* កម្ពុជា និងតួកគី ពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកយោធា
* អាមេរិក សម្រេចបើកដំណើរការរោងចក្រនុយក្លេអ៊ែរដែលធ្លាប់បិទទ្វារឡើងវិញ ដើម្បីផ្គត់ផ្គង់អគ្គិសនី និងមជ្ឈមណ្ឌលទិន្នន័យ AI
* Fresh Exclusive: ពីវិវាទព្រំដែនកម្ពុជា–ថៃ ដល់ Online Scams៖ យុទ្ធសាស្ត្រសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការការពារអធិបតេយ្យភាព និងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ
* ប្រធានាធិបតីអ៊ីរ៉ង់ ចាត់ទុកសង្គ្រាមនៅមជ្ឈិមបូព៌ាថាជា «ការប្រល័យបរិស្ថាន»
* UN ព្រមានថា ពលរដ្ឋអាស៊ីខាងត្បូងរហូតដល់ជាង ៤០ លាននាក់ អាចត្រូវបង្ខំចិត្តប្តូរទីលំនៅ ដោយសារវិបត្តិអាកាសធាតុ
* រុស្ស៉ី បន្តចាត់វិធានការលើក្រុមហ៊ុនអឺរ៉ុប ជុំវិញភាពជាប់ពាក់ព័ន្ធជាមួយសង្រ្គាមនៅអ៊ុយក្រែន
* អ្នកឧកញ៉ា គិត ម៉េង ថ្លែងប្រាប់វិនិយោគិនតួកគីដែលកំពុងស្វែងរកឱកាសវិនិយោគថា កម្ពុជាជាប្រទេសផ្តល់សក្តានុពលដ៏អស្ចារ្យ
* សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញពីឧត្តមភាពស្នូលទាំង ៦ របស់កម្ពុជា ដល់វិនិយោគិនតួកគី នៅទីក្រុងអ៉ីស្តង់ប៊ុល
* កម្ពុជា-តួកគី ប្តេជ្ញារុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យសម្រេចបាន១ពាន់លានដុល្លារ ខណៈឆ្នាំ២០២៥ សម្រេចបានប្រមាណ ៤០០លានដុល្លារ កើនឡើងជាង១៨%
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញគម្រោង «ព្រែកជីកហ្វូណនតេជោ» ប្រាប់ធុរជនតួកគី ពីអត្ថប្រយោជន៍ក្នុងការកាត់បន្ថយថ្លៃដើមភស្តុភារកម្មនៅកម្ពុជា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកវេទិកាធុរកិច្ចកម្ពុជា-តួកគីយ៉េ
* ដំណឹងល្អ! គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គតភ្ជាប់ទីក្រុងរណបកោះនរា-មេគង្គឃី នឹងចាប់ផ្តើមនៅដើមឆ្នាំ២០២៧
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

លោក ត្រាំ សម្រេចបញ្ឈប់ផែនការផ្សាយផ្ទាល់ការប្រហារជីវិតអ្នកទោស ក្រោយមានការរិះគន់ (Video inside)

16-10-2026 14:14

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃព្រហស្បតិ៍ ទី១៥ ខែតុលា ឆ្នាំ២០២៦ បានលុបចោលផែនការផ្សាយផ្ទាល់តាមអ៉ីនធឺណិត ឬ livestream នូវការប្រហារជីវិតអតីតទាហានមួយរូប ដែលបានសម្លាប់មនុស្ស១៣នាក់ នៅមូលដ្ឋានយោធា Fort Hood បន្ទាប់ពីមានការជំទាស់និងរិះគន់ ពីសមាជិកបក្សសាធារណរដ្ឋរបស់លោកផ្ទាល់ ព្រមទាំងមេដឹកនាំសាសនា និងសាធារណជនអាមេរិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

ការផ្លាស់ប្តូរជំហរនេះ បិទបញ្ចប់នូវផែនការផ្សាយផ្ទាល់ការប្រហារជីវិតអ្នកទោសឈ្មោះ Nidal Hasan ដោយការបាញ់ប្រហារ នៅថ្ងៃទី៣ ខែធ្នូ។ ទន្ទឹមគ្នា វាក៏បង្ហាញពីការខ្វែងគំនិតគ្នាជាសាធារណៈដ៏កម្រមួយរវាងលោក ត្រាំ និងសម្ព័ន្ធមិត្តជិតស្និទ្ធម្នាក់របស់លោកផងដែរ គឺរដ្ឋមន្រ្តីការពារជាតិ លោក Pete Hegseth ទោះបីជាមន្ទីរបញ្ចកោណ បាននិយាយថា អ្នកទាំងពីរ «មានជំហរស្របគ្នាទាំងស្រុង» ក៏ដោយ។

កន្លងមក លោក Hegseth បានប្រកាសផែនការផ្សាយផ្ទាល់ការប្រហារជីវិតនេះ នៅមូលដ្ឋានយោធា Fort Hood ក្នុងរដ្ឋតិចសាស់ ដែលជាទីតាំងនៃការវាយប្រហាររបស់លោក Hasan កាលពីឆ្នាំ២០០៩។ នៅលើពិភពលោក ពុំមានប្រទេសណាមួយ ដែលគេដឹងថា បានផ្សាយផ្ទាល់តាមទូរទស្សន៍ ឬអ៉ីនធឺណិត នូវការប្រហារជីវិតអ្នកទោសនោះទេ។ មន្ត្រីមួយរូបនៅសេតវិមាន បានអះអាងថា លោក ត្រាំ និងទីប្រឹក្សារបស់លោក មិនបានដឹងជាមុនអំពីផែនការខាងលើរបស់លោក Hegseth ឡើយ។

លោក ត្រាំ បានសរសេរនៅលើបណ្តាញសង្គមដូច្នេះថា «ខ្ញុំគិតថា ការផ្សាយផ្ទាល់ការប្រហារជីវិតឱ្យមនុស្សគ្រប់គ្នាបានឃើញ អាចជាវិធានការរារាំងដ៏មានប្រសិទ្ធភាពមួយ ដើម្បីឱ្យពិភពលោកបានឃើញពីរបៀបដែលអាមេរិកដោះស្រាយជាមួយពួកភេរវករ និងមនុស្សថោកទាបដូចជា Hasan។ ប៉ុន្តែ មនុស្សល្អៗជាច្រើន ដែលមានចេតនាល្អ មិនចង់មើលការស្លាប់របស់ជននេះ តាមការផ្សាយផ្ទាល់ ឬតាមមធ្យោបាយរូបភាពផ្សេងទៀតនោះទេ»។ លោក ត្រាំ បានបន្ថែមថា «Hasan នឹងត្រូវប្រហារជីវិត តាមកាលកំណត់ ដោយការបាញ់កាំភ្លើង ប៉ុន្តែព្រឹត្តិការណ៍នេះនឹងមិនត្រូវបានផ្សាយផ្ទាល់ឡើយ»។

គួរបញ្ជាក់ថា គ្រួសារជនរងគ្រោះក្នុងការវាយប្រហាររបស់លោក Hasan នឹងអាចទៅមើលការប្រហារជីវិតដោយផ្ទាល់បាន ប្រសិនបើពួកគេចង់ តាមស្តង់ដានៃការប្រហារជីវិតអ្នកទោស នៅសហរដ្ឋអាមេរិក។ ការអនុវត្តទោសប្រហារជីវិតនៅអាមេរិក បានប្រឈមការរិះគន់យ៉ាងខ្លាំងរួចទៅហើយ កាលពីពេលថ្មីៗកន្លងទៅនេះ បន្ទាប់ពីស្រ្តីអ្នកទោសឈ្មោះ Christa Pike ដែលត្រូវបានផ្តន្ទាទោសពីបទមនុស្សឃាត ក្នុងទសវត្សរ៍ឆ្នាំ១៩៩០ បានរួចផុតពីការស្លាប់ក្រោយការចាក់ថ្នាំពុលដល់ទៅ២លើក អំឡុងពេលប្រហារជីវិតនៅរដ្ឋ Tennessee កាលពីខែមុន ដែលបានធ្វើឱ្យអ្នកទោសម្នាក់នោះ រងរបួសធ្ងន់ធ្ងរ និងត្រូវបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ៕