* កម្ពុជាតវ៉ាយ៉ាងខ្លាំងចំពោះការបំពានជាបន្តបន្ទាប់របស់ថៃលើអធិបតេយ្យ និងបូរណភាពទឹកដីនៅតាមព្រំដែន
* នាយកចារកម្មអាមេរិកបញ្ជាក់ថាលោក ពូទីន មិនមែនជាមិត្តរបស់សហរដ្ឋអាមេរិកនោះទេ ក្នុងករណីអ៊ុយក្រែន
* អាមេរិកដាក់សម្ពាធលើ Nvidia ជុំវិញការលក់ឈីបទៅចិន៖ «យើងត្រូវដឹងថា អ្នកណាជាអ្នកទទួលខុសត្រូវ»
* លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី តំណាងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញបើកកម្មវិធីបោះជំរំយុវជនកាកបាទក្រហមកម្ពុជាថ្នាក់ជាតិ នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង
* លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដឹកនាំក្រុមការងារ ចូលរួមកិច្ចប្រជុំលើកទី៣ នៃគណៈកម្មការផ្សះផ្សះដោយបង្ខំ លើដែនសមុទ្រកម្ពុជា និងថៃ នៅម៉ាឡេស៊ី
* កូនប្រុសសម្តេចមហាបវរធិបតី អាយុទើប៩ឆ្នាំ តែមានសមត្ថភាពរៀនគណិតវិទ្យាកម្រិតមធ្យម
* អ្នកសារព័ត៌មានអន្តរជាតិ ចុះផ្ដិតយករូបភាពពីស្លាកស្នាមឈឺចាប់ បន្សល់ទុកដោយការឈ្លានពានរបស់យោធាថៃ នៅតាមបន្ទាត់ព្រំដែន
* លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយជូនពលរដ្ឋងាយរងគ្រោះបំផុត ១០២០គ្រួសារ នៅខេត្ដពោធិ៍សាត់
* លោក Mark Rutte៖ NATO នឹងការពារទឹកដីគ្រប់ចំអាមទាំងអស់របស់ប៉ូឡូញ
* កម្ពុជា រកឃើញជំងឺអុតស្វាមួយករណីថ្មី, ក្រសួងអំពាវនាវដល់ប្រជាពលរដ្ឋយកចិត្តទុកដាក់ថែសុខភាព
* សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ កុំចាំបាច់ធ្វើល្អឥតខ្ចោះទើបចាប់ផ្ដើម ត្រូវហ៊ានចាប់ផ្ដើមធ្វើដាក់ឲ្យប្រើប្រាស់បណ្ដើរៗ និងកែតម្រូវទើបយើងទៅមុខ
* CoolApp មានមុខងារជាច្រើនរួមមាន Chat Call Channel Reel ដោយប្រើប្រាស់តាមស្តង់ដារអន្តរជាតិ ទិន្នន័យស្ថិតក្នុងលក្ខណៈ Encryption ! បណ្តាញទំនាក់ទំនងសង្គម CoolApp ជាមោទនភាពរបស់ជាតិយើង និងប្រើប្រាស់ក្នុងដែនសុវត្ថិភាពរបស់ខ្មែរ

លោក ត្រាំ ចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិផ្អាកការអនុវត្តទណ្ឌកម្មថ្មីប្រឆាំងរុស្ស៉ី

17-10-2026 11:46

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃសុក្រ ទី១៦ ខែតុលា ឆ្នាំ២០២៦ បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយដែលបានផ្អាកការអនុវត្តការដាក់ទណ្ឌកម្ម និងការដំឡើងពន្ធគយដែលមានគោលដៅលើចំណូលពីវិស័យថាមពលរបស់រុស្ស៉ី តែប៉ុន្មានថ្ងៃប៉ុណ្ណោះមុននឹងទណ្ឌកម្មទាំងនោះត្រូវចូលជាធរមាននៅក្រោមសេចក្ដីព្រាងច្បាប់មួយដែលលោកផ្ទាល់បានចុះហត្ថលេខាឱ្យក្លាយទៅជាច្បាប់មួយកាលពីខែកញ្ញា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

Lindsey Graham Act ជាច្បាប់មួយដែលយកឈ្មោះតាមអតីតសមាជិកព្រឹទ្ធសភាអាមេរិក លោក Lindsey Graham អនុញ្ញាតឱ្យលោក ត្រាំ អាចដំឡើងពន្ធគយដល់ទៅ ១០០ភាគរយលើបណ្ដាប្រទេសដែលទិញប្រេង និងឧស្ម័នពីរុស្ស៉ី។ «ដូចដែលបានពិព័ណ៌នាបន្ថែមនៅក្នុងផ្នែក៤ នៃបទបញ្ជានេះ ខ្ញុំសូមលើកលែងការអនុវត្តការដាក់ទណ្ឌកម្ម ការរឹតត្បិត និងពន្ធគយដែលមានចែងនៅក្រោមច្បាប់ Graham Act»។ នេះជាការគូសបញ្ជាក់ពីបទបញ្ជាប្រតិបត្តិរបស់លោក ត្រាំ​។ ក្នុងបទបញ្ជាប្រតិបត្តិនេះ លោក ត្រាំ ក៏បានឱ្យដឹងដែរថារូបលោក បានផ្ញើជូនសភាអាមេរិកផងដែរពីការបញ្ជាក់ជាផ្លូវការថាការចេញបទបញ្ជាប្រតិបត្តិលើកលែងការដាក់ទណ្ឌកម្មក្នុងពេលនេះ គឺធ្វើឡើងនៅក្នុងផលប្រយោជន៍ជាតិរបស់សហរដ្ឋអាមេរិក។

គួរបញ្ជាក់ថា ច្បាប់ Graham Act មានគោលដៅលើវិស័យថាមពល ​និងការពារជាតិរបស់រុស្ស៉ី ព្រមទាំងប្រធានាធិបតីរុស្ស៉ី លោក ពូទីន មន្ត្រីជាន់ខ្ពស់រុស្ស៉ីដទៃទៀត និងកងនាវាខ្មោចដែលមូស្គូប្រើប្រាស់ដើម្បីដឹកប្រេងគេចចេញពីទណ្ឌកម្មលោកខាងលិច។ ការកែប្រែចិត្តរបស់លោក ត្រាំ ជុំវិញការដាក់ទណ្ឌកម្មលើរុស្ស៉ីនេះកើតមានឡើងបន្ទាប់ពីលោកបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដ៏ចម្រូងចម្រាសមួយដើម្បីទិញប្រេងម៉ាស៊ូតពីលោក ពូទីន។ នៅក្រោមកិច្ចព្រមព្រៀងដែលទទួលរងការរិះគន់យ៉ាងខ្លាំងពីអ៊ុយក្រែន និងសម្ព័ន្ធមិត្តក្នុងតំបន់អឺរ៉ុប រុស្ស៉ីអាចនាំចេញប្រេងម៉ាស៊ូតទៅកាន់ទីផ្សារពិភពលោកជាថ្នូរទៅនឹងការបន្ធូរបន្ថយទណ្ឌកម្មពីសហរដ្ឋអាមេរិក។

ក្រុមអ្នកជំនាញបាននិយាយថាលោក ត្រាំ ចង់ប្រើប្រាស់កិច្ចព្រមព្រៀងប្រេងម៉ាស៊ូតជាមួយលោក ពូទីន ដើម្បីបញ្ចុះតម្លៃប្រេងឥន្ធនៈដែលកំពុងឡើងថ្លៃ ដោយសារសង្រ្គាមជាមួយអ៉ីរ៉ង់ នៅមុនការបោះឆ្នោតពាក់កណ្ដាលអាណត្តិរបស់សហរដ្ឋអាមេរិកចូលមកដល់នៅខែវិច្ឆិកាខាងមុខ។ កិច្ចព្រមព្រៀងនេះដែរបានធ្វើឱ្យទំនាក់ទំនងរវាងទីក្រុងកៀវ និងទីក្រុងវ៉ាស៊ីនតោន ស្គាល់ភាពតានតឹងជាថ្មី ដោយលោក ហ្សេលេនស្គី ចាត់ទុកវាជាការសម្រេចចិត្តដ៏ទន់ខ្សោយមួយ ហើយថាអ៊ុយក្រែននឹងចាប់ផ្ដើមការវាយប្រហារឡើងវិញលើរោងចក្រប្រេងរុស្ស៉ី៕