* កម្ពុជា និងតួកគី ពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកយោធា
* អាមេរិក សម្រេចបើកដំណើរការរោងចក្រនុយក្លេអ៊ែរដែលធ្លាប់បិទទ្វារឡើងវិញ ដើម្បីផ្គត់ផ្គង់អគ្គិសនី និងមជ្ឈមណ្ឌលទិន្នន័យ AI
* Fresh Exclusive: ពីវិវាទព្រំដែនកម្ពុជា–ថៃ ដល់ Online Scams៖ យុទ្ធសាស្ត្រសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការការពារអធិបតេយ្យភាព និងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ
* ប្រធានាធិបតីអ៊ីរ៉ង់ ចាត់ទុកសង្គ្រាមនៅមជ្ឈិមបូព៌ាថាជា «ការប្រល័យបរិស្ថាន»
* UN ព្រមានថា ពលរដ្ឋអាស៊ីខាងត្បូងរហូតដល់ជាង ៤០ លាននាក់ អាចត្រូវបង្ខំចិត្តប្តូរទីលំនៅ ដោយសារវិបត្តិអាកាសធាតុ
* រុស្ស៉ី បន្តចាត់វិធានការលើក្រុមហ៊ុនអឺរ៉ុប ជុំវិញភាពជាប់ពាក់ព័ន្ធជាមួយសង្រ្គាមនៅអ៊ុយក្រែន
* អ្នកឧកញ៉ា គិត ម៉េង ថ្លែងប្រាប់វិនិយោគិនតួកគីដែលកំពុងស្វែងរកឱកាសវិនិយោគថា កម្ពុជាជាប្រទេសផ្តល់សក្តានុពលដ៏អស្ចារ្យ
* សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញពីឧត្តមភាពស្នូលទាំង ៦ របស់កម្ពុជា ដល់វិនិយោគិនតួកគី នៅទីក្រុងអ៉ីស្តង់ប៊ុល
* កម្ពុជា-តួកគី ប្តេជ្ញារុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យសម្រេចបាន១ពាន់លានដុល្លារ ខណៈឆ្នាំ២០២៥ សម្រេចបានប្រមាណ ៤០០លានដុល្លារ កើនឡើងជាង១៨%
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញគម្រោង «ព្រែកជីកហ្វូណនតេជោ» ប្រាប់ធុរជនតួកគី ពីអត្ថប្រយោជន៍ក្នុងការកាត់បន្ថយថ្លៃដើមភស្តុភារកម្មនៅកម្ពុជា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកវេទិកាធុរកិច្ចកម្ពុជា-តួកគីយ៉េ
* ដំណឹងល្អ! គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គតភ្ជាប់ទីក្រុងរណបកោះនរា-មេគង្គឃី នឹងចាប់ផ្តើមនៅដើមឆ្នាំ២០២៧
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ម៉ាឡេស៉ី នឹងផ្អាកដំណើរការសាលារៀន ឬសកម្មភាពនៅខាងក្រៅ ទៅតាមកម្រិតប្រែប្រួលនៃគុណភាពខ្យល់ (Video inside)

15-10-2026 11:12

(គូឡាឡាំពួរ)៖ រដ្ឋមន្រ្តីក្រសួងអប់រំម៉ាឡេស៉ី លោកស្រី Fadhlina Sidek បាននិយាយកាលពីថ្ងៃពុធសប្តាហ៍នេះថា កម្រិតកំណត់នៃគុណភាពខ្យល់ សម្រាប់ការបិទសាលារៀននឹងត្រូវបានដំឡើង ដើម្បីធ្វើឱ្យគោលការណ៍ណែនាំរបស់ក្រសួង ស្របគ្នាជាមួយផែនការសកម្មភាពជាតិស្តីពីផ្សែងអ័ព្ទរបស់ប្រទេស។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែតុលា ឆ្នាំ២០២៦។

សាលារៀននឹងត្រូវបិទនៅក្នុងតំបន់ដែលសន្ទស្សន៍គុណភាពខ្យល់ (API) មានកម្រិតលើសពី ២០០ ខណៈសកម្មភាពនៅខាងក្រៅ នឹងត្រូវផ្អាកពេលដែលកម្រិតសន្ទស្សន៍ឡើងដល់ ១០០ ឬខ្ពស់ជាងនេះ។ យោងតាមគោលការណ៍ណែនាំពីមុនរបស់ក្រសួងអប់រំ សាលារៀននានានៅក្នុងតំបន់ដែលមាន API លើសពី ១៨០ ឬនៅតែបន្តលើសពី ១៥០ រយៈពេល ៣ថ្ងៃជាប់ៗគ្នា តម្រូវឱ្យផ្អាកដំណើរការ។

លោកស្រី Fadhlina និយាយថា ក្រសួងគាំទ្រជំហររបស់ទីភ្នាក់ងារជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដែលថាការគ្រប់គ្រងបញ្ហាផ្សែងអ័ព្ទគួរតែផ្អែកលើផែនការថ្នាក់ជាតិ។ លោកស្រី Fadhlina បានកត់សម្គាល់ថា API អាចប្រែប្រួលក្នុងរយៈពេលខ្លីៗ ដូច្នេះការសម្រេចចិត្តបិទសាលារៀនជាមុនរយៈពេលច្រើនថ្ងៃ ដោយមិនពិចារណាលើស្ថានភាពប្រែប្រួល អាចធ្វើឱ្យសិស្សខាតពេលរៀនសូត្រ។

គួរបញ្ជាក់ថា ចាប់តាំងពីសប្តាហ៍មុន ម៉ាឡេស៉ី បានដាក់ចេញ និងអនុវត្តវិធានការផ្អាកដំណើរការសាលារៀននានាជាបបណ្តោះអាសន្ន ដោយសារតែគុណភាពខ្យល់ធ្លាក់ចុះ ដែលបណ្តាលមកពីផ្សែងអ័ព្ទចេញពីភ្លើងឆេះព្រៃក្នុងប្រទេសជិតខាង គឺឥណ្ឌូណេស៉ី។ កាលពីថ្ងៃដើមសប្តាហ៍នេះ ក្រសួងអប់រំម៉ាឡេស៉ី បានដាក់ចេញនូវវិធីសាស្ត្របិទសាលារៀនទៅតាមភាពជាក់ស្តែង ខណៈដែលមាតាបិតាសិស្សទាមទារឱ្យមានភាពច្បាស់លាស់ជាងនេះ អំឡុងពេលដែលស្ថានភាពផ្សែងអ័ព្ទកាន់តែធ្ងន់ធ្ងរឡើង។

មាតាបិតាសិស្សមមួយចំនួន ថែមទាំងបានស្នើឱ្យបិទសាលារៀនរយៈពេលជាច្រើនថ្ងៃជាប់ៗគ្នា ដើម្បីសម្រួលដល់ការរៀបចំកិច្ចការផ្សេងៗ។ យ៉ាងនេះក្តីរដ្ឋមន្រ្តីអប់រំ ថាការសម្រេចចិត្តនានាត្រូវតែគិតគូរពីគុណភាពខ្យល់ ដែលប្រែប្រួលមិនទៀងទាត់ និងផលរំខានដល់ការរៀនសូត្ររបស់សិស្ស ដែលអាចកើតឡើងពីការបិទសាលារៀនក្នុងរយៈពេលយូរ៕