* កម្ពុជា និងតួកគី ពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកយោធា
* អាមេរិក សម្រេចបើកដំណើរការរោងចក្រនុយក្លេអ៊ែរដែលធ្លាប់បិទទ្វារឡើងវិញ ដើម្បីផ្គត់ផ្គង់អគ្គិសនី និងមជ្ឈមណ្ឌលទិន្នន័យ AI
* Fresh Exclusive: ពីវិវាទព្រំដែនកម្ពុជា–ថៃ ដល់ Online Scams៖ យុទ្ធសាស្ត្រសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការការពារអធិបតេយ្យភាព និងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ
* ប្រធានាធិបតីអ៊ីរ៉ង់ ចាត់ទុកសង្គ្រាមនៅមជ្ឈិមបូព៌ាថាជា «ការប្រល័យបរិស្ថាន»
* UN ព្រមានថា ពលរដ្ឋអាស៊ីខាងត្បូងរហូតដល់ជាង ៤០ លាននាក់ អាចត្រូវបង្ខំចិត្តប្តូរទីលំនៅ ដោយសារវិបត្តិអាកាសធាតុ
* រុស្ស៉ី បន្តចាត់វិធានការលើក្រុមហ៊ុនអឺរ៉ុប ជុំវិញភាពជាប់ពាក់ព័ន្ធជាមួយសង្រ្គាមនៅអ៊ុយក្រែន
* អ្នកឧកញ៉ា គិត ម៉េង ថ្លែងប្រាប់វិនិយោគិនតួកគីដែលកំពុងស្វែងរកឱកាសវិនិយោគថា កម្ពុជាជាប្រទេសផ្តល់សក្តានុពលដ៏អស្ចារ្យ
* សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញពីឧត្តមភាពស្នូលទាំង ៦ របស់កម្ពុជា ដល់វិនិយោគិនតួកគី នៅទីក្រុងអ៉ីស្តង់ប៊ុល
* កម្ពុជា-តួកគី ប្តេជ្ញារុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យសម្រេចបាន១ពាន់លានដុល្លារ ខណៈឆ្នាំ២០២៥ សម្រេចបានប្រមាណ ៤០០លានដុល្លារ កើនឡើងជាង១៨%
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញគម្រោង «ព្រែកជីកហ្វូណនតេជោ» ប្រាប់ធុរជនតួកគី ពីអត្ថប្រយោជន៍ក្នុងការកាត់បន្ថយថ្លៃដើមភស្តុភារកម្មនៅកម្ពុជា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកវេទិកាធុរកិច្ចកម្ពុជា-តួកគីយ៉េ
* ដំណឹងល្អ! គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គតភ្ជាប់ទីក្រុងរណបកោះនរា-មេគង្គឃី នឹងចាប់ផ្តើមនៅដើមឆ្នាំ២០២៧
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ខួប៩០ឆ្នាំ៖ ស្មារតីមហាដំណើរបំភ្លឺមាគ៌ាទំនើបកម្មតាមបែបផែនចិនក្នុងយុគសម័យថ្មី

15-10-2026 16:24

(ប៉េកាំង)៖ កាលពីជាង៩០ ឆ្នាំមុន កងទ័ពក្រហម (កងកម្លាំងប្រជាជនដែលដឹកនាំដោយបក្សកុម្មុយនីស្តចិន) បានធ្វើបដិវត្តន៍ដោយធ្វើដំណើរឆ្លងកាត់១៤ ខេត្ត កាត់ទឹកឆ្លងភ្នំ កាត់ព្រៃកាត់វាលរហោឋាន រហូតចម្ងាយប្រហែលជាង ១ ម៉ឺនគីឡូម៉ែត្រទើបទទួលបានជោគជ័យនៅទីបំផុត ដែលត្រូវគេចាត់ទុកថាជាអច្ឆរិយដ៏អស្ចារ្យមួយ ក្នុងប្រវត្តិសាស្ត្រនៃមនុស្សជាតិ ហើយត្រូវបានហៅថា «មហាដំណើរ» ឬ «មហាដំណើរថ្មើរជើង»(The Long March)។

ឆ្នាំនេះជាខួបលើកទី៩០ នៃថ្ងៃជ័យជម្នះរបស់មហាដំណើរនៃកងទ័ពក្រហមចិន។ មហាដំណើរជារបត់ដ៏អស្ចារ្យមួយ ដែលបុព្វហេតុបដិវត្តន៍របស់បក្សកុម្មុយនីស្តចិននិងប្រទេសចិន ផ្លាស់ប្តូរពីភាពបរាជ័យទៅរកភាពជោគជ័យ និងក្លាយជានិមិត្តរូបនៃស្មារតីតស៊ូព្យាយាម និងខិតខំពុះពារឧបសគ្គដោយឥតរួញរារបស់ប្រជាជាតិចិន។ លោក ស៊ី ជីនភីង ប្រធានរដ្ឋចិនបានថ្លែងថា «មនុស្សមួយជំនាន់មានផ្លូវមហាដំណើររបស់មនុស្សមួយជំនាន់» ដែលជាការឆ្លុះបញ្ចាំងពី ការប្តេជ្ញាចិត្តរបស់បក្សកុម្មុយនីស្តចិន ក្នុងការប្រកាន់ខ្ជាប់និងផ្សព្វផ្សាយស្មារតីមហាដំណើរ ពីមួយជំនាន់ទៅមួយជំនាន់។ តាំងពីដើមមក គោលនយោបាយជាអាទិភាពរបស់បក្សកុម្មុយនីស្តចិន ដែល «តម្កល់ទុកប្រជាជនជាចម្បង», «ផ្តោតសំខាន់លើផលប្រយោជន៍មូលដ្ឋាន របស់ប្រជាជនលើសពីអ្វីៗគ្រប់យ៉ាង» គឺមិនដែលប្រែប្រួលឡើយ ហើយទស្សនៈកាន់អំណាចបែបនេះ ក៏បានក្លាយជា «លេខសម្ងាត់»ដែលនាំឱ្យអភិបាលកិច្ចជាតិរបស់បក្សកុម្មុយនីស្តចិន ទទួលបានភាពជោគជ័យដ៏ត្រចះត្រចង់ផងដែរ។

ពិតណាស់ បច្ចុប្បន្ននេះ ពាក្យថា «មហាដំណើរ»មិនមែនសំដៅតែលើការធ្វើដំណើរដោយថ្មើរជើងជាងមួយម៉ឺនគីឡូម៉ែត្រ របស់អតីតកងទ័ពបក្សកុម្មុយនីស្តចិនទៀតទេ តែវាបានក្លាយជាស្មារតីមួយបែបដែលដក់ជាប់នៅក្នុងហ្សែន របស់បក្សកុម្មុយនីស្តចិន និងបានជំរុញឱ្យប្រជាជនចិន ដើរឆ្ពោះទៅមុខតាមផ្លូវអភិវឌ្ឍន៍របស់ខ្លួន ដែលទទួលបានការទទួលស្គាល់ និងការកោតសរសើរជាទូទៅពីសំណាក់សហគមន៍អន្តរជាតិ។

ប្រទេសចិនបានក្លាយជាអង្គភាពសេដ្ឋកិច្ចធំទី២ លើពិភពលោក និងបានរួមចំណែកចំពោះអត្រាកំណើន នៃសេដ្ឋកិច្ចពិភពលោកក្នុងចន្លោះ ៣០% ជាច្រើនឆ្នាំជាប់ៗគ្នា វាមិនមែនជារឿងចៃដន្យនោះទេ តែជាលទ្ធផលដែលកើតចេញពី ការប្រកាន់ខ្ជាប់នូវការអនុវត្តគោលនយោបាយកំណែទម្រង់ និងបើកចំហដោយមិនងាករេ ពោលគឺមិនត្រឹមតែមានផែនការជាតិ សម្រាប់ការអភិវឌ្ឍនៃប្រទេសខ្លួនប៉ុណ្ណោះទេ ប៉ុន្តែក៏បានបើកចំហសម្រាប់ការធ្វើការជាមួយ បណ្តាប្រទេសនានាដើម្បីសម្រេចគោលដៅ ឈ្នះ-ឈ្នះផងដែរ ដែលនេះជាស្មារតីប្រកាន់ខ្ជាប់ដល់ទីបំផុត នៃមហាដំណើររបស់កងទ័ពបដិវត្តន៍បក្សកុម្មុយនីស្តចិន។

ប្រទេសចិនបានលុបបំបាត់ភាពក្រីក្រនៅទូទាំងប្រទេសដែលជារឿងអច្ឆរិយមួយក្នុងប្រវត្តិសាស្ត្ររបស់មនុស្សជាតិ។ លោក ស៊ី ជីនភីង បានគូសបញ្ជាក់ជាច្រើនលើកថា «ក្នុងដំណើរការកសាងសង្គមដែលប្រជាជនមានជីវភាពធូរធារបង្គួរដោយគ្រប់ជ្រុងជ្រោយ នឹងមិនបោះបង់ចោលជនជាតិណាមួយឡើយ» ដែលស្របទៅនឹងស្មារតីមហាដំណើរ ពោលគឺទោះមានការលំបាកយ៉ាងណាក៏ដោយ ក៏មិនបោះបង់ចោលយុទ្ធមិត្តណាម្នាក់ឡើយ ហើយត្រូវរួមចិត្តរួមកម្លាំងទាំងកងទ័ពនិងប្រជាជន ដើម្បីទទួលបានជ័យជម្នះនៅទីបំផុត។

ប្រទេសចិនសម្រេចបាននូវការបញ្ជូនអវកាសយានិកទៅកាន់ទីអវកាស ការកសាងស្ថានីយអវកាស ការរុករកនៅភពព្រះចន្ទ និងភពអង្គារជាដើម ដែលបានបង្កើតកំណត់ត្រាថ្មីៗជាច្រើន ហើយក៏បានចុះរុករកនៅបាតសមុទ្រ ក្នុងជម្រៅ១០៩០៩ ម៉ែត្រ ដែលជាការមុជចូលបានជម្រៅជ្រៅទី២ លើពិភពលោក។ ការសិក្សាស្រាវជ្រាវខាងវិទ្យាសាស្ត្រទាំងលំហអវកាស និងបាតសមុទ្ររបស់ប្រទេសចិនបាននាំមកនូវរបកគំហើញថ្មីៗជាច្រើនសម្រាប់ពិភពលោក ដែលនេះក៏ជាស្មារតីមហាដំណើរ ដែលធ្វើការរុករកឥតឈប់ឈរ។

ស្មារតីមហាដំណើរដែលប្រកបដោយភាពឯករាជ្យម្ចាស់ការ ក៏ត្រូវបានឆ្លុះបញ្ចាំងក្នុងការអភិវឌ្ឍនៃវិស័យផ្សេងៗរបស់ចិនផងដែរ ជាពិសេសគឺនវានុវត្តន៍ផ្នែកបច្ចេកវិទ្យានិងវិទ្យាសាស្ត្រ។ របកគំហើញថ្មីៗដោយឯករាជ្យម្ចាស់ការរបស់ចិន ក្នុងយុគសម័យឌីជីថល និងបញ្ញាសិប្បនិម្មិត បានក្លាយជាផលិតផលវៃឆ្លាត ដែលរួមចំណែកដល់ការលើកកម្ពស់ទាំងគុណភាព និងកម្រិតនៃជីវភាពរស់នៅ របស់ប្រជាជន ក៏ដូចជាការធ្វើភាពវៃឆ្លាតភាវូបនីយកម្មក្នុងវិស័យផ្សេងៗ ដូចជាធុរកិច្ចឆ្លងដែន សុខាភិបាល ឧស្សាហកម្មនិងកសិកម្មជាដើម។ ការអភិវឌ្ឍនៃ «ឧស្សាហកម្មនាពេលអនាគត» របស់ចិនបាននិងកំពុងកែប្រែទម្លាប់រស់នៅ របស់មនុស្សយើងនិងរួមចំណែកសំខាន់ចំពោះការធ្វើទំនើបកម្មរបស់ប្រទេសនានា។

បច្ចុប្បន្ន ប្រទេសចិនបានឈានចូលដំណាក់កាលធ្វើទំនើបកម្មតាមបែបផែនចិន និងឆ្ពោះទៅរកគោលដៅស្តារភាពរុងរឿងដ៏អស្ចារ្យ របស់ប្រជាជាតិចិនឡើងវិញដែលជាមហាដំណើរ​ថ្មី។ ឯគោលដៅចុងក្រោយនៃការធ្វើទំនើបកម្មតាមបែបផែនចិន មិនមែនការធ្វើឱ្យមនុស្សមួយចំនួនមានបាននោះទេ តែគឺធ្វើឱ្យប្រជាជាតិចិនទាំងមូលមានវិបុលភាពរួម ដូច្នេះវាមិនមែនជារឿង ដែលសម្រេចបានដោយងាយៗនោះទេ។ គេអាចនិយាយបានថា មហាដំណើរនៃការធ្វើទំនើបកម្មនេះ វាមិនខុសពីមហាដំណើរជំនាន់មុននោះទេ ពោលគឺតម្រូវឱ្យប្រកាន់ខ្ជាប់ជំនឿចិត្តដែលរឹងមាំមិនអាចបំបែកបាន និងស្មារតីក្លាហានមោះមុតដែលហ៊ានតស៊ូពុះពារឧបសគ្គដោយឥតងាករេ។ យ៉ាងណាមិញ ស្មារតីនៃមហាដំណើរជំនាន់មុន ដែលបានបន្តវេនមកគ្រប់ជំនាន់ វាប្រាកដជានឹងជំរុញឱ្យប្រជាជនចិនទទួលបានជ័យជម្នះក្នុងមហាដំណើរថ្មីជាមិនខាន៕

អត្ថបទដោយ៖ លោក តាំង ស៊ីឡេង, បុគ្គលិកនៃវិទ្យុមិត្តភាពកម្ពុជា-ចិន