* កម្ពុជា និងតួកគី ពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកយោធា
* អាមេរិក សម្រេចបើកដំណើរការរោងចក្រនុយក្លេអ៊ែរដែលធ្លាប់បិទទ្វារឡើងវិញ ដើម្បីផ្គត់ផ្គង់អគ្គិសនី និងមជ្ឈមណ្ឌលទិន្នន័យ AI
* Fresh Exclusive: ពីវិវាទព្រំដែនកម្ពុជា–ថៃ ដល់ Online Scams៖ យុទ្ធសាស្ត្រសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការការពារអធិបតេយ្យភាព និងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ
* ប្រធានាធិបតីអ៊ីរ៉ង់ ចាត់ទុកសង្គ្រាមនៅមជ្ឈិមបូព៌ាថាជា «ការប្រល័យបរិស្ថាន»
* UN ព្រមានថា ពលរដ្ឋអាស៊ីខាងត្បូងរហូតដល់ជាង ៤០ លាននាក់ អាចត្រូវបង្ខំចិត្តប្តូរទីលំនៅ ដោយសារវិបត្តិអាកាសធាតុ
* រុស្ស៉ី បន្តចាត់វិធានការលើក្រុមហ៊ុនអឺរ៉ុប ជុំវិញភាពជាប់ពាក់ព័ន្ធជាមួយសង្រ្គាមនៅអ៊ុយក្រែន
* អ្នកឧកញ៉ា គិត ម៉េង ថ្លែងប្រាប់វិនិយោគិនតួកគីដែលកំពុងស្វែងរកឱកាសវិនិយោគថា កម្ពុជាជាប្រទេសផ្តល់សក្តានុពលដ៏អស្ចារ្យ
* សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញពីឧត្តមភាពស្នូលទាំង ៦ របស់កម្ពុជា ដល់វិនិយោគិនតួកគី នៅទីក្រុងអ៉ីស្តង់ប៊ុល
* កម្ពុជា-តួកគី ប្តេជ្ញារុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យសម្រេចបាន១ពាន់លានដុល្លារ ខណៈឆ្នាំ២០២៥ សម្រេចបានប្រមាណ ៤០០លានដុល្លារ កើនឡើងជាង១៨%
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញគម្រោង «ព្រែកជីកហ្វូណនតេជោ» ប្រាប់ធុរជនតួកគី ពីអត្ថប្រយោជន៍ក្នុងការកាត់បន្ថយថ្លៃដើមភស្តុភារកម្មនៅកម្ពុជា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកវេទិកាធុរកិច្ចកម្ពុជា-តួកគីយ៉េ
* ដំណឹងល្អ! គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គតភ្ជាប់ទីក្រុងរណបកោះនរា-មេគង្គឃី នឹងចាប់ផ្តើមនៅដើមឆ្នាំ២០២៧
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

Financial Times ៖ សហរដ្ឋអាមេរិកលើកឡើងពីគំនិតបញ្ចេញទ្រព្យសម្បត្តិមួយចំនួនរបស់រុស្ស៉ី ដើម្បីស្ដារកិច្ចចរចាសន្តិភាពអ៊ុយក្រែន (Video inside)

15-10-2026 09:52

(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកបានលើកឡើងនូវសំំណើឱ្យបណ្ដាប្រទេសអឺរ៉ុបបញ្ចេញទ្រព្យសម្បត្តិមួយចំនួនរបស់រុស្ស៉ីដែលត្រូវបានបង្កក បន្ទាប់ពីការឈ្លានពានអ៊ុយក្រែន ហើយប្រគល់ទ្រព្យទាំងនោះឱ្យយន្ដការមួយចាត់ចែងដោយទីក្រុងវ៉ាស៊ីនតោន ក្នុងគោលបំណងស្ដារកិច្ចព្រមព្រៀងសន្តិភាពឡើងវិញ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Financial Times នៅថ្ងៃពុធ ទី១៤ ខែតុលា ឆ្នាំ២០២៦។

Financial Times ដោយផ្អែកលើប្រភពពីមន្ត្រី៤រូបក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានឱ្យដឹងទៀតថាគំនិតខាងលើត្រូវបានលើកឡើងអំឡុងកិច្ចពិភាក្សាក្នុងទីក្រុង Miami រវាងក្រុមអ្នកចរចាសន្តិភាពរបស់លោក ដូណាល់ ត្រាំ និងក្រុមមន្ត្រីមកពីអ៊ុយក្រែន បារាំង អាល្លឺម៉ង់ ព្រីតថេន សហភាពអឺរ៉ុប និង NATO។ សហរដ្ឋអាមេរិកបានលើកឡើងពីវិធីសាស្ត្រជាច្រើនសម្រាប់ការបញ្ចេញទ្រព្យសម្បត្តិមួយចំនួនរុស្ស៉ី ក្នុងនោះរួមមានទាំងការប្រគល់ទៅឱ្យយន្ដការពិសេសមួយចាត់ចែងដោយសហរដ្ឋអាមេរិក។

មន្ត្រីអាមេរិកម្នាក់បាននិយាយថាការប្រើប្រាស់ទ្រព្យសម្បត្តិរុស្ស៉ីដែលត្រូវបានបង្កកត្រូវបានពិភាក្សានៅក្រោមក្របខណ្ឌនៃកិច្ចព្រមព្រៀងសន្តិភាពគ្រប់ជ្រុងជ្រោយមួយ ហើយថាយន្ដការ ថាតើទ្រព្យសម្បត្តិទាំងនោះនឹងត្រូវបានបញ្ចេញដោយរបៀបណា និងថាតើត្រូវយកទៅចំណាយនៅទីណាកំពុងស្ថិតនៅក្រោមការពិភាក្សាគ្នានៅឡើយ។

គួរបញ្ជាក់ថា បើតាម Financial Times គំនិតបញ្ចេញទ្រព្យសម្បត្តិមួយចំនួនរបស់រុស្ស៉ីដែលត្រូវបានបង្កក ត្រូវបានលើកឡើងដោយបេសកជនពិសេសអាមេរិក លោក Steve ⁠Witkoff និងកូនប្រសារប្រុសរបស់លោក ត្រាំ គឺលោក Jared ​Kushner។ គំនិតនេះត្រូវបានក្រុមមន្ត្រីអឺរ៉ុបបដិសេធ។ ប៉ុន្តែព្រមពេលជាមួយគ្នា វាបានបង្កឱ្យមានការសង្ស័យកាន់តែខ្លាំងឡើង នៅក្នុងចំណោមសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក ក្នុងតំបន់អឺរ៉ុប រួមទាំងអ៊ុយក្រែន អំពីចេតនាពិតប្រាកដរបស់សហរដ្ឋអាមេរិក។

បណ្ដាប្រទេសលោកខាងលិចបានបង្កទ្រព្យសកម្មរបស់រុស្ស៉ីប្រមាណ ២៦០ពាន់លានអឺរ៉ូកាលពីឆ្នាំ២០២២ ជាការឆ្លើយតបទៅនឹងសង្រ្គាម របស់លោក ពូទីន ប្រឆាំងនឹងអ៊ុយក្រែន។ ទ្រព្យសកម្មរបស់រុស្ស៉ីដែលត្រូវបានបង្កក ភាគច្រើនរក្សាទុកនៅសហភាពអឺរ៉ុប៕