* កម្ពុជា និងតួកគី ពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកយោធា
* អាមេរិក សម្រេចបើកដំណើរការរោងចក្រនុយក្លេអ៊ែរដែលធ្លាប់បិទទ្វារឡើងវិញ ដើម្បីផ្គត់ផ្គង់អគ្គិសនី និងមជ្ឈមណ្ឌលទិន្នន័យ AI
* Fresh Exclusive: ពីវិវាទព្រំដែនកម្ពុជា–ថៃ ដល់ Online Scams៖ យុទ្ធសាស្ត្រសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការការពារអធិបតេយ្យភាព និងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ
* ប្រធានាធិបតីអ៊ីរ៉ង់ ចាត់ទុកសង្គ្រាមនៅមជ្ឈិមបូព៌ាថាជា «ការប្រល័យបរិស្ថាន»
* UN ព្រមានថា ពលរដ្ឋអាស៊ីខាងត្បូងរហូតដល់ជាង ៤០ លាននាក់ អាចត្រូវបង្ខំចិត្តប្តូរទីលំនៅ ដោយសារវិបត្តិអាកាសធាតុ
* រុស្ស៉ី បន្តចាត់វិធានការលើក្រុមហ៊ុនអឺរ៉ុប ជុំវិញភាពជាប់ពាក់ព័ន្ធជាមួយសង្រ្គាមនៅអ៊ុយក្រែន
* អ្នកឧកញ៉ា គិត ម៉េង ថ្លែងប្រាប់វិនិយោគិនតួកគីដែលកំពុងស្វែងរកឱកាសវិនិយោគថា កម្ពុជាជាប្រទេសផ្តល់សក្តានុពលដ៏អស្ចារ្យ
* សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញពីឧត្តមភាពស្នូលទាំង ៦ របស់កម្ពុជា ដល់វិនិយោគិនតួកគី នៅទីក្រុងអ៉ីស្តង់ប៊ុល
* កម្ពុជា-តួកគី ប្តេជ្ញារុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យសម្រេចបាន១ពាន់លានដុល្លារ ខណៈឆ្នាំ២០២៥ សម្រេចបានប្រមាណ ៤០០លានដុល្លារ កើនឡើងជាង១៨%
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញគម្រោង «ព្រែកជីកហ្វូណនតេជោ» ប្រាប់ធុរជនតួកគី ពីអត្ថប្រយោជន៍ក្នុងការកាត់បន្ថយថ្លៃដើមភស្តុភារកម្មនៅកម្ពុជា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកវេទិកាធុរកិច្ចកម្ពុជា-តួកគីយ៉េ
* ដំណឹងល្អ! គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គតភ្ជាប់ទីក្រុងរណបកោះនរា-មេគង្គឃី នឹងចាប់ផ្តើមនៅដើមឆ្នាំ២០២៧
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

អ៊ីរ៉ង់ លួចនាំចេញឧស្ម័ន LPG និងប្រេងយន្តហោះបានមួយចំនួន បើទោះជារងការបិទខ្ទប់ផ្លូវទឹកពីអាមេរិក

16-10-2026 22:34

(ដាម៉ាស)៖ ទិន្នន័យចរាចរណ៍ដែនសមុទ្រ និងប្រភពមន្ត្រីសន្តិសុខ បានបង្ហាញនៅថ្ងៃសុក្រនេះថា ប្រទេសអ៊ីរ៉ង់បានលួចនាំចេញឧស្ម័នប្រេងកាតរាវ (LPG) និងប្រេងឥន្ធនៈយន្តហោះបានមួយចំនួន ចាប់តាំងពីខែកក្កដាមក បើទោះបីជាកំពុងរងការបិទខ្ទប់ផ្លូវទឹកយ៉ាងតឹងរ៉ឹងពីកងទ័ពជើងទឹកសហរដ្ឋអាមេរិកក៏ដោយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១៦ ខែតុលា ឆ្នាំ២០២៦។

ប្រភពសន្តិសុខដែនសមុទ្រចំនួន ៤ នាក់ដែលតាមដានចលនាប្រេងនៅតំបន់ឈូងសមុទ្រ បានបង្ហើបប្រាប់ Reuters ថា ក្នុងប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ក្រុងតេអេរ៉ង់បានលាក់បាំងទំនិញទាំងនោះ ដោយធ្វើការផ្ទេរពីកប៉ាល់មួយទៅកប៉ាល់មួយ (Ship-to-Ship) លាយឡំជាមួយកប៉ាល់របស់ប្រទេសផលិតប្រេងដទៃទៀតនៅក្បែរឆ្នេរសមុទ្រប្រទេសអូម៉ង់។ ការវិភាគរបស់អង្គការឃ្លាំមើល United Against Nuclear Iran (UANI) បានរកឃើញថាកប៉ាល់ដឹកហ្គាសយ៉ាងហោចណាស់ ៨ គ្រឿងដែលផ្ទុកឧស្ម័ន LPG របស់អ៊ីរ៉ង់ប្រមាណ ៤.១ លានបារ៉ែល បានចាកចេញពីឈូងសមុទ្រអូម៉ង់ តាំងពីពាក់កណ្តាលខែកក្កដា ដោយភាគច្រើនបានធ្វើដំណើរឆ្ពោះទៅប្រទេសម៉ាឡេស៊ី ដើម្បីផ្ទេរបន្តទៅកាន់ប្រទេសចិន។

ក្រៅពីឧស្ម័ន LPG រូបភាពផ្កាយរណប និងការវិភាគរបស់ក្រុមហ៊ុន SynMax បានបង្ហាញថាកប៉ាល់មួយគ្រឿងទៀតដែលដឹកប្រេងយន្តហោះរបស់អ៊ីរ៉ង់ បានធ្វើដំណើរទៅដល់ប្រទេសមីយ៉ាន់ម៉ាកាលពីខែកញ្ញាកន្លងទៅ។ អាមេរិកធ្លាប់បានដាក់ទណ្ឌកម្មលើវិស័យប្រេងឥន្ធនៈយន្តហោះរបស់មីយ៉ាន់ម៉ាតាំងពីឆ្នាំ២០២៣ ដោយចោទប្រកាន់ថាយោធាមីយ៉ាន់ម៉ាបានប្រើប្រាស់ប្រេងទាំងនោះសម្រាប់ការទម្លាក់គ្រាប់បែកលើជនស៊ីវិល ខណៈរបបយោធាមីយ៉ាន់ម៉ាតែងតែបដិសេធ។

គួរបញ្ជាក់ថា ទោះបីជាបរិមាណនាំចេញទាំងនេះមានចំនួនតិចតួចធៀបនឹងសមត្ថភាពនាំចេញកាលពីមុនក្ដី ប៉ុន្តែវាជាភស្តុតាងដ៏កម្រមួយដែលបង្ហាញថា អ៊ីរ៉ង់នៅតែអាចរកវិធីទម្លុះការបិទខ្ទប់ផ្លូវសមុទ្ររបស់អាមេរិកបាន ខណៈកប៉ាល់ដឹកប្រេងភាគច្រើនលើសលប់របស់អ៊ីរ៉ង់ ត្រូវបានកងកម្លាំងអាមេរិកស្ទាក់ចាប់ និងបង្វែរទិសដៅចេញពីតំបន់ឈូងសមុទ្រអូម៉ង់៕