ទស្សនាវដ្តី Qiushi ចុះផ្សាយអត្ថបទសំខាន់របស់លោក Xi Jinping អគ្គលេខាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ដែលមានចំណងជើងថា «ជំរុញអភិបាលកិច្ចបក្សដោយតឹងរ៉ឹងគ្រប់ជ្រុងជ្រោយ តាមរយៈស្តង់ដារកាន់តែខ្ពស់ និងវិធានការកាន់តែជាក់ស្តែង»
16-10-2026 16:32
(ប៉េកាំង)៖ ទស្សនាវដ្តី Qiushi ដែលចេញនៅថ្ងៃទី ១៦ ខែតុលា នឹងចុះផ្សាយអត្ថបទសំខាន់របស់លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន ដែលមានចំណងជើងថា «ជំរុញអភិបាលកិច្ចបក្សដោយតឹងរ៉ឹងគ្រប់ជ្រុងជ្រោយ តាមរយៈស្តង់ដារកាន់តែខ្ពស់ និងវិធានការកាន់តែជាក់ស្តែង»។
អត្ថបទនេះបានលើកឡើងថា ក្នុងអំឡុងពេលអនុវត្ត«ផែនការប្រាំឆ្នាំទី១៥» គឺជារយៈពេលដ៏សំខាន់សម្រាប់កសាងមូលដ្ឋានគ្រឹះដ៏រឹងមាំ និងធ្វើកិច្ចខិតខំប្រឹងពេញទំហឹង ដើម្បីសម្រេចបានជាមូលដ្ឋាននូវការធ្វើទំនើបកម្មសង្គមនិយម ។ដើម្បីប្រែក្លាយផែនការមេដែលដាក់ចេញ ដោយកិច្ចប្រជុំពេញអង្គលើកទី៤ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០ ឱ្យទៅជាការពិត ចាំបាច់ត្រូវប្រកាន់ខ្ជាប់ និងពង្រឹងការដឹកនាំដោយគ្រប់ជ្រុងជ្រោយរបស់បក្ស និងជំរុញអភិបាលកិច្ចបក្សដោយតឹងរ៉ឹងគ្រប់ជ្រុងជ្រោយឥតឈប់ឈរ។
អត្ថបទសង្កត់ធ្ងន់ថា ត្រូវអនុវត្តការសម្រេចចិត្តនិងការរៀបចំចាត់ចែងសំខាន់ៗ របស់គណៈកម្មាធិការមជ្ឈិមបក្សឲ្យបានមុតមាំ និងខ្លាំងក្លាជាងមុន ដែលជាតម្រូវការជាមូលដ្ឋានសម្រាប់គាំពារកិត្យានុភាព និងការដឹកនាំដោយឯកភាពរបស់មជ្ឈិមបក្ស ចាំបាច់ត្រូវដាក់អំណាច ក្រោមការគ្រប់គ្រងដោយច្បាប់តាមបែបវិទ្យាសាស្ត្រ និងមានប្រសិទ្ធភាព ដែលជាភារកិច្ចសំខាន់មួយ នៃអភិបាលកិច្ចបក្សដោយតឹងរ៉ឹងគ្រប់ជ្រុងជ្រោយនៅក្នុងយុគសម័យថ្មី។ ចាំបាច់ត្រូវជំរុញការតស៊ូប្រឆាំងនឹង អំពើពុករលួយឲ្យកាន់តែមុតមាំ និងកែលម្អយន្តការការងារប្រឆាំងអំពើពុករលួយបន្ថែមទៀត៕
វិទ្យុមិត្តភាពកម្ពុជាចិន





