* កម្ពុជា និងតួកគី ពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកយោធា
* អាមេរិក សម្រេចបើកដំណើរការរោងចក្រនុយក្លេអ៊ែរដែលធ្លាប់បិទទ្វារឡើងវិញ ដើម្បីផ្គត់ផ្គង់អគ្គិសនី និងមជ្ឈមណ្ឌលទិន្នន័យ AI
* Fresh Exclusive: ពីវិវាទព្រំដែនកម្ពុជា–ថៃ ដល់ Online Scams៖ យុទ្ធសាស្ត្រសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការការពារអធិបតេយ្យភាព និងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ
* ប្រធានាធិបតីអ៊ីរ៉ង់ ចាត់ទុកសង្គ្រាមនៅមជ្ឈិមបូព៌ាថាជា «ការប្រល័យបរិស្ថាន»
* UN ព្រមានថា ពលរដ្ឋអាស៊ីខាងត្បូងរហូតដល់ជាង ៤០ លាននាក់ អាចត្រូវបង្ខំចិត្តប្តូរទីលំនៅ ដោយសារវិបត្តិអាកាសធាតុ
* រុស្ស៉ី បន្តចាត់វិធានការលើក្រុមហ៊ុនអឺរ៉ុប ជុំវិញភាពជាប់ពាក់ព័ន្ធជាមួយសង្រ្គាមនៅអ៊ុយក្រែន
* អ្នកឧកញ៉ា គិត ម៉េង ថ្លែងប្រាប់វិនិយោគិនតួកគីដែលកំពុងស្វែងរកឱកាសវិនិយោគថា កម្ពុជាជាប្រទេសផ្តល់សក្តានុពលដ៏អស្ចារ្យ
* សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញពីឧត្តមភាពស្នូលទាំង ៦ របស់កម្ពុជា ដល់វិនិយោគិនតួកគី នៅទីក្រុងអ៉ីស្តង់ប៊ុល
* កម្ពុជា-តួកគី ប្តេជ្ញារុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យសម្រេចបាន១ពាន់លានដុល្លារ ខណៈឆ្នាំ២០២៥ សម្រេចបានប្រមាណ ៤០០លានដុល្លារ កើនឡើងជាង១៨%
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញគម្រោង «ព្រែកជីកហ្វូណនតេជោ» ប្រាប់ធុរជនតួកគី ពីអត្ថប្រយោជន៍ក្នុងការកាត់បន្ថយថ្លៃដើមភស្តុភារកម្មនៅកម្ពុជា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកវេទិកាធុរកិច្ចកម្ពុជា-តួកគីយ៉េ
* ដំណឹងល្អ! គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គតភ្ជាប់ទីក្រុងរណបកោះនរា-មេគង្គឃី នឹងចាប់ផ្តើមនៅដើមឆ្នាំ២០២៧
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៉ីឡើងវិញ គឺជារឿអាម៉ាស់ (Video inside)

16-10-2026 10:51

(វ៉ាស៉ីនតោន)៖ នៅក្នុងបទសម្ភាសន៍មួយចុះផ្សាយកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានហៅការវាយប្រហារជាថ្មីរបស់អ៊ុយក្រែន ទៅលើរោងចក្រចម្រាញ់ប្រេងរបស់រុស្ស៉ីថាជារឿងដ៏អាម៉ាស់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃសុក្រ ទី១៦ ខែតុលា ឆ្នាំ២០២៦។

លោក ត្រាំ ប្រាប់បណ្តាញផ្សព្វផ្សាយ Newsmax នៅពេលត្រូវបានសួរអំពីការវាយប្រហារជាថ្មីរបស់អ៊ុយក្រែនថា «តាមពិតទៅ ខ្ញុំគិតថាវាជារឿងដ៏អាម៉ាស់មួយ» ដោយបន្ថែមថា សកម្មភាពទាំងនេះកំពុងរុញច្រានតម្លៃថាមពលសកលឱ្យកាន់តែកើន។

លោក ត្រាំ បានរិះគន់ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី ថាមានឆន្ទៈតិចជាងប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន ដើម្បីឈានដល់ការសម្របសម្រួលបញ្ចប់សង្គ្រាម។ «វាគួរតែបញ្ចប់ក្នុងពេលឆាប់ៗនេះ។ ខ្ញុំគិតថា តាមពិតទៅ អ្នកទាំងពីរចង់ឃើញវាបញ្ចប់»។ នេះជាការលើកឡើងរបស់លោក ត្រាំ ទៅកាន់ Newsmax ដោយបន្ថែមទៀតថា «ប៉ុន្តែខ្ញុំយល់ថា ការដោះស្រាយជាមួយលោក ហ្សេឡេនស្គី គឺពិបាកជាងដោះស្រាយជាមួយលោក ពូទីន»។

គួរបញ្ជាក់ថា លោក ហ្សេលេនស្គី បានប្រាប់កាសែត The Financial Times ថាការផ្អាកវាយប្រហារលើរោងចក្រចម្រាញ់ប្រេងរបស់រុស្ស៉ី គឺត្រូវបានបញ្ចប់ហើយ ដោយសារទីក្រុងមូស្គូមិនគោរពតាមបទឈប់បាញ់លើការវាយប្រហារហេដ្ឋារចនាសម្ព័ន្ធថាមពល ដូចដែលលោក ត្រាំ បានប្រកាស៕