហ៊ុនអឺរ៉ុប ជុំវិញភាពជាប់ពាក់ព័ន្ធជាមួយសង្រ្គាមនៅអ៊ុយក្រែន
* អ្នកឧកញ៉ា គិត ម៉េង ថ្លែងប្រាប់វិនិយោគិនតួកគីដែលកំពុងស្វែងរកឱកាសវិនិយោគថា កម្ពុជាជាប្រទេសផ្តល់សក្តានុពលដ៏អស្ចារ្យ
* សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញពីឧត្តមភាពស្នូលទាំង ៦ របស់កម្ពុជា ដល់វិនិយោគិនតួកគី នៅទីក្រុងអ៉ីស្តង់ប៊ុល
* កម្ពុជា-តួកគី ប្តេជ្ញារុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យសម្រេចបាន១ពាន់លានដុល្លារ ខណៈឆ្នាំ២០២៥ សម្រេចបានប្រមាណ ៤០០លានដុល្លារ កើនឡើងជាង១៨%
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញគម្រោង «ព្រែកជីកហ្វូណនតេជោ» ប្រាប់ធុរជនតួកគី ពីអត្ថប្រយោជន៍ក្នុងការកាត់បន្ថយថ្លៃដើមភស្តុភារកម្មនៅកម្ពុជា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកវេទិកាធុរកិច្ចកម្ពុជា-តួកគីយ៉េ
* ដំណឹងល្អ! គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គតភ្ជាប់ទីក្រុងរណបកោះនរា-មេគង្គឃី នឹងចាប់ផ្តើមនៅដើមឆ្នាំ២០២៧
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

លោក ណេតាន់យ៉ាហ៊ូ ថាមិនចង់វាយប្រហារអ៊ីរ៉ង់មុនការបោះឆ្នោតនៅអ៊ីស្រាអែលឡើយ ប៉ុន្តែព្រមានក្រុងតេអេរ៉ង់កុំឱ្យវាយប្រហារមុន (Video inside)

14-10-2026 20:43

(ហ្ស៊េរុយសាឡិម)៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បានឱ្យដឹងនៅថ្ងៃពុធនេះថា លោកមិនគាំទ្រឱ្យមានការវាយប្រហារទុកជាមុនលើប្រទេសអ៊ីរ៉ង់ មុនការបោះឆ្នោតនៅអ៊ីស្រាអែលនាថ្ងៃទី២៧ ខែតុលា ខាងមុខនេះទេ ប៉ុន្តែបានព្រមានក្រុងតេអេរ៉ង់ និងក្រុមសម្ព័ន្ធមិត្ត កុំឱ្យបើកការវាយប្រហារលើអ៊ីស្រាអែលឱ្យសោះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៤ ខែតុលា ឆ្នាំ២០២៦។

ថ្លែងប្រាប់វិទ្យុកងទ័ពអ៊ីស្រាអែល ជុំវិញការចោទប្រកាន់ពីគូប្រជែងនយោបាយថា លោកចង់បង្កជម្លោះយោធាមុនការបោះឆ្នោត លោក ណេតាន់យ៉ាហ៊ូ បានបដិសេធថា៖ «វាមិនមែនជារឿងចំណេញសម្រាប់យើងទេ។ សូម្បីតែអ៊ីរ៉ង់បាញ់មីស៊ីលមកលើយើងមុន ក៏ពួកគេនៅតែទម្លាក់កំហុសលើខ្ញុំដែរ»។ យ៉ាងណាក្ដី លោកបានព្រមានថា អ៊ីស្រាអែលនឹងវាយបកវិញយ៉ាងខ្លាំងក្លា ប្រសិនបើរងការវាយប្រហារ ហើយពេលសួរពីរឿងជួយអារ៉ាប៊ីសាអូឌីតទប់ទល់នឹងក្រុមហ៊ូទី (Houthi) លោកគ្រាន់តែបញ្ជាក់ថា ប្រទេសជាច្រើននៅមជ្ឈិមបូព៌ាកំពុងងាកមករកអ៊ីស្រាអែល បន្ទាប់ពីឃើញជោគជ័យរបស់ខ្លួន។

ទន្ទឹមគ្នានេះ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Israel Katz បានថ្លែងចេញពីតំបន់សន្តិសុខដែលកងទ័ពអ៊ីស្រាអែលកំពុងកាន់កាប់នៅភាគខាងត្បូងលីបង់ ដោយព្រមានថា ប្រសិនបើក្រុមហេសបូឡា (Hezbollah) ហ៊ានវាយប្រហារអ៊ីស្រាអែល ក្រុមនេះនឹងរងការវាយបកយ៉ាងដំណំ និងបាត់បង់ទឹកដីបន្ថែមទៀតក្នុងតំបន់ Nabatieh និង Litani ហើយសូម្បីតែមូលដ្ឋានធំក្នុងរដ្ឋធានីបេរ៉ូត ក៏មិនអាចគេចផុតឡើយ។

គួរបញ្ជាក់ថា សង្គ្រាមរវាងអាមេរិក និងអ៊ីរ៉ង់ បានផ្ទុះឡើងតាំងពីថ្ងៃទី២៨ ខែកុម្ភៈ ក្រោយពេលអាមេរិក និងអ៊ីស្រាអែល បើកការវាយប្រហារលើអ៊ីរ៉ង់ ប៉ុន្តែអ៊ីស្រាអែល និងអ៊ីរ៉ង់ មិនបានបាញ់ប្រហារដាក់គ្នាទៀតឡើយចាប់តាំងពីខែមិថុនាមក។ ដោយឡែក នៅលីបង់វិញ កងទ័ពអ៊ីស្រាអែលបានបើកការវាយប្រហារតាមអាកាស និងវាយលុកថ្មើរជើងចូលភាគខាងត្បូងប្រទេសនេះ បន្ទាប់ពីក្រុមហេសបូឡាបានបាញ់ផ្លោងចូលអ៊ីស្រាអែលដើម្បីសងសឹកឱ្យក្រុងតេអេរ៉ង់៕