* កម្ពុជា និងតួកគី ពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកយោធា
* អាមេរិក សម្រេចបើកដំណើរការរោងចក្រនុយក្លេអ៊ែរដែលធ្លាប់បិទទ្វារឡើងវិញ ដើម្បីផ្គត់ផ្គង់អគ្គិសនី និងមជ្ឈមណ្ឌលទិន្នន័យ AI
* Fresh Exclusive: ពីវិវាទព្រំដែនកម្ពុជា–ថៃ ដល់ Online Scams៖ យុទ្ធសាស្ត្រសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការការពារអធិបតេយ្យភាព និងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ
* ប្រធានាធិបតីអ៊ីរ៉ង់ ចាត់ទុកសង្គ្រាមនៅមជ្ឈិមបូព៌ាថាជា «ការប្រល័យបរិស្ថាន»
* UN ព្រមានថា ពលរដ្ឋអាស៊ីខាងត្បូងរហូតដល់ជាង ៤០ លាននាក់ អាចត្រូវបង្ខំចិត្តប្តូរទីលំនៅ ដោយសារវិបត្តិអាកាសធាតុ
* រុស្ស៉ី បន្តចាត់វិធានការលើក្រុមហ៊ុនអឺរ៉ុប ជុំវិញភាពជាប់ពាក់ព័ន្ធជាមួយសង្រ្គាមនៅអ៊ុយក្រែន
* អ្នកឧកញ៉ា គិត ម៉េង ថ្លែងប្រាប់វិនិយោគិនតួកគីដែលកំពុងស្វែងរកឱកាសវិនិយោគថា កម្ពុជាជាប្រទេសផ្តល់សក្តានុពលដ៏អស្ចារ្យ
* សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញពីឧត្តមភាពស្នូលទាំង ៦ របស់កម្ពុជា ដល់វិនិយោគិនតួកគី នៅទីក្រុងអ៉ីស្តង់ប៊ុល
* កម្ពុជា-តួកគី ប្តេជ្ញារុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យសម្រេចបាន១ពាន់លានដុល្លារ ខណៈឆ្នាំ២០២៥ សម្រេចបានប្រមាណ ៤០០លានដុល្លារ កើនឡើងជាង១៨%
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញគម្រោង «ព្រែកជីកហ្វូណនតេជោ» ប្រាប់ធុរជនតួកគី ពីអត្ថប្រយោជន៍ក្នុងការកាត់បន្ថយថ្លៃដើមភស្តុភារកម្មនៅកម្ពុជា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកវេទិកាធុរកិច្ចកម្ពុជា-តួកគីយ៉េ
* ដំណឹងល្អ! គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គតភ្ជាប់ទីក្រុងរណបកោះនរា-មេគង្គឃី នឹងចាប់ផ្តើមនៅដើមឆ្នាំ២០២៧
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ហ៊ូទី បើកការវាយប្រហារដ៏សាហាវ លើវិមានប្រធានាធិបតីយេម៉ែន ដែលស្ថិតនៅក្នុងទីក្រុង Aden (Video inside)

16-10-2026 08:35

(Aden)៖ ក្រុមហ៊ូទី កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានបាញ់មីស៉ីលទៅលើវិមានប្រធានាធិបតី នៅក្នុងទីក្រុង Aden ដែលជារដ្ឋធានីបណ្តោះអាសន្ននៃរដ្ឋាភិបាលយេម៉ែនទទួលស្គាល់ដោយអន្តរជាតិ ខណៈអារ៉ាប៊ីសាអូឌីតបានចោទប្រកាន់អ៉ីរ៉ង់ ថាជាអ្នកនៅពីក្រោយការកើនឡើងភាពតានតឹងក្នុងសង្គ្រាមដ៏រ៉ាំរ៉ៃនេះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃសុក្រ ទី១៦ ខែតុលា ឆ្នាំ២០២៦។

រដ្ឋមន្ត្រីយេម៉ែនម្នាក់ដែលសុំមិនបញ្ចេញឈ្មោះ បាននិយាយថា ការវាយប្រហារនេះត្រូចំទីបញ្ជាការក្នុងបរិវេណវិមានប្រធានាធិបតី ដែលត្រូវបានប្រើប្រាស់ដោយកងកម្លាំងរដ្ឋាភិបាល និងក្រុមចម្រុះដឹកនាំដោយអារ៉ាប៊ីសាអូឌីត ហើយលោកនាយករដ្ឋមន្ត្រី Shaya al-Zindani ក៏មានវត្តមាននៅទីនោះដែរ ប៉ុន្តែមិនបានរងគ្រោះថ្នាក់អ្វីឡើយ។ តាមប្រភពយោធានៃរដ្ឋាភិបាលយេម៉ែន មនុស្ស ៤នាក់បានស្លាប់ និង ១០នាក់រងរបួស នៅក្នុងការវាយប្រហារកាលពីថ្ងៃព្រហស្បតិ៍ លើវិមាន Al-Maashiq ក្នុងទីក្រុង Aden ដែលស្ថិតនៅភាគខាងត្បូងប្រទេសកំពុងបែកបាក់មួយនេះ។

អនុរដ្ឋមន្ត្រីទទួលបន្ទុកការទូតសាធារណៈនៃក្រសួងការបរទេសអារ៉ាប៊ីសាអូឌីត បានថ្លែងថា ទីក្រុងរីយ៉ាដនៅតែបន្តទាក់ទងទៅអ៉ីរ៉ង់ ប៉ុន្តែទីក្រុងតេហេរ៉ង់ហាក់ដូចជានៅមិនទាន់ត្រៀមខ្លួនក្នុងការធ្វើការសម្បទាននោះទេ។ លោក Rayed Krimly គូសបញ្ជាក់ថា «យើង​គិត​ថា ការបង្កហេតុ​ថ្មីចុងក្រោយនេះដោយ​ក្រុមហ៊ូទី ទទួលបានការ​លើក​ទឹក​ចិត្តពីអ៉ីរ៉ង់»។

គួរបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានសប្តាហ៍មកនេះ ក្រុមហ៊ូទីគាំទ្រដោយអ៉ីរ៉ង់ បានដណ្តើមកាន់កាប់ទឹកដីតាមបណ្តោយឆ្នេរសមុទ្រក្រហមប្រទេសយេម៉ែន ខណៈដែលប្រតិបត្តិការវាយបករបស់រដ្ឋាភិបាល ដោយមានជំនួយគាំទ្រផ្លូវអាកាសពីអារ៉ាប៊ីសាអូឌីត រហូតមកទល់ពេលនេះ នៅតែមិនទាន់អាចដណ្តើមយកទឹកដីទាំងនោះត្រឡប់មកវិញបាន៕