* កម្ពុជាតវ៉ាយ៉ាងខ្លាំងចំពោះការបំពានជាបន្តបន្ទាប់របស់ថៃលើអធិបតេយ្យ និងបូរណភាពទឹកដីនៅតាមព្រំដែន
* នាយកចារកម្មអាមេរិកបញ្ជាក់ថាលោក ពូទីន មិនមែនជាមិត្តរបស់សហរដ្ឋអាមេរិកនោះទេ ក្នុងករណីអ៊ុយក្រែន
* អាមេរិកដាក់សម្ពាធលើ Nvidia ជុំវិញការលក់ឈីបទៅចិន៖ «យើងត្រូវដឹងថា អ្នកណាជាអ្នកទទួលខុសត្រូវ»
* លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី តំណាងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញបើកកម្មវិធីបោះជំរំយុវជនកាកបាទក្រហមកម្ពុជាថ្នាក់ជាតិ នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង
* លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដឹកនាំក្រុមការងារ ចូលរួមកិច្ចប្រជុំលើកទី៣ នៃគណៈកម្មការផ្សះផ្សះដោយបង្ខំ លើដែនសមុទ្រកម្ពុជា និងថៃ នៅម៉ាឡេស៊ី
* កូនប្រុសសម្តេចមហាបវរធិបតី អាយុទើប៩ឆ្នាំ តែមានសមត្ថភាពរៀនគណិតវិទ្យាកម្រិតមធ្យម
* អ្នកសារព័ត៌មានអន្តរជាតិ ចុះផ្ដិតយករូបភាពពីស្លាកស្នាមឈឺចាប់ បន្សល់ទុកដោយការឈ្លានពានរបស់យោធាថៃ នៅតាមបន្ទាត់ព្រំដែន
* លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយជូនពលរដ្ឋងាយរងគ្រោះបំផុត ១០២០គ្រួសារ នៅខេត្ដពោធិ៍សាត់
* លោក Mark Rutte៖ NATO នឹងការពារទឹកដីគ្រប់ចំអាមទាំងអស់របស់ប៉ូឡូញ
* កម្ពុជា រកឃើញជំងឺអុតស្វាមួយករណីថ្មី, ក្រសួងអំពាវនាវដល់ប្រជាពលរដ្ឋយកចិត្តទុកដាក់ថែសុខភាព
* សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ កុំចាំបាច់ធ្វើល្អឥតខ្ចោះទើបចាប់ផ្ដើម ត្រូវហ៊ានចាប់ផ្ដើមធ្វើដាក់ឲ្យប្រើប្រាស់បណ្ដើរៗ និងកែតម្រូវទើបយើងទៅមុខ
* CoolApp មានមុខងារជាច្រើនរួមមាន Chat Call Channel Reel ដោយប្រើប្រាស់តាមស្តង់ដារអន្តរជាតិ ទិន្នន័យស្ថិតក្នុងលក្ខណៈ Encryption ! បណ្តាញទំនាក់ទំនងសង្គម CoolApp ជាមោទនភាពរបស់ជាតិយើង និងប្រើប្រាស់ក្នុងដែនសុវត្ថិភាពរបស់ខ្មែរ

ផ្សែងអ័ព្ទបង្កឱ្យមានកម្រិតអាសន្នខ្ពស់បំផុត នៅភាគខាងត្បូងនៃតំបន់អាស៊ាន (Video inside)

17-10-2026 13:48

(សិង្ហបុរី)៖ ភ្លើងឆេះព្រៃនៅក្នុងប្រទេសឥណ្ឌូណេស៊ីដែលបានភាយផ្សែងអ័ព្ទគ្របដណ្ដប់លើផ្នែកជាច្រើននៃតំបន់អាស៊ីអាគ្នេយ៍ បានបង្កជាការប្រកាសអាសន្នកម្រិតខ្ពស់បំផុត ដោយក្រុមអ្នកតាមដានអាកាសធាតុ និងភ្លើងឆេះព្រៃនៅក្នុងតំបន់មួយនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

មជ្ឈមណ្ឌឯកទេសឧតុនិយមអាស៊ាននៃប្រទេសសិង្ហបុរី (ASMC) បានឱ្យដឹងនៅលើគេហទំព័ររ​បស់ខ្លួននៅថ្ងៃសៅរ៍ ទី១៧ ខែតុលា ឆ្នាំ២០២៦ ពីការដំណើរការភាពអាសន្នកម្រិតទី៣ សម្រាប់ភាគខាងត្បូងនៃតំបន់អាស៊ានជុំវិញខ្សែអ័ព្ទ។ មានមូលដ្ឋាននៅក្បែរអាកាសយានដ្ឋានអន្តរជាតិ Changi របស់សិង្ហបុរី ASMC បានប្រើប្រាស់ប្រព័ន្ធប្រកាសអាសន្នមាន៤កម្រិត រាប់ចាប់ពីលេខសូន្យ រហូតដល់លេខ៣។ កម្រិតប្រកាសអាសន្នខ្ពស់បំផុតនឹងត្រូវបានធ្វើឡើងនៅពេលមានហានិភ័យខ្ពស់នៃការរសាត់អណ្ដែតផ្សែងអ័ព្ទឆ្លងដែននៅក្នុងតំបន់។

ការប្រកាសអាសន្នកម្រិតខ្ពស់ដូចគ្នានេះក៏ធ្លាប់កើតឡើង២លើកផងដែរ ក្នុងឆ្នាំ២០២៦នេះ គឺកាលពីថ្ងៃទី២៧ ខែមីនា និងថ្ងៃទី២៦ ខែសីហា។ វិបត្តិផ្សែងអ័ព្ទជាច្រើនខែមកនេះបានបង្កការរំខានយ៉ាងខ្លាំងដល់ការរស់នៅរបស់ប្រជាជននៅតាមមួយផ្នែកធំនៃតំបន់អាស៊ីអាគ្នេយ៍ និងបង្ខំឱ្យបិទសាលារៀន ក៏ដូចជាបង្កផលរំខានដល់ការដង្ហើម៕