* កម្ពុជា និងតួកគី ពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកយោធា
* អាមេរិក សម្រេចបើកដំណើរការរោងចក្រនុយក្លេអ៊ែរដែលធ្លាប់បិទទ្វារឡើងវិញ ដើម្បីផ្គត់ផ្គង់អគ្គិសនី និងមជ្ឈមណ្ឌលទិន្នន័យ AI
* Fresh Exclusive: ពីវិវាទព្រំដែនកម្ពុជា–ថៃ ដល់ Online Scams៖ យុទ្ធសាស្ត្រសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការការពារអធិបតេយ្យភាព និងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ
* ប្រធានាធិបតីអ៊ីរ៉ង់ ចាត់ទុកសង្គ្រាមនៅមជ្ឈិមបូព៌ាថាជា «ការប្រល័យបរិស្ថាន»
* UN ព្រមានថា ពលរដ្ឋអាស៊ីខាងត្បូងរហូតដល់ជាង ៤០ លាននាក់ អាចត្រូវបង្ខំចិត្តប្តូរទីលំនៅ ដោយសារវិបត្តិអាកាសធាតុ
* រុស្ស៉ី បន្តចាត់វិធានការលើក្រុមហ៊ុនអឺរ៉ុប ជុំវិញភាពជាប់ពាក់ព័ន្ធជាមួយសង្រ្គាមនៅអ៊ុយក្រែន
* អ្នកឧកញ៉ា គិត ម៉េង ថ្លែងប្រាប់វិនិយោគិនតួកគីដែលកំពុងស្វែងរកឱកាសវិនិយោគថា កម្ពុជាជាប្រទេសផ្តល់សក្តានុពលដ៏អស្ចារ្យ
* សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញពីឧត្តមភាពស្នូលទាំង ៦ របស់កម្ពុជា ដល់វិនិយោគិនតួកគី នៅទីក្រុងអ៉ីស្តង់ប៊ុល
* កម្ពុជា-តួកគី ប្តេជ្ញារុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យសម្រេចបាន១ពាន់លានដុល្លារ ខណៈឆ្នាំ២០២៥ សម្រេចបានប្រមាណ ៤០០លានដុល្លារ កើនឡើងជាង១៨%
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញគម្រោង «ព្រែកជីកហ្វូណនតេជោ» ប្រាប់ធុរជនតួកគី ពីអត្ថប្រយោជន៍ក្នុងការកាត់បន្ថយថ្លៃដើមភស្តុភារកម្មនៅកម្ពុជា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកវេទិកាធុរកិច្ចកម្ពុជា-តួកគីយ៉េ
* ដំណឹងល្អ! គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គតភ្ជាប់ទីក្រុងរណបកោះនរា-មេគង្គឃី នឹងចាប់ផ្តើមនៅដើមឆ្នាំ២០២៧
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ក្រុមអ្នកស្រាវជ្រាវ រកឃើញថាក្រុមហ៊ុនអ៊ីស្រាអែល ប្រើផ្ទាំងពាណិជ្ជកម្មអនឡាញ ដើម្បីលួចធ្វើចារកម្មទ្រង់ទ្រាយធំ

15-10-2026 20:54

(វ៉ាស៊ីនតោន)៖ ក្រុមអ្នកស្រាវជ្រាវចំនួន ២ ស្ថាប័ន បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍ថា ក្រុមហ៊ុនផ្សាយពាណិជ្ជកម្មឌីជីថលអ៊ីស្រាអែល Discover-Tech បានលួចតាមដានអ្នកប្រើប្រាស់អ៊ីនធឺណិត តាមរយៈបណ្តាញផ្សាយពាណិជ្ជកម្មអនឡាញដ៏ធំមួយ ដើម្បីកំណត់មុខសញ្ញា និងលួចជ្រៀតចូល (Hack) ក្នុងឧបករណ៍របស់ពួកគេ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែតុលា ឆ្នាំ២០២៦។

តាមរបាយការណ៍ពីក្រុមឃ្លាំមើលសន្តិសុខសាយប័រកាណាដា Citizen Lab និងក្រុមហ៊ុន Confiant នៅញូវយ៉ក សេវាកម្មរបស់ Discover-Tech បានជួយឱ្យក្រុមហ៊ុនផលិតមេរោគចារកម្ម (Spyware) អ៊ីស្រាអែលឈ្មោះ Candiru ដែលស្ថិតក្នុងបញ្ជីខ្មៅរបស់អាមេរិក រួមទាំងក្រុមហ៊ុនចារកម្មអ៊ីស្រាអែលផ្សេងទៀត អាចចូលប្រើប្រាស់បណ្តាញផ្សាយពាណិជ្ជកម្មរបស់ក្រុមហ៊ុនធំៗដូចជា Google, Comcast និង Yandex របស់រុស្ស៊ី។ ផ្ទាំងពាណិជ្ជកម្មរបស់ Discover-Tech ដែលភាគច្រើនបង្ហាញពីផលិតផលធម្មតាៗដូចជាទូរស័ព្ទ ឬកាស បានសាយភាយទៅដល់គេហទំព័រជាង ១២០,០០០ និងកម្មវិធីទូរស័ព្ទចំនួន ៧៥,០០០ ដោយគ្រាន់តែផ្ទាំងពាណិជ្ជកម្មនោះលោតបង្ហាញលើអេក្រង់ គេអាចកំណត់អត្តសញ្ញាណ តាមដានទីតាំង ទាញយកលេខទូរស័ព្ទ និងជួយបង្កប់មេរោគចារកម្មរបស់ Candiru ចូលទៅក្នុងទូរស័ព្ទរបស់ជនរងគ្រោះតែម្តង។

គួរបញ្ជាក់ថា របកគំហើញនេះបានលាតត្រដាងឱ្យឃើញថា អាជីវកម្មផ្សាយពាណិជ្ជកម្មអនឡាញ អាចត្រូវគេយកទៅប្រើជាមធ្យោបាយធ្វើចារកម្មទ្រង់ទ្រាយធំយ៉ាងងាយស្រួល ដូចដែលលោក Wolfie Cristl អ្នកស្រាវជ្រាវជាន់ខ្ពស់នៃ Citizen Lab បានព្រមានថា៖ «របៀបដែលប្រព័ន្ធផ្សាយពាណិជ្ជកម្មអនឡាញដំណើរការសព្វថ្ងៃ គឺជាការគំរាមកំហែងផ្នែកសន្តិសុខជាប្រព័ន្ធ ចំពោះទាំងរដ្ឋាភិបាល វិស័យឯកជន សង្គមស៊ីវិល និងមនុស្សគ្រប់គ្នា»៕