* កម្ពុជា និងតួកគី ពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកយោធា
* អាមេរិក សម្រេចបើកដំណើរការរោងចក្រនុយក្លេអ៊ែរដែលធ្លាប់បិទទ្វារឡើងវិញ ដើម្បីផ្គត់ផ្គង់អគ្គិសនី និងមជ្ឈមណ្ឌលទិន្នន័យ AI
* Fresh Exclusive: ពីវិវាទព្រំដែនកម្ពុជា–ថៃ ដល់ Online Scams៖ យុទ្ធសាស្ត្រសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការការពារអធិបតេយ្យភាព និងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ
* ប្រធានាធិបតីអ៊ីរ៉ង់ ចាត់ទុកសង្គ្រាមនៅមជ្ឈិមបូព៌ាថាជា «ការប្រល័យបរិស្ថាន»
* UN ព្រមានថា ពលរដ្ឋអាស៊ីខាងត្បូងរហូតដល់ជាង ៤០ លាននាក់ អាចត្រូវបង្ខំចិត្តប្តូរទីលំនៅ ដោយសារវិបត្តិអាកាសធាតុ
* រុស្ស៉ី បន្តចាត់វិធានការលើក្រុមហ៊ុនអឺរ៉ុប ជុំវិញភាពជាប់ពាក់ព័ន្ធជាមួយសង្រ្គាមនៅអ៊ុយក្រែន
* អ្នកឧកញ៉ា គិត ម៉េង ថ្លែងប្រាប់វិនិយោគិនតួកគីដែលកំពុងស្វែងរកឱកាសវិនិយោគថា កម្ពុជាជាប្រទេសផ្តល់សក្តានុពលដ៏អស្ចារ្យ
* សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញពីឧត្តមភាពស្នូលទាំង ៦ របស់កម្ពុជា ដល់វិនិយោគិនតួកគី នៅទីក្រុងអ៉ីស្តង់ប៊ុល
* កម្ពុជា-តួកគី ប្តេជ្ញារុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យសម្រេចបាន១ពាន់លានដុល្លារ ខណៈឆ្នាំ២០២៥ សម្រេចបានប្រមាណ ៤០០លានដុល្លារ កើនឡើងជាង១៨%
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញគម្រោង «ព្រែកជីកហ្វូណនតេជោ» ប្រាប់ធុរជនតួកគី ពីអត្ថប្រយោជន៍ក្នុងការកាត់បន្ថយថ្លៃដើមភស្តុភារកម្មនៅកម្ពុជា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកវេទិកាធុរកិច្ចកម្ពុជា-តួកគីយ៉េ
* ដំណឹងល្អ! គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គតភ្ជាប់ទីក្រុងរណបកោះនរា-មេគង្គឃី នឹងចាប់ផ្តើមនៅដើមឆ្នាំ២០២៧
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ចិនអំពាវនាវឱ្យអ៉ីស្រាអែលបញ្ឈប់ «ការបង្កើតការតាំងទីលំនៅដោយបង្ខំ» ក្នុងដែនដីប៉ាឡេស្ទីន West Bank (Video inside)

16-10-2026 10:28

(ប៉េកាំង)៖ រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បានប្រាប់ប្រធានាធិបតីអ៉ីស្រាអែល លោក Isaac Herzog ថា អ៉ីស្រាអែលគួរតែបញ្ឈប់ និងលុបចោលនូវអ្វីដែលរូបលោកហៅថា «ការបង្កើតការតាំងទីលំនៅដោយបង្ខំ» ក្នុងតំបន់ West Bank ដែលជាដែនដីប៉ាឡេស្ទីន ស្ថិតក្រោមការត្រួតត្រារបស់អ៉ីស្រាអែល។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី១៦ ខែតុលា ឆ្នាំ២០២៦។

ក្នុងសេចក្តីថ្លែងការណ៍មួយនាថ្ងៃសុក្រនេះ ក្រសួងការបរទេសចិន បានឱ្យដឹងថា ក្នុងជំនួបជាមួយលោក Herzog នៅឯប្រទេសអាស៊ែបៃហ្សង់ លោក Wang បាននិយាយថា ប្រទេសចិនតែងតែប្រកាន់ជំហរថា បញ្ហាប៉ាឡេស្ទីន គឺជារឿងអយុត្តិធម៌ប្រវត្តិសាស្ត្រដ៏ធំបំផុត ក្នុងសតវត្សរ៍នេះ។ លោក Wang បានបញ្ជាក់ថា ការជំរុញសន្តិភាព និងការផ្សះផ្សា នៅក្នុងតំបន់ គឺជា មូលដ្ឋានគ្រឹះនៃគោលនយោបាយរបស់ចិន ចំពោះមជ្ឈិមបូព៌ា។

លោក Wang បានបន្ថែមថា ប្រទេសចិនជឿជាក់ថា ដំណោះស្រាយរដ្ឋពីរ គឺជាមាគ៌ាដ៏ត្រឹមត្រូវ សម្រាប់ដោះស្រាយបញ្ហានេះ ហើយអាទិភាពបន្ទាន់នាពេលបច្ចុប្បន្ន គឺការអនុញ្ញាតឱ្យយ៉ាងពេញ ក្នុងការចូលទៅកាន់តំបន់ហ្កាហ្សា ដើម្បីកុំឱ្យមហន្តរាយវិបត្តិមនុស្សធម៌នៅទីនោះ កាន់តែរីករាលដាល។

លោកប្រមុខការទូតចិន បាននិយាយទៀតថា ក្នុងពេលជាមួយគ្នានេះ អ៉ីស្រាអែលគួរតែបញ្ឈប់ និងលុបចោល ការបង្កើតការតាំងទីលំនៅដោយបង្ខំ ក្នុងតំបន់ West Bank។ លោក Wang បានសង្កត់ធ្ងន់ថា ប្រទេសចិនមានឆន្ទៈធ្វើការជាមួយសហគមន៍អន្តរជាតិ ដើម្បីជំរុញឱ្យគ្រប់ភាគីវិលត្រឡប់មករកកិច្ចសន្ទនា និងការពិគ្រោះយោបល់វិញឱ្យបានឆាប់ តាមដែលអាចធ្វើទៅបាន ព្រមទាំងស្វែងរកដំណោះស្រាយនយោបាយចំពោះជម្លោះនេះ។

គួរបញ្ជាក់ថា ប្រទេសចិនបានគាំទ្របុព្វហេតុរបស់ប៉ាឡេស្ទីនជាយូរមកហើយ ហើយទីក្រុងប៉េកាំង ក៏មានទំនាក់ទំនងជិតស្និទ្ធជាមួយអ៉ីរ៉ង់ ដែលជាគូសត្រូវធំជាងគេបំផុតរបស់អ៉ីស្រាអែល នៅក្នុងតំបន់ផងដែរ៕