* កម្ពុជា និងតួកគី ពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកយោធា
* អាមេរិក សម្រេចបើកដំណើរការរោងចក្រនុយក្លេអ៊ែរដែលធ្លាប់បិទទ្វារឡើងវិញ ដើម្បីផ្គត់ផ្គង់អគ្គិសនី និងមជ្ឈមណ្ឌលទិន្នន័យ AI
* Fresh Exclusive: ពីវិវាទព្រំដែនកម្ពុជា–ថៃ ដល់ Online Scams៖ យុទ្ធសាស្ត្រសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការការពារអធិបតេយ្យភាព និងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ
* ប្រធានាធិបតីអ៊ីរ៉ង់ ចាត់ទុកសង្គ្រាមនៅមជ្ឈិមបូព៌ាថាជា «ការប្រល័យបរិស្ថាន»
* UN ព្រមានថា ពលរដ្ឋអាស៊ីខាងត្បូងរហូតដល់ជាង ៤០ លាននាក់ អាចត្រូវបង្ខំចិត្តប្តូរទីលំនៅ ដោយសារវិបត្តិអាកាសធាតុ
* រុស្ស៉ី បន្តចាត់វិធានការលើក្រុមហ៊ុនអឺរ៉ុប ជុំវិញភាពជាប់ពាក់ព័ន្ធជាមួយសង្រ្គាមនៅអ៊ុយក្រែន
* អ្នកឧកញ៉ា គិត ម៉េង ថ្លែងប្រាប់វិនិយោគិនតួកគីដែលកំពុងស្វែងរកឱកាសវិនិយោគថា កម្ពុជាជាប្រទេសផ្តល់សក្តានុពលដ៏អស្ចារ្យ
* សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញពីឧត្តមភាពស្នូលទាំង ៦ របស់កម្ពុជា ដល់វិនិយោគិនតួកគី នៅទីក្រុងអ៉ីស្តង់ប៊ុល
* កម្ពុជា-តួកគី ប្តេជ្ញារុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យសម្រេចបាន១ពាន់លានដុល្លារ ខណៈឆ្នាំ២០២៥ សម្រេចបានប្រមាណ ៤០០លានដុល្លារ កើនឡើងជាង១៨%
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញគម្រោង «ព្រែកជីកហ្វូណនតេជោ» ប្រាប់ធុរជនតួកគី ពីអត្ថប្រយោជន៍ក្នុងការកាត់បន្ថយថ្លៃដើមភស្តុភារកម្មនៅកម្ពុជា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកវេទិកាធុរកិច្ចកម្ពុជា-តួកគីយ៉េ
* ដំណឹងល្អ! គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គតភ្ជាប់ទីក្រុងរណបកោះនរា-មេគង្គឃី នឹងចាប់ផ្តើមនៅដើមឆ្នាំ២០២៧
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

អាល្លឺម៉ង់ព្រមានប្រឆាំងការព្យាយាមនាំរុស្ស៊ីត្រឡប់មកវិញក្នុងក្រុម G20 (Video inside)

16-10-2026 14:10

(បាងកក)៖ កាលពីថ្ងៃព្រហស្បតិ៍ ទី១៥ ខែតុលា ឆ្នាំ២០២៦ អាល្លឺម៉ង់ បានព្រមានប្រឆាំងនឹងកិច្ចខិតខំប្រឹងប្រែង ដើម្បីនាំប្រទេសរុស្ស៊ីត្រឡប់មកកាន់ឆាកអន្តរជាតិវិញ ខណៈព្រីតថេន (ចក្រភពអង់គ្លេស) បានអំពាវនាវឱ្យរឹតបន្តឹងទណ្ឌកម្មលើ វិស័យដឹកជញ្ជូនតាមសមុទ្ររបស់រុស្ស៊ី ចំពេលមានការចោទជាសំណួរកាន់តែច្រើន អំពីភាពរឹងមាំនៃការគាំទ្ររបស់សហរដ្ឋអាមេរិក ចំពោះអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

រដ្ឋមន្ត្រីហិរញ្ញវត្ថុរុស្ស៊ី លោក Anton Siluanov ក្នុងសប្តាហ៍នេះ បានមកចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាល នៃក្រុមប្រទេស G20 នៅទីក្រុងបាងកក ពោលគឺជាង១ខែបន្ទាប់ពីសហរដ្ឋអាមេរិក ដែលជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ G20 ឆ្នាំនេះ ទើបតែបានទទួលស្វាគមន៍ការបង្ហាញវត្តមានដោយផ្ទាល់លើកដំបូងរបស់លោក នៅ G20 ក្នុងកិច្ចប្រជុំមួយនៅទីក្រុង Asheville រដ្ឋ North Carolina គិតចាប់តាំងពីរុស្ស៊ីបានឈ្លានពានអ៊ុយក្រែន ។

រដ្ឋមន្ត្រីហិរញ្ញវត្ថុអាល្លឺម៉ង់ លោក Lars Klingbeil បានប្រាប់អ្នកសារព័ត៌មានដូច្នេះថា «ខ្ញុំសង្កេតឃើញថា មានការប៉ុនប៉ង ជាពិសេសពីសំណាក់សហរដ្ឋអាមេរិក ដើម្បីនាំរុស្ស៊ីត្រឡប់មកកាន់ឆាកអន្តរជាតិវិញ»។ លោកបានបន្ថែមថា «ខ្ញុំនិងប្រទេសអឺរ៉ុបផ្សេងទៀត នឹងមិនធ្វើដូចជាគ្មានអ្វីកើតឡើង ហើយទទួលស្គាល់ថា រុស្ស៊ីកំពុងត្រឡប់មកចូលរួមក្នុងក្រុម G20 ក្នុងនាមជាសមាជិកធម្មតា ហើយអង្គុយនៅតុប្រជុំជាថ្មីនោះទេ»។

គួរបញ្ជាក់ថា ចាប់តាំងពីការបង្កសង្រ្គាមឈ្លានពាននៅអ៊ុយក្រែន កាលពីខែកុម្ភៈ ឆ្នាំ២០២២មក រុស្ស៉ីបានទទួលរងភាពឯកោផ្នែកការទូតយ៉ាងខ្លាំង ក្នុងនៅក្រុម G20 ទោះបីនៅតែជាសមាជិកក៏ដោយ។ អនុរដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិក លោកស្រី Erin Browne បាននិយាយថា ទីក្រុងវ៉ាស៊ីនតោនគាំទ្រការចូលរួមរបស់រុស្ស៊ី ហើយបានកត់សម្គាល់ថា បណ្តាសម្ព័ន្ធមិត្តមិនបានលើកឡើងដោយផ្ទាល់ អំពីកង្វល់របស់ពួកគេ មកកាន់គណៈប្រតិភូអាមេរិក ក្នុងសប្តាហ៍នេះទេ។ លោកស្រីបាននិយាយបន្ថែមថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅតែប្តេជ្ញាចិត្តក្នុងការស្វែងរកដំណោះស្រាយដោយសន្តិវិធី ដើម្បីបញ្ចប់សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន៕