*
កម្ពុជា និងតួកគី ពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកយោធា
*
អាមេរិក សម្រេចបើកដំណើរការរោងចក្រនុយក្លេអ៊ែរដែលធ្លាប់បិទទ្វារឡើងវិញ ដើម្បីផ្គត់ផ្គង់អគ្គិសនី និងមជ្ឈមណ្ឌលទិន្នន័យ AI
*
Fresh Exclusive: ពីវិវាទព្រំដែនកម្ពុជា–ថៃ ដល់ Online Scams៖ យុទ្ធសាស្ត្រសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការការពារអធិបតេយ្យភាព និងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ
*
ប្រធានាធិបតីអ៊ីរ៉ង់ ចាត់ទុកសង្គ្រាមនៅមជ្ឈិមបូព៌ាថាជា «ការប្រល័យបរិស្ថាន»
*
UN ព្រមានថា ពលរដ្ឋអាស៊ីខាងត្បូងរហូតដល់ជាង ៤០ លាននាក់ អាចត្រូវបង្ខំចិត្តប្តូរទីលំនៅ ដោយសារវិបត្តិអាកាសធាតុ
*
រុស្ស៉ី បន្តចាត់វិធានការលើក្រុមហ៊ុនអឺរ៉ុប ជុំវិញភាពជាប់ពាក់ព័ន្ធជាមួយសង្រ្គាមនៅអ៊ុយក្រែន
*
អ្នកឧកញ៉ា គិត ម៉េង ថ្លែងប្រាប់វិនិយោគិនតួកគីដែលកំពុងស្វែងរកឱកាសវិនិយោគថា កម្ពុជាជាប្រទេសផ្តល់សក្តានុពលដ៏អស្ចារ្យ
*
សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញពីឧត្តមភាពស្នូលទាំង ៦ របស់កម្ពុជា ដល់វិនិយោគិនតួកគី នៅទីក្រុងអ៉ីស្តង់ប៊ុល
*
កម្ពុជា-តួកគី ប្តេជ្ញារុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យសម្រេចបាន១ពាន់លានដុល្លារ ខណៈឆ្នាំ២០២៥ សម្រេចបានប្រមាណ ៤០០លានដុល្លារ កើនឡើងជាង១៨%
*
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញគម្រោង «ព្រែកជីកហ្វូណនតេជោ» ប្រាប់ធុរជនតួកគី ពីអត្ថប្រយោជន៍ក្នុងការកាត់បន្ថយថ្លៃដើមភស្តុភារកម្មនៅកម្ពុជា
*
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកវេទិកាធុរកិច្ចកម្ពុជា-តួកគីយ៉េ
*
ដំណឹងល្អ! គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គតភ្ជាប់ទីក្រុងរណបកោះនរា-មេគង្គឃី នឹងចាប់ផ្តើមនៅដើមឆ្នាំ២០២៧
*
CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok
ព្រីតថេន នឹងផ្តល់ថវិកាជាង ២២លានដុល្លារ សម្រាប់ការជួសជុលរោងចក្រថាមពលនុយក្លេអ៊ែរ Chornobyl នៅអ៊ុយក្រែន (Video inside)
15-10-2026 11:41
(ឡុងដ៏)៖ រដ្ឋាភិបាលព្រីតថេន បានប្រកាសនាថ្ងៃព្រហស្បតិ៍ ទី១៥ ខែតុលានេះ ថាខ្លួននឹងផ្តល់ថវិកាចំនួន ១៧លានផោន ស្មើនឹង ២២,៤៥លានដុល្លារអាមេរិក សម្រាប់ការជួសជុលរោងចក្រថាមពលនុយក្លេអ៊ែរ Chornobyl នៅភាគខាងជើងអ៊ុយក្រែន ដែលបានរងការខូចខាតដោយសារការវាយប្រហាររបស់រុស្ស៉ី កាលពីឆ្នាំមុន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ការវាយប្រហារដោយយន្តហោះដ្រូនរបស់រុស្ស៉ីឆ្នាំមុន បានធ្វើឱ្យខូចខាតដល់រចនាសម្ព័ន្ធការពារនៃរោងចក្រ Chornobyl ដែលជាទីតាំងនៃគ្រោះមហន្តរាយនុយក្លេអ៊ែរដ៏អាក្រក់បំផុត ក្នុងពិភពលោក កាលពីឆ្នាំ១៩៨៦។
តាមរដ្ឋាភិបាលព្រីតថេន ថវិកានេះនឹងជួយដល់ការជួសជុលសំខាន់ៗ ដើម្បីស្តារប្រព័ន្ធមុខងារខ្ទប់ និងបញ្ចេញខ្យល់នៃរោងចក្រឡើងវិញ ព្រមទាំងការពារអាយុកាលប្រើប្រាស់ដែលបានកំណត់សម្រាប់រោងចក្រនេះ៕




