* កម្ពុជា និងតួកគី ពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកយោធា
* អាមេរិក សម្រេចបើកដំណើរការរោងចក្រនុយក្លេអ៊ែរដែលធ្លាប់បិទទ្វារឡើងវិញ ដើម្បីផ្គត់ផ្គង់អគ្គិសនី និងមជ្ឈមណ្ឌលទិន្នន័យ AI
* Fresh Exclusive: ពីវិវាទព្រំដែនកម្ពុជា–ថៃ ដល់ Online Scams៖ យុទ្ធសាស្ត្រសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការការពារអធិបតេយ្យភាព និងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ
* ប្រធានាធិបតីអ៊ីរ៉ង់ ចាត់ទុកសង្គ្រាមនៅមជ្ឈិមបូព៌ាថាជា «ការប្រល័យបរិស្ថាន»
* UN ព្រមានថា ពលរដ្ឋអាស៊ីខាងត្បូងរហូតដល់ជាង ៤០ លាននាក់ អាចត្រូវបង្ខំចិត្តប្តូរទីលំនៅ ដោយសារវិបត្តិអាកាសធាតុ
* រុស្ស៉ី បន្តចាត់វិធានការលើក្រុមហ៊ុនអឺរ៉ុប ជុំវិញភាពជាប់ពាក់ព័ន្ធជាមួយសង្រ្គាមនៅអ៊ុយក្រែន
* អ្នកឧកញ៉ា គិត ម៉េង ថ្លែងប្រាប់វិនិយោគិនតួកគីដែលកំពុងស្វែងរកឱកាសវិនិយោគថា កម្ពុជាជាប្រទេសផ្តល់សក្តានុពលដ៏អស្ចារ្យ
* សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញពីឧត្តមភាពស្នូលទាំង ៦ របស់កម្ពុជា ដល់វិនិយោគិនតួកគី នៅទីក្រុងអ៉ីស្តង់ប៊ុល
* កម្ពុជា-តួកគី ប្តេជ្ញារុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យសម្រេចបាន១ពាន់លានដុល្លារ ខណៈឆ្នាំ២០២៥ សម្រេចបានប្រមាណ ៤០០លានដុល្លារ កើនឡើងជាង១៨%
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញគម្រោង «ព្រែកជីកហ្វូណនតេជោ» ប្រាប់ធុរជនតួកគី ពីអត្ថប្រយោជន៍ក្នុងការកាត់បន្ថយថ្លៃដើមភស្តុភារកម្មនៅកម្ពុជា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកវេទិកាធុរកិច្ចកម្ពុជា-តួកគីយ៉េ
* ដំណឹងល្អ! គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គតភ្ជាប់ទីក្រុងរណបកោះនរា-មេគង្គឃី នឹងចាប់ផ្តើមនៅដើមឆ្នាំ២០២៧
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

បទវិភាគ៖ ទិន្នន័យពាណិជ្ជកម្មអន្តរជាតិលើសពីការប៉ាន់ប្រមាណទុកជាមុន ធ្វើដំណើរជាមួយប្រទេសចិន គឺធ្វើដំណើរជាមួយកាលានុវត្តភាព

16-10-2026 16:34

(ប៉េកាំង)៖ “លើសពីការប៉ាន់ប្រមាណទុកជាមុន” “ទប់ទល់នឹងកម្លាំងសម្ពាធ ” “រក្សាបាននូវភាពខ្លាំងក្លា” ។ល។ នៅថ្ងៃទី ១៤ ខែតុលា រដ្ឋាភិបាលចិនបានប្រកាសទិន្នន័យ នៃពាណិជ្ជកម្មនាំចេញនាំចូល ពីត្រីមាសទី១ ដល់ទី៣ ក្នុងឆ្នាំនេះ ប្រព័ន្ធសារព័ត៌មានអន្តរជាតិ ដូចជាទីភ្នាក់ងារសារព័ត៌មានរ៉យទ័រជាដើម បាននាំគ្នាវាយតម្លៃដូចការលើកឡើងខាងលើ ។ ទិន្នន័យបានបង្ហាញថា ក្នុងបីត្រីមាសដើមឆ្នាំនេះ ពាណិជ្ជកម្មនាំចេញនាំចូលទំនិញរបស់ចិនមានទំហំ ៣៩,៩៤ ទ្រីលានយាន់បា្រក់ចិន បានកើនឡើង ១៨,៨% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ក្នុងនោះ ពាណិជ្ជកម្មនាំចេញបានកើនឡើង ១៦,៤ភាគរយ ពាណិជ្ជកម្មនាំចូលបានកើនឡើង២២,៣ភាគរយ ។ នៅខែកញ្ញា ពាណិជ្ជកម្មនាំចេញនាំចូលទំនិញមានទំហំ ៥,១៦ ទ្រីលានយាន់បា្រក់ចិន បានបំបែកចំនួន៥ទ្រីលានយាន់ប្រាក់ចិនជាលើកដំបូង ដែលបានកើនឡើង២៧,៥ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ។ បើនិយាយពីបរិបទទូទៅ បរិមាណ និងគុណភាពនៃពាណិជ្ជកម្មនាំចេញនាំចូល បានលើកកម្ពស់ស្របពេលជាមួយគ្នា ដែលបានរក្សាបាននូវនិន្នាការកើនឡើងដ៏ល្អប្រសើរ។

ក្នុងនាមជាប្រទេសធំជាងគេលើវិស័យឧស្សាហកម្មកម្មន្តសាល និងទីផ្សារប្រើប្រាស់ធំទីពីរនៅលើពិភពលោក ពាណិជ្ជកម្មអន្តរជាតិរបស់ចិន ពាក់ព័ន្ធដល់ស្ថិរភាពនៃខ្សែសង្វាក់ឧស្សាហកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់សកល និងការអភិវឌ្ឍរបស់សហគ្រាសនៃបណ្តាប្រទេសនានា ។ ក្នុងឆ្នាំដែលប្រទេសចិនចាប់ផ្តើមអនុវត្តផែនការអភិវឌ្ឍន៍ជាតិ៥ឆ្នាំទី១៥ ពាណិជ្ជកម្មនាំចេញនាំចូលរបស់ចិនក្នុងបីត្រីមាសដើមឆ្នាំនេះ សម្រេចបាននូវ “ភាពលឿន ភាពថ្មី មានគុណភាពនិងល្អប្រសើរ ” តើនេះអាចនាំមកនូវអ្វីដល់ពិភពលោក ?

បើនិយាយពីការនាំចេញអាចឃើញថា ដោយសារប្រទេសចិនមានប្រព័ន្ធឧស្សាហកម្មពេញលេញ និងបានខិតខំប្រឹងប្រែង ធ្វើឱ្យឧស្សហកម្មកម្មន្តសាលជឿនលឿនមានភាពកាន់តែខ្លាំងឡើងៗ ដូច្នេះ ប្រទេសចិនអាចឆ្លើយតបនឹងតម្រូវការលើវិស័យផលិតកម្ម និងការប្រើប្រាស់នៅលើពិភពលោកដោយចំគោលដៅ ឆាប់រហ័ស និងមានប្រសិទ្ធភាព ព្រមទាំងអាចផ្តល់ការផ្គត់ផ្គង់ ប្រកបដោយគុណភាព និងស្ថិរភាព ។ ទាំងនាវា មនុស្សយន្តឧស្សាហកម្ម ម៉ូឌុលទូរគមនាគមន៍អុបទិកល្បឿនលឿន និងរ៉ាក់ម៉ាស៊ីនមេកុំព្យូធីង AI ប្រទេសចិនបានបន្តដើរតួនាទីជា “យុថ្កា”សម្រាប់ស្ថិរភាពខ្សែសង្វាក់ឧស្សាហកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់សកល ដោយបង្កើនលើកកម្ពស់សមត្ថភាពអភិវឌ្ឍន៍ឧស្សាហកម្មរបស់ប្រទេសពាក់ព័ន្ធនានា។

ក្នុងនាមជា “អ្នកលក់កំពូលផុតលេខ” និង “អ្នកទិញកំពូលផុតលេខ” ប្រទេសចិនបាននាំមកនូវ “ផលប្រយោជន៍ដល់អ្នកជិតខាង” និង “វិបុលភាពដល់អ្នកជិតខាង” កាន់តែច្រើន ។ បច្ចុប្បន្ននេះ ប្រទេសចិន បានក្លាយជាទីផ្សារនាំចូលធំទីពីរនៅលើពិភពលោកក្នុងរយៈពេល ១៧ឆ្នាំជាប់ៗគ្នា ។ ផែនការអភិវឌ្ឍ៥ឆ្នាំ ទី១៥ បានលើកឡើងយ៉ាងច្បាស់ថា នឹងជំរុញឱ្យការនាំចេញនិងការនាំចូលទទួលបាន ការអភិវឌ្ឍប្រកបដោយតុល្យភាព ។ ក្នុងបីត្រីមាសដើមឆ្នាំនេះ តាមរយៈឧស្សាហកម្មកម្មន្តសាលដ៏ជឿនលឿន ទទួលបានការរីកចម្រើនជាបន្តបន្ទាប់ ការនាំចូលគ្រឿងបន្លាស់ផ្ទុករបស់ចិនបានកើនឡើង១,៥ដង ការនាំចូលសៀគ្វីរួមបញ្ចូលគ្នា បានកើនឡើង៥៦,៦ភាគរយ ការនាំចូលគ្រឿងបន្លាស់យន្តហោះបានកើនឡើង១៧,៦ភាគរយ ។

ទន្ទឹមនឹងនេះ យោងតាមការប្រើប្រាស់របស់ប្រជាជនចិនបានលើកកម្ពស់ថ្នាក់ ទើបក្នុងបីត្រីមាសដើមឆ្នាំនេះ ការនាំចូលផ្លែធូរេនស្រស់ ពីប្រទេសម៉ាឡេស៊ីបានកើនឡើង ៣,៣ ដង ការនាំចូលត្រីសាម៉ុងពីកោះហ្វារ៉ូបានកើនឡើង ៤១,៤ភាគរយ ។ល។ “ទំនិញល្អនៅទូទាំងពិភពលោក” កាន់តែច្រើនឡើងៗបាននាំចូលដល់ប្រទេសចិន មិនត្រឹមតែបានបំពេញតម្រូវការផ្នែកផលិតកម្ម និងជីវភាពរស់នៅរបស់ប្រទេសចិនប៉ុណ្ណោះទេ ថែមទាំងក៏បាននាំមកនូវការបញ្ជាទិញ និងឱកាសអភិវឌ្ឍន៍កាន់ច្រើនដល់ សហគ្រាសនៃបណ្តាប្រទេសនានាទៀតផងដែរ។

ពាណិជ្ជកម្មអន្តរជាតិ ជាបង្អួចដ៏សំខាន់មួយ សម្រាប់ពិនិត្យអង្កេតភាពរស់រវើកនៃសេដ្ឋកិច្ចចិន។ ការដែលកម្លាំងចលករ និងភាពរស់រវើកនៃការអភិវឌ្ឍពាណិជ្ជកម្មអន្តរជាតិ ក្នុងបីត្រីមាសដើមឆ្នាំនេះ មានភាពកាន់តែខ្លាំងឡើងៗ បានបង្ហាញថា និន្នាការជាទូទៅនៃសេដ្ឋកិច្ចចិនដែលមានភាពល្អប្រសើរ ក្នុងរយៈពេលយូរមិនអាចកែប្រែទេ ប្រទេសចិនមានជំនឿចិត្ត និងមានសមត្ថភាពក្នុងការសម្រេចបាននូវគោលដៅ នៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមក្នុងពេញមួយឆ្នាំ។

ពិព័រណ៍នាំចេញនាំចូលចិនលើកទី ១៤០បានប្រារព្ធធ្វើឡើងនៅថ្ងៃទី ១៤ ខែតុលា។ នៅខែវិច្ឆកា ពិព័រណ៍នាំចូលចិនអន្តរជាតិលើទី៩ និងសនិ្នសីទក្រៅផ្លូវការលើកទី៣៣ នៃថ្នាក់ដឹកនាំអង្គការសហប្រតិបតិ្តការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក ក៏នឹងរៀបចំឡើងជាបន្តបន្ទាប់ ។ ទ្វារបើកទូលាយរបស់ចិន នឹងបើកចំហកាន់តែធំឡើងៗ ពិភពលោកអាចមើលឃើញកាន់តែច្បាស់ថា ធ្វើដំណើរជាមួយប្រទេសចិន គឺធ្វើដំណើរជាមួយកាលានុវត្តភាព៕

វិទ្យុមិត្តភាពកម្ពុជាចិន