* កម្ពុជា និងតួកគី ពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកយោធា
* អាមេរិក សម្រេចបើកដំណើរការរោងចក្រនុយក្លេអ៊ែរដែលធ្លាប់បិទទ្វារឡើងវិញ ដើម្បីផ្គត់ផ្គង់អគ្គិសនី និងមជ្ឈមណ្ឌលទិន្នន័យ AI
* Fresh Exclusive: ពីវិវាទព្រំដែនកម្ពុជា–ថៃ ដល់ Online Scams៖ យុទ្ធសាស្ត្រសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការការពារអធិបតេយ្យភាព និងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ
* ប្រធានាធិបតីអ៊ីរ៉ង់ ចាត់ទុកសង្គ្រាមនៅមជ្ឈិមបូព៌ាថាជា «ការប្រល័យបរិស្ថាន»
* UN ព្រមានថា ពលរដ្ឋអាស៊ីខាងត្បូងរហូតដល់ជាង ៤០ លាននាក់ អាចត្រូវបង្ខំចិត្តប្តូរទីលំនៅ ដោយសារវិបត្តិអាកាសធាតុ
* រុស្ស៉ី បន្តចាត់វិធានការលើក្រុមហ៊ុនអឺរ៉ុប ជុំវិញភាពជាប់ពាក់ព័ន្ធជាមួយសង្រ្គាមនៅអ៊ុយក្រែន
* អ្នកឧកញ៉ា គិត ម៉េង ថ្លែងប្រាប់វិនិយោគិនតួកគីដែលកំពុងស្វែងរកឱកាសវិនិយោគថា កម្ពុជាជាប្រទេសផ្តល់សក្តានុពលដ៏អស្ចារ្យ
* សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញពីឧត្តមភាពស្នូលទាំង ៦ របស់កម្ពុជា ដល់វិនិយោគិនតួកគី នៅទីក្រុងអ៉ីស្តង់ប៊ុល
* កម្ពុជា-តួកគី ប្តេជ្ញារុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យសម្រេចបាន១ពាន់លានដុល្លារ ខណៈឆ្នាំ២០២៥ សម្រេចបានប្រមាណ ៤០០លានដុល្លារ កើនឡើងជាង១៨%
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញគម្រោង «ព្រែកជីកហ្វូណនតេជោ» ប្រាប់ធុរជនតួកគី ពីអត្ថប្រយោជន៍ក្នុងការកាត់បន្ថយថ្លៃដើមភស្តុភារកម្មនៅកម្ពុជា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកវេទិកាធុរកិច្ចកម្ពុជា-តួកគីយ៉េ
* ដំណឹងល្អ! គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គតភ្ជាប់ទីក្រុងរណបកោះនរា-មេគង្គឃី នឹងចាប់ផ្តើមនៅដើមឆ្នាំ២០២៧
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ជប៉ុនបដិសេធការចោទប្រកាន់ធ្វើចារកម្ម បន្ទាប់ពីរុស្ស៊ីចាប់ខ្លួនអ្នកសារព័ត៌មានជប៉ុនម្នាក់ (Video inside)

15-10-2026 14:16

(តូក្យូ)៖ នៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែតុលា ឆ្នាំ២០២៦ ជប៉ុនបានបដិសេធថា ខ្លួនមិនបានធ្វើសកម្មភាពចារកម្មនៅក្នុងប្រទេសរុស្ស៊ីទេ បន្ទាប់ពីទីក្រុងមូស្គូចាប់ខ្លួនអ្នកសារព័ត៌មានជប៉ុនម្នាក់ ក្រោមការសង្ស័យធ្វើចារកម្ម។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

នៅពេលត្រូវបានសាកសួរ អំពីការចោទប្រកាន់របស់រុស្ស៊ី នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi បានប្រាប់អ្នកសារព័ត៌មានថា «មិនមានការពិតបែបនេះទេ»។ លោកស្រីបានបន្ថែមថា «ការការពារពលរដ្ឋជប៉ុន គឺមានសារសំខាន់ខ្លាំងណាស់នៅពេលនេះ ហើយយើងមានបំណងផ្តោតការខិតខំប្រឹងប្រែងរបស់យើងលើបញ្ហានេះ»។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ រុស្ស៊ីបានចាប់ខ្លួនពលរដ្ឋបរទេសជាច្រើននាក់ មកពីប្រទេសដែលខ្លួនហៅថា «ប្រទេសអមិត្ត» ដោយចោទប្រកាន់ពួកគេថា បានធ្វើការឱ្យទីភ្នាក់ងារចារកម្មរបស់ប្រទេសលោកខាងលិច។ កាលពីថ្ងៃអង្គារ ក្រសួងការបរទេសរុស្ស៊ី បានបញ្ជាក់ថា អ្នកសារព័ត៌មានដែលត្រូវបានចាប់ខ្លួននោះ មានឈ្មោះ Yuki Imai មកពីស្ថាប័នកាសែត Hokkaido Shimbun។ អ្នកនាំពាក្យក្រសួងបាននិយាយថា បុគ្គលម្នាក់នោះត្រូវបានចោទប្រកាន់ពីបទ «ធ្វើសកម្មភាពចារកម្មនៅលើទឹកដីរុស្ស៊ី»។

ជាការឆ្លើយតប ទីក្រុងតូក្យូបានកោះហៅឯកអគ្គរដ្ឋទូតរុស្ស៊ី ដើម្បីតវ៉ាចំពោះការចាប់ខ្លួន ខណៈក្រសួងការបរទេសជប៉ុន បានទាមទារឱ្យមានការប្រព្រឹត្តដាក់អ្នកកាសែតខាងលើ ដោយយុត្តិធម៌និងមិនលម្អៀង។ នៅថ្ងៃព្រហស្បតិ៍នេះ លោកស្រី Takaichi បាននិយាយថា ព័ត៌មានលម្អិតអំពីការចោទប្រកាន់ នៅមិនទាន់ច្បាស់លាស់នៅឡើយ។ លោកស្រី បានថ្លែងដូច្នេះថា «ច្បាប់ក្នុងស្រុករបស់ប្រទេសនីមួយៗមានភាពខុសគ្នា ដូច្នេះយើងមិនទាន់ដឹងពីព័ត៌មានលម្អិត នៃអ្វីដែលពួកគេហៅថា ការចោទប្រកាន់នោះទេ។ ទោះជាយ៉ាងណា ជប៉ុននឹងបញ្ជាក់ជំហររបស់ខ្លួនយ៉ាងម៉ឺងម៉ាត់»។

ទីភ្នាក់ងារសន្តិសុខ FSB របស់រុស្ស៊ី បានប្រកាសថា ជនជាតិជប៉ុនម្នាក់ ត្រូវបានចាប់ខ្លួននៅលើកោះ Sakhalin ក្នុងតំបន់ចុងបូព៌ារបស់រុស្ស៊ី ដែលស្ថិតនៅក្បែរប្រជុំកោះ ដែលមានបញ្ហាវិវាទនឹងគ្នា ប៉ុន្តែមិនបានបញ្ជាក់ឈ្មោះបុគ្គលនោះទេ។ FSB បានអះអាងថា បុគ្គលរូបនោះ បានធ្វើការឱ្យទីភ្នាក់ងារចារកម្មជប៉ុន ដើម្បីប្រមូលព័ត៌មាន អំពីសមត្ថភាពការពារជាតិរបស់រុស្ស៊ី។

គួរបញ្ជាក់ថា ទីក្រុងមូស្គូ និងទីក្រុងតូក្យូ បានជាប់ជំពាក់ក្នុងបញ្ហាជម្លោះទឹកដីអស់ជាច្រើនទសវត្សរ៍មកហើយ ជុំវិញអធិបតេយ្យភាព លើក្រុមកោះមួយនៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ដែលស្ថិតនៅក្បែរឆ្នេរភាគឦសានរបស់ជប៉ុន និងភាគនិរតីនៃតំបន់ Sakhalin របស់រុស្ស៊ី។ កោះ Kuril ដែលជប៉ុនហៅថា «ដែនដីភាគខាងជើង» ស្ថិតក្រោមការគ្រប់គ្រងរបស់រុស្ស៊ី ចាប់តាំងពីចុងបញ្ចប់ នៃសង្គ្រាមលោកលើកទី២ នៅពេលដែលសហភាពសូវៀត បានដណ្តើមកាន់កាប់កោះទាំងនោះ៕