* កម្ពុជា និងតួកគី ពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកយោធា
* អាមេរិក សម្រេចបើកដំណើរការរោងចក្រនុយក្លេអ៊ែរដែលធ្លាប់បិទទ្វារឡើងវិញ ដើម្បីផ្គត់ផ្គង់អគ្គិសនី និងមជ្ឈមណ្ឌលទិន្នន័យ AI
* Fresh Exclusive: ពីវិវាទព្រំដែនកម្ពុជា–ថៃ ដល់ Online Scams៖ យុទ្ធសាស្ត្រសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការការពារអធិបតេយ្យភាព និងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ
* ប្រធានាធិបតីអ៊ីរ៉ង់ ចាត់ទុកសង្គ្រាមនៅមជ្ឈិមបូព៌ាថាជា «ការប្រល័យបរិស្ថាន»
* UN ព្រមានថា ពលរដ្ឋអាស៊ីខាងត្បូងរហូតដល់ជាង ៤០ លាននាក់ អាចត្រូវបង្ខំចិត្តប្តូរទីលំនៅ ដោយសារវិបត្តិអាកាសធាតុ
* រុស្ស៉ី បន្តចាត់វិធានការលើក្រុមហ៊ុនអឺរ៉ុប ជុំវិញភាពជាប់ពាក់ព័ន្ធជាមួយសង្រ្គាមនៅអ៊ុយក្រែន
* អ្នកឧកញ៉ា គិត ម៉េង ថ្លែងប្រាប់វិនិយោគិនតួកគីដែលកំពុងស្វែងរកឱកាសវិនិយោគថា កម្ពុជាជាប្រទេសផ្តល់សក្តានុពលដ៏អស្ចារ្យ
* សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញពីឧត្តមភាពស្នូលទាំង ៦ របស់កម្ពុជា ដល់វិនិយោគិនតួកគី នៅទីក្រុងអ៉ីស្តង់ប៊ុល
* កម្ពុជា-តួកគី ប្តេជ្ញារុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យសម្រេចបាន១ពាន់លានដុល្លារ ខណៈឆ្នាំ២០២៥ សម្រេចបានប្រមាណ ៤០០លានដុល្លារ កើនឡើងជាង១៨%
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញគម្រោង «ព្រែកជីកហ្វូណនតេជោ» ប្រាប់ធុរជនតួកគី ពីអត្ថប្រយោជន៍ក្នុងការកាត់បន្ថយថ្លៃដើមភស្តុភារកម្មនៅកម្ពុជា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកវេទិកាធុរកិច្ចកម្ពុជា-តួកគីយ៉េ
* ដំណឹងល្អ! គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គតភ្ជាប់ទីក្រុងរណបកោះនរា-មេគង្គឃី នឹងចាប់ផ្តើមនៅដើមឆ្នាំ២០២៧
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

លោក ហ្សេលេនស្គី មានអារម្មណ៍ថាដូចត្រូវបានគេក្បត់ ជុំវិញកិច្ចព្រមព្រៀងប្រេងរវាងអាមេរិក និងរុស្ស៉ី (Video inside)

15-10-2026 09:28

(ឡុងដ៍)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គីបាននិយាយថារូបលោកមានអារម្មណ៍ហាក់ដូចជាត្រូវបានគេក្បត់ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសពីការឈានដល់កិច្ចព្រមព្រៀងថ្មីមួយដើម្បីទិញប្រេងពីរុស្ស៉ីកាលពីសប្ដាហ៍មុន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

លោក ហ្សេលេនស្គី ធ្វើការកត់សម្គាល់បែបនេះនៅក្នុងបទសម្ភាសន៍ជាមួយពិធីករដ៏ល្បីឈ្មោះ លោក Piers Morgan កាលពីថ្ងៃពុធ ទី១៤ ខែតុលា ឆ្នាំ២០២៦។ «ជាការពិតណាស់ ខ្ញុំមានអារម្មណ៍ហាក់ដូចជាត្រូវបានគេក្បត់»។ នេះជាការលើកឡើងរបស់លោក ហ្សេលេនស្គី ឆ្លើយតបទៅនឹងសំណួររបស់លោក Piers Morgan ថាតើរូបលោកត្រូវបានក្បត់ដោយរដ្ឋបាលលោក ដូណាល់ ត្រាំ ដែរឬក៏យ៉ាងណា? តាមលោក ហ្សេលេនស្គី កិច្ចព្រមព្រៀងប្រេងគឺជាជ័យជម្នះមួយសម្រាប់វិមានក្រឹមឡាំង ហើយវាពិតជារឿងដ៏សោកសៅមួយដែលអ៊ុយក្រែនកំពុងបាត់បង់ដៃគូដ៏រឹងមាំមួយ។

តែទោះជាយ៉ាងណាក៏ដោយ លោក ហ្សេលេនស្គី បានទទូចថាអ៊ុយក្រែននៅតែពឹងផ្អែកលើភាពជាដៃគូជាមួយសហរដ្ឋអាមេរិក និងបានជំរុញ ឱ្យក្រុមហ៊ុនអាមេរិក Starlink អនុញ្ញាតឱ្យអ៊ុយក្រែនប្រើប្រាស់ប្រព័ន្ធផ្កាយរណបយ៉ាងពេញលេញ បន្ទាប់ពីទីក្រុងកៀវបានរាយការណ៍ពីការធ្លាក់ចុះល្បឿនអ៉ីនធើណិត។

គួរបញ្ជាក់ថា កាលពីសប្ដាហ៍មុន លោក ដូណាល់ ត្រាំ បានបង្ហោះសារលើបណ្ដាញទំនាក់ទំនងសង្គមថាលោកប្រធានាធិបតីរុស្ស៉ី វ្ល៉ាឌីមៀ ពូទីន បានយល់ព្រមផ្គត់ផ្គង់ប្រេងម៉ាស៊ូត ទៅកាន់ផ្សារ ខណៈលោក ត្រាំ កំពុងព្យាយាមបញ្ចុះតម្លៃថាមពល នៅមុនការបោះឆ្នោតពាក់កណ្ដាលអាណត្តិចូលមកដល់នៅខែវិច្ឆិកាខាងមុខ៕