* កម្ពុជា និងតួកគី ពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកយោធា
* អាមេរិក សម្រេចបើកដំណើរការរោងចក្រនុយក្លេអ៊ែរដែលធ្លាប់បិទទ្វារឡើងវិញ ដើម្បីផ្គត់ផ្គង់អគ្គិសនី និងមជ្ឈមណ្ឌលទិន្នន័យ AI
* Fresh Exclusive: ពីវិវាទព្រំដែនកម្ពុជា–ថៃ ដល់ Online Scams៖ យុទ្ធសាស្ត្រសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការការពារអធិបតេយ្យភាព និងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ
* ប្រធានាធិបតីអ៊ីរ៉ង់ ចាត់ទុកសង្គ្រាមនៅមជ្ឈិមបូព៌ាថាជា «ការប្រល័យបរិស្ថាន»
* UN ព្រមានថា ពលរដ្ឋអាស៊ីខាងត្បូងរហូតដល់ជាង ៤០ លាននាក់ អាចត្រូវបង្ខំចិត្តប្តូរទីលំនៅ ដោយសារវិបត្តិអាកាសធាតុ
* រុស្ស៉ី បន្តចាត់វិធានការលើក្រុមហ៊ុនអឺរ៉ុប ជុំវិញភាពជាប់ពាក់ព័ន្ធជាមួយសង្រ្គាមនៅអ៊ុយក្រែន
* អ្នកឧកញ៉ា គិត ម៉េង ថ្លែងប្រាប់វិនិយោគិនតួកគីដែលកំពុងស្វែងរកឱកាសវិនិយោគថា កម្ពុជាជាប្រទេសផ្តល់សក្តានុពលដ៏អស្ចារ្យ
* សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញពីឧត្តមភាពស្នូលទាំង ៦ របស់កម្ពុជា ដល់វិនិយោគិនតួកគី នៅទីក្រុងអ៉ីស្តង់ប៊ុល
* កម្ពុជា-តួកគី ប្តេជ្ញារុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យសម្រេចបាន១ពាន់លានដុល្លារ ខណៈឆ្នាំ២០២៥ សម្រេចបានប្រមាណ ៤០០លានដុល្លារ កើនឡើងជាង១៨%
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញគម្រោង «ព្រែកជីកហ្វូណនតេជោ» ប្រាប់ធុរជនតួកគី ពីអត្ថប្រយោជន៍ក្នុងការកាត់បន្ថយថ្លៃដើមភស្តុភារកម្មនៅកម្ពុជា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកវេទិកាធុរកិច្ចកម្ពុជា-តួកគីយ៉េ
* ដំណឹងល្អ! គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គតភ្ជាប់ទីក្រុងរណបកោះនរា-មេគង្គឃី នឹងចាប់ផ្តើមនៅដើមឆ្នាំ២០២៧
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

CNN៖ យោធាអាមេរិក កំពុងពិចារណាប្រើគ្រាប់បែកមានរហស្សនាមថា «ម៉ែគ្រាប់បែក» ក្នុងការវាយប្រហារថ្មី ដែលអាចធ្វើឡើងប្រឆាំងអ៉ីរ៉ង់ (Video inside)

15-10-2026 14:45

(វ៉ាស៉ីនតោន)៖ ប្រព័ន្ធផ្សព្វផ្សាយអាមេរិក CNN ដោយដកស្រង់សម្តីមន្ត្រីអាមេរិកដែលដឹងអំពីបញ្ហានេះ បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែតុលា ឆ្នាំ២០២៦ថា យោធាសហរដ្ឋអាមេរិក បានរៀបចំនូវផែនការវាយប្រហារ ដែលអាចរួមបញ្ចូលការប្រើគ្រាប់បែក GBU-43/B Massive Ordnance Air Blast (MOAB) ដែលមានរហស្សនាមថា «ម៉ែគ្រាប់បែក» ប្រឆាំងលើហេដ្ឋារចនាសម្ព័ន្ធថាមពល និងទីតាំងនុយក្លេអ៊ែររបស់អ៉ីរ៉ង់ ប្រសិនបើប្រធានាធិបតី លោក ដូណាល់ ត្រាំ សម្រេចចិត្តបញ្ជាឱ្យចាប់ផ្តើមប្រតិបត្តិការប្រយុទ្ធឡើងវិញ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

គ្រាប់បែកខាងលើ ត្រូវគេស្គាល់ថា ជាគ្រាប់បែកមិនមែននុយក្លេអ៊ែរ ដែលមានទំហំធំបំផុតនៅក្នុងឃ្លាំងសព្វាវុធរបស់សហរដ្ឋអាមេរិក ហើយប្រសិនបើត្រូវបានប្រើប្រាស់មែននោះ វានឹងក្លាយជាការបង្កើនភាពតានតឹងយ៉ាងខ្លាំងក្លាមួយ នៅក្នុងជម្លោះ។ ទោះជាយ៉ាងណា មន្ត្រីដែលដឹងអំពីការពិភាក្សារៀបចំផែនការយោធាខាងលើ បានប្រាប់ CNN ថា គឺនៅមានភាពមិនច្បាស់លាស់នៅឡើយ ជុំវិញប្រសិទ្ធភាពនៃការប្រើប្រាស់គ្រាប់បែកនេះ ដើម្បីសម្រេចគោលដៅយុទ្ធសាស្ត្ររបស់ទីក្រុងវ៉ាស៊ីនតោន។

គួរបញ្ជាក់ថា បទឈប់បាញ់រវាងសហរដ្ឋអាមេរិក និងអ៉ីរ៉ង់ បានដួលរលំជាផ្លូវការ កាលពីថ្ងៃទី៨ ខែកក្កដា ពោលគឺមិនដល់១ខែនោះទេ បន្ទាប់ពីអនុស្សរណៈនៃការយោគយល់គ្នា (MoU) ១៤ចំណុច ត្រូវបានចុះហត្ថលេខារវាងភាគីទាំងពីរ នៅថ្ងៃទី១៧ ខែមិថុនា។ យ៉ាងណាក្តី ទីក្រុងវ៉ាស៉ីនតោននិងទីក្រុងតេហេរ៉ង់ ភាគច្រើនបានផ្អាកការវាយប្រហារដាក់គ្នាប៉ុន្មានខែមកហើយ ទោះបីជាអរិភាពនៅមិនទាន់​អាចបញ្ចប់ក៏ដោយ៕