* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍
* បារាំង៖ ប៉ូលិសប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ា ខណៈបាតុកម្មរាលដាលដល់បញ្ហាចំណាយ ក្នុងជីវភាពប្រចាំថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍ វិលត្រឡប់វិញទាំងយប់
* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ប្រធានាធិបតីកាហ្សាក់ស្ថាន ចង់បង្កើតជើងហោះហើរត្រង់រវាងកាហ្សាក់ស្ថាន និងកម្ពុជា
* រុស្ស៉ីចាត់ទុកការផ្អាកទណ្ឌកម្មរបស់លោក ត្រាំ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ
* នាយករដ្ឋមន្ត្រីកម្ពុជា និងកាហ្សាក់ស្ថាន ជួបប្រជុំទ្វេភាគី
* Fresh Exclusive: ហេតុអ្វីមនុស្សនៅប្រទេសខ្លះខ្ពស់ ខណៈប្រទេសខ្លះទាប? តើហ្សែន អាហារ ឬបរិស្ថានជាអ្នកកំណត់កម្ពស់មនុស្ស?
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាសម្លឹងឃើញសក្តានុពលកិច្ចសហប្រតិបត្តិការថាមពលស៊ីជម្រៅ ជាមួយកាហ្សាក់ស្ថាន
* លោក ពូទីន៖ រុស្ស៉ីកំពុងបង្កើតតំបន់សន្តិសុខមួយ តាមបណ្ដោយព្រំដែនស្ថិតក្នុងទឹកដីអ៊ុយក្រែន
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

រុស្ស៉ីចាត់ទុកការផ្អាកទណ្ឌកម្មរបស់លោក ត្រាំ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ (Video inside)

17-10-2026 16:36

(មូស្គូ)៖ បេសកជនពិសេសរបស់ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃសៅរ៍ ទី១៧ ខែតុលា ឆ្នាំ២០២៦ បាននិយាយថាការសម្រេចចិត្តរបស់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដើម្បីផ្អាកការអនុវត្តការដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹងរុស្ស៉ីគឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

លោក ត្រាំ កាលពីថ្ងៃសុក្របានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយដែលលើកលែងការដាក់ទណ្ឌមកម្ម និងការដំឡើងពន្ធគយដែលមានគោលដៅលើចំណូលរបស់រុស្ស៉ីពីវិស័យថាមពល តែ២ថ្ងៃ ប៉ុណ្ណោះមុននឹងទណ្ឌកម្មនេះត្រូវចូលជាធរមាន។ ការសម្រេចចិត្តរបស់លោក ត្រាំ ផងដែរកើតមានឡើងចំពេលមានជម្លោះការទូតជាមួយលោកប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលេនស្គី បន្ទាប់ពី លោក ត្រាំ ប្រកាសពីការឈានដល់កិច្ចព្រមព្រៀងទិញប្រេងម៉ាស៊ូតពីលោក ពូទីន។ «ការសម្រេចចិត្តផ្អាកការអនុវត្តច្បាប់ Graham Act គឺជាព្រឹត្តិការណ៍ដ៏សំខាន់ និងជាប្រវត្តិសាស្ត្រមួយ»។ នេះជាការលើកឡើងរបស់បេសកជនពិសេសរបស់លោក ពូទីន គឺលោក Kirill Dmitriev នៅលើបណ្ដាញទំនាក់ទំនងសង្គម។

Lindsey Graham Act ជាច្បាប់មួយដែលយកឈ្មោះតាមអតីតសមាជិកព្រឹទ្ធសភាអាមេរិក លោក Lindsey Graham អនុញ្ញាតឱ្យលោក ត្រាំ អាចដំឡើងពន្ធគយដល់ទៅ ១០០ភាគរយលើបណ្ដាប្រទេសដែលទិញប្រេង និងឧស្ម័នពីរុស្ស៉ី។ ច្បាប់នេះមានគោលដៅលើវិស័យថាមពល ​និងការពារជាតិរបស់រុស្ស៉ី ព្រមទាំងប្រធានាធិបតីរុស្ស៉ី លោក ពូទីន មន្ត្រីជាន់ខ្ពស់រុស្ស៉ីដទៃទៀត និងកងនាវាខ្មោចដែលមូស្គូប្រើប្រាស់ដើម្បីដឹកប្រេងគេចចេញពីទណ្ឌកម្មលោកខាងលិច៕