* កម្ពុជា និងតួកគី ពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកយោធា
* អាមេរិក សម្រេចបើកដំណើរការរោងចក្រនុយក្លេអ៊ែរដែលធ្លាប់បិទទ្វារឡើងវិញ ដើម្បីផ្គត់ផ្គង់អគ្គិសនី និងមជ្ឈមណ្ឌលទិន្នន័យ AI
* Fresh Exclusive: ពីវិវាទព្រំដែនកម្ពុជា–ថៃ ដល់ Online Scams៖ យុទ្ធសាស្ត្រសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការការពារអធិបតេយ្យភាព និងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ
* ប្រធានាធិបតីអ៊ីរ៉ង់ ចាត់ទុកសង្គ្រាមនៅមជ្ឈិមបូព៌ាថាជា «ការប្រល័យបរិស្ថាន»
* UN ព្រមានថា ពលរដ្ឋអាស៊ីខាងត្បូងរហូតដល់ជាង ៤០ លាននាក់ អាចត្រូវបង្ខំចិត្តប្តូរទីលំនៅ ដោយសារវិបត្តិអាកាសធាតុ
* រុស្ស៉ី បន្តចាត់វិធានការលើក្រុមហ៊ុនអឺរ៉ុប ជុំវិញភាពជាប់ពាក់ព័ន្ធជាមួយសង្រ្គាមនៅអ៊ុយក្រែន
* អ្នកឧកញ៉ា គិត ម៉េង ថ្លែងប្រាប់វិនិយោគិនតួកគីដែលកំពុងស្វែងរកឱកាសវិនិយោគថា កម្ពុជាជាប្រទេសផ្តល់សក្តានុពលដ៏អស្ចារ្យ
* សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញពីឧត្តមភាពស្នូលទាំង ៦ របស់កម្ពុជា ដល់វិនិយោគិនតួកគី នៅទីក្រុងអ៉ីស្តង់ប៊ុល
* កម្ពុជា-តួកគី ប្តេជ្ញារុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យសម្រេចបាន១ពាន់លានដុល្លារ ខណៈឆ្នាំ២០២៥ សម្រេចបានប្រមាណ ៤០០លានដុល្លារ កើនឡើងជាង១៨%
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញគម្រោង «ព្រែកជីកហ្វូណនតេជោ» ប្រាប់ធុរជនតួកគី ពីអត្ថប្រយោជន៍ក្នុងការកាត់បន្ថយថ្លៃដើមភស្តុភារកម្មនៅកម្ពុជា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកវេទិកាធុរកិច្ចកម្ពុជា-តួកគីយ៉េ
* ដំណឹងល្អ! គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គតភ្ជាប់ទីក្រុងរណបកោះនរា-មេគង្គឃី នឹងចាប់ផ្តើមនៅដើមឆ្នាំ២០២៧
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ព្យុះត្រូពិក Rachel ផ្តាច់ជីវិតមនុស្សយ៉ាងហោច៨នាក់ នៅប្រទេសម៉ិកស៊ិក (Video inside)

15-10-2026 13:28

(ម៉ិកស៉ីកូ)៖ តួលេខអ្នកស្លាប់ចុងក្រោយ ដែលអាជ្ញាធររដ្ឋាភិបាលម៉ិកស៉ិក បានប្រកាសកាលពីថ្ងៃពុធ ទី១៤ ខែតុលា ឆ្នាំ២០២៦ បានបង្ហាញថា មនុស្សយ៉ាងហោច៨នាក់បានស្លាប់ បន្ទាប់ពីព្យុះត្រូពិកឈ្មោះ Rachel បានបោកបក់កាត់តាមបណ្តោយឆ្នេរមហាសមុទ្រប៉ាស៊ីហ្វិក របស់ប្រទេសអាមេរិកខាងជើងមួយនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

ចាប់តាំងតែពីសប្តាហ៍មុនមក ព្យុះ Rachel បាននាំមកនូវភ្លៀងធ្លាក់និងទឹកជំនន់ លើរដ្ឋ Baja California ភាគពាយព្យម៉ិកស៉ិក ដែលមានព្រំដែនជាប់សហរដ្ឋអាមេរិក។ មន្ត្រីយោធាម៉ិកស៉ិក បាននិយាយក្នុងសន្និសីទសារព័ត៌មានថា កងទ័ពជើងគោក និងកងទ័ពជើងទឹក កំពុងបន្តប្រតិបត្តិការស្វែងរកនិងជួយសង្គ្រោះ ខណៈមនុស្សពីរនាក់ទៀតនៅតែបាត់ខ្លួន។ រដូវព្យុះសង្ឃរា ឬព្យុះហឺរីខិនឆ្នាំនេះ នៅមហាសមុទ្រប៉ាស៊ីហ្វិក ត្រូវគេរំពឹងថា នឹងមានសកម្មភាពខ្លាំងជាងធម្មតា ដោយសារបាតុភូតអាកាសធាតុ El Niño ដែលធ្វើឱ្យទឹកនៅផ្ទៃសមុទ្រឡើងកម្តៅ ហើយរំខានដល់លំនាំខ្យល់ និងទឹកភ្លៀង។

គួរបញ្ជាក់ថា យោងតាមមជ្ឈមណ្ឌលតាមដានព្យុះរបស់សហរដ្ឋអាមេរិក បច្ចុប្បន្នមានព្យុះធំៗ២ផ្សេងទៀតកំពុងមានវត្តមាន នៅមហាសមុទ្រប៉ាស៊ីហ្វិក ក្បែរប្រទេសម៉ិកស៊ិក គឺព្យុះ Simon កម្រិតទី១ និងព្យុះត្រូពិក Trudy។ ព្យុះ Simon បានបង្កឱ្យមាន ភ្លៀងធ្លាក់ខ្លាំងនៅរដ្ឋ Jalisco និង Guerrero ដែលកាលពីពេលថ្មីៗនេះ មានបុរសអាយុ ៧១ឆ្នាំម្នាក់ បានស្លាប់ដោយសារបាក់រលំជញ្ជាំងអគារ។ បច្ចុប្បន្ន ព្យុះទាំងពីរនេះមិនត្រូវបានរំពឹងថា នឹងបោកបក់ដល់ដីគោកប្រទេសម៉ិកស៉ិក នោះទេ៕