* កម្ពុជា និងតួកគី ពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកយោធា
* អាមេរិក សម្រេចបើកដំណើរការរោងចក្រនុយក្លេអ៊ែរដែលធ្លាប់បិទទ្វារឡើងវិញ ដើម្បីផ្គត់ផ្គង់អគ្គិសនី និងមជ្ឈមណ្ឌលទិន្នន័យ AI
* Fresh Exclusive: ពីវិវាទព្រំដែនកម្ពុជា–ថៃ ដល់ Online Scams៖ យុទ្ធសាស្ត្រសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការការពារអធិបតេយ្យភាព និងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ
* ប្រធានាធិបតីអ៊ីរ៉ង់ ចាត់ទុកសង្គ្រាមនៅមជ្ឈិមបូព៌ាថាជា «ការប្រល័យបរិស្ថាន»
* UN ព្រមានថា ពលរដ្ឋអាស៊ីខាងត្បូងរហូតដល់ជាង ៤០ លាននាក់ អាចត្រូវបង្ខំចិត្តប្តូរទីលំនៅ ដោយសារវិបត្តិអាកាសធាតុ
* រុស្ស៉ី បន្តចាត់វិធានការលើក្រុមហ៊ុនអឺរ៉ុប ជុំវិញភាពជាប់ពាក់ព័ន្ធជាមួយសង្រ្គាមនៅអ៊ុយក្រែន
* អ្នកឧកញ៉ា គិត ម៉េង ថ្លែងប្រាប់វិនិយោគិនតួកគីដែលកំពុងស្វែងរកឱកាសវិនិយោគថា កម្ពុជាជាប្រទេសផ្តល់សក្តានុពលដ៏អស្ចារ្យ
* សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញពីឧត្តមភាពស្នូលទាំង ៦ របស់កម្ពុជា ដល់វិនិយោគិនតួកគី នៅទីក្រុងអ៉ីស្តង់ប៊ុល
* កម្ពុជា-តួកគី ប្តេជ្ញារុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យសម្រេចបាន១ពាន់លានដុល្លារ ខណៈឆ្នាំ២០២៥ សម្រេចបានប្រមាណ ៤០០លានដុល្លារ កើនឡើងជាង១៨%
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញគម្រោង «ព្រែកជីកហ្វូណនតេជោ» ប្រាប់ធុរជនតួកគី ពីអត្ថប្រយោជន៍ក្នុងការកាត់បន្ថយថ្លៃដើមភស្តុភារកម្មនៅកម្ពុជា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកវេទិកាធុរកិច្ចកម្ពុជា-តួកគីយ៉េ
* ដំណឹងល្អ! គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គតភ្ជាប់ទីក្រុងរណបកោះនរា-មេគង្គឃី នឹងចាប់ផ្តើមនៅដើមឆ្នាំ២០២៧
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

លោក Xi Jinping ប្រធានរដ្ឋចិន ជួបពិភាក្សាជាមួយលោក Faure Essozimna Gnassingbé ប្រធានក្រុមប្រឹក្សារដ្ឋមន្រ្តីនៃតូហ្គោ

15-10-2026 16:59

(ប៉េកាំង)៖ នៅថ្ងៃទី១៣ ខែតុលា លោក Xi Jinping ប្រធានរដ្ឋចិន បានជួបពិភាក្សាជាមួយលោក Faure Essozimna Gnassingbéប្រធានក្រុមប្រឹក្សារដ្ឋមន្រ្តីនៃតូហ្គោ។ មេដឹកនាំទាំងពីររូបបានប្រកាសដំឡើងទំនាក់ទំនងទ្វេភាគី​ទៅជាសហគមន៍ជោគវាសនារួមចិន-តូហ្គោក្នុងយុគសម័យថ្មី។

លោក Xi Jinping បានលើកឡើងថា មិត្តភាពប្រពៃណីរវាងចិន និងតូហ្គោ ដែលត្រូវបានបង្កើតឡើងដោយមេដឹកនាំជំនាន់ចាស់ នៃប្រទេសទាំងពីរ មានមូលដ្ឋានគ្រឹះដ៏រឹងមាំ និងមានភាព​ស៊ីជម្រៅ។ គោលគំនិតនៃកិច្ចសហប្រតិបត្តិការមិត្តភាពរវាងចិន និងតូហ្គោ មានភាពស៊ីសង្វាក់គ្នា និងមានវិសាលភាពទូលំទូលាយ។

លោក Xi Jinping បានលើកឡើងគោលការណ៍ចំនួនបួន សម្រាប់ការចូលរួមប្រកបដោយលក្ខណៈស្ថាបនារបស់គ្រប់ភាគីទាំងអស់ ក្នុងការដោះស្រាយបញ្ហាក្តៅគគុកនៅអាហ្វ្រិក ពោលគឺ៖ ទី ១ ប្រកាន់ខ្ជាប់ការ​ដឹកនាំដោយអាហ្វ្រិក។ ប្រជាជនអាហ្វ្រិក គឺជាម្ចាស់ពិតប្រាកដនៃទ្វីបអាហ្វ្រិក ហើយគួរតែដើរតួនាទីយ៉ាងសំខាន់ក្នុងកិច្ចការតំបន់។ ទី ២ គាំពារ យុត្តិធម៌ និងសច្ចធម៌។ ទី ៣ ជំរុញឱ្យសម្រេចបាននូវបទឈប់បាញ់និងសន្តិភាព។ ទី ៤ អនុវត្តវិធីសាស្រ្តគ្រប់ជ្រុងជ្រោយ ដោយផ្តោតលើសន្តិសុខនាពេលបច្ចុប្បន្ន និងការអភិវឌ្ឍរយៈពេលវែង។

ជាការឆ្លើយតប លោក Faure បានថ្លែងថា ភាគីតូហ្គោមានឆន្ទៈក្នុងការធ្វើការជាមួយប្រទេសចិន ដើម្បីបង្កើនទំនុកចិត្តគ្នា ពង្រឹងការសន្ទនា និងការប្រាស្រ័យទាក់ទង និងធ្វើឱ្យកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញ​ទៅមកមានភាពកាន់តែស្អិតល្មួតនិងយូរអង្វែង ក្នុងន័យរួមគ្នាកសាងសហគមន៍ជោគវាសនារួមតូហ្គោ-ចិនក្នុងយុគសម័យថ្មី និងផ្តល់ផលប្រយោជន៍កាន់តែច្រើនដល់ប្រជាជននៃប្រទេសទាំងពីរ។ ភាគីតូហ្គោឯកភាពទាំងស្រុងចំពោះគោលការណ៍សំខាន់ៗដែល​លើកឡើងដោយលោកប្រធានរដ្ឋចិន Xi Jinping សម្រាប់ការចូលរួមប្រកបដោយលក្ខណៈស្ថាបនារបស់គ្រប់ភាគីទាំងអស់ ក្នុងការដោះស្រាយបញ្ហាក្តៅគគុកនៅអាហ្វ្រិក៕

វិទ្យុមិត្តភាពកម្ពុជាចិន