* កម្ពុជា និងតួកគី ពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកយោធា
* អាមេរិក សម្រេចបើកដំណើរការរោងចក្រនុយក្លេអ៊ែរដែលធ្លាប់បិទទ្វារឡើងវិញ ដើម្បីផ្គត់ផ្គង់អគ្គិសនី និងមជ្ឈមណ្ឌលទិន្នន័យ AI
* Fresh Exclusive: ពីវិវាទព្រំដែនកម្ពុជា–ថៃ ដល់ Online Scams៖ យុទ្ធសាស្ត្រសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការការពារអធិបតេយ្យភាព និងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ
* ប្រធានាធិបតីអ៊ីរ៉ង់ ចាត់ទុកសង្គ្រាមនៅមជ្ឈិមបូព៌ាថាជា «ការប្រល័យបរិស្ថាន»
* UN ព្រមានថា ពលរដ្ឋអាស៊ីខាងត្បូងរហូតដល់ជាង ៤០ លាននាក់ អាចត្រូវបង្ខំចិត្តប្តូរទីលំនៅ ដោយសារវិបត្តិអាកាសធាតុ
* រុស្ស៉ី បន្តចាត់វិធានការលើក្រុមហ៊ុនអឺរ៉ុប ជុំវិញភាពជាប់ពាក់ព័ន្ធជាមួយសង្រ្គាមនៅអ៊ុយក្រែន
* អ្នកឧកញ៉ា គិត ម៉េង ថ្លែងប្រាប់វិនិយោគិនតួកគីដែលកំពុងស្វែងរកឱកាសវិនិយោគថា កម្ពុជាជាប្រទេសផ្តល់សក្តានុពលដ៏អស្ចារ្យ
* សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញពីឧត្តមភាពស្នូលទាំង ៦ របស់កម្ពុជា ដល់វិនិយោគិនតួកគី នៅទីក្រុងអ៉ីស្តង់ប៊ុល
* កម្ពុជា-តួកគី ប្តេជ្ញារុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យសម្រេចបាន១ពាន់លានដុល្លារ ខណៈឆ្នាំ២០២៥ សម្រេចបានប្រមាណ ៤០០លានដុល្លារ កើនឡើងជាង១៨%
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញគម្រោង «ព្រែកជីកហ្វូណនតេជោ» ប្រាប់ធុរជនតួកគី ពីអត្ថប្រយោជន៍ក្នុងការកាត់បន្ថយថ្លៃដើមភស្តុភារកម្មនៅកម្ពុជា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកវេទិកាធុរកិច្ចកម្ពុជា-តួកគីយ៉េ
* ដំណឹងល្អ! គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គតភ្ជាប់ទីក្រុងរណបកោះនរា-មេគង្គឃី នឹងចាប់ផ្តើមនៅដើមឆ្នាំ២០២៧
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

កូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលគ្រូស ២ប្រភេទ ចេញពីនាវាមុជទឹក (Video inside)

15-10-2026 08:58

(សេអ៊ូល)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែតុលា ឆ្នាំ២០២៦ ថាទីក្រុងព្យុងយ៉ាងបានបាញ់សាកល្បងមីស៊ីលគ្រូសយុទ្ធសាស្ត្រ ២ប្រភេទចេញពីនាវាមុជទឹកមួយគ្រឿង ប៉ុន្មានសប្ដាហ៍ក្រោយផ្ទុះភាពតានតឹងជាមួយកូរ៉េខាងត្បូងជុំវិញឧបទ្ទវហេតុផ្ទុះគ្រាប់មីននៅតំបន់ព្រំដែន។ នេះបើតាមការដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន​ AFP។

តាម KCNA មីស៊ីលគ្រូសទាំង២ប្រភេទខាងលើត្រូវបានបាញ់សាកល្បងចូលទៅក្នុងសមុទ្រខាងកើត ឬសមុទ្រជប៉ុន កាលពីថ្ងៃពុធម្សិលមិញ ដោយមិនបានបង្កផលប៉ះពាល់ណាមួយដល់សន្តិសុខនៃប្រទេសជិតខាងនោះទេ។ ទំនាក់ទំនងរវាងទីក្រុងព្យុងយ៉ាង និងទីក្រុងសេអ៊ូលមានភាពតានតឹងកាន់តែខ្លាំងឡើង ចាប់តាំងពីមានហេតុការណ៍ផ្ទុះគ្រាប់មីន កាលពីខែកញ្ញាកន្លងទៅនៅឯប៉ែកគ្រប់គ្រងដោយកូរ៉េខាងត្បូងនៃតំបន់ព្រំដែនគ្មានយោធារវាងកូរ៉េទាំង២ ដោយបណ្ដាលឱ្យទាហានកូរ៉េខាងត្បូង៣នាក់រងរបួស។

ចាប់តាំងពីហេតុការណ៍ផ្ទុះគ្រាប់មីននេះកើតឡើង កូរ៉េទាំង២បានធ្វើតេស្តលើការធ្វើបច្ចុប្បន្នភាពមីស៊ីលរៀងៗខ្លួន។ កូរ៉េខាងជើងធ្លាប់បានធ្វើតេស្ដបាញ់មីស៊ីលជាច្រើនលើកចេញពីនាវាមុជទឹកក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។ មីស៊ីលគ្រូសដែលបំពាក់បច្ចេកវិទ្យាម៉ាស៊ីនយន្ដហោះមានសមត្ថភាពហោះនៅរយៈកម្ពស់ទាបជាងមីស៊ីលបាលិស្ទីគដែលនេះធ្វើឱ្យប្រព័ន្ធការពារដែនអាកាសពិបាកក្នុងការចាប់សញ្ញា និងបាញ់កម្ទេច៕