* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍
* បារាំង៖ ប៉ូលិសប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ា ខណៈបាតុកម្មរាលដាលដល់បញ្ហាចំណាយ ក្នុងជីវភាពប្រចាំថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍ វិលត្រឡប់វិញទាំងយប់
* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ប្រធានាធិបតីកាហ្សាក់ស្ថាន ចង់បង្កើតជើងហោះហើរត្រង់រវាងកាហ្សាក់ស្ថាន និងកម្ពុជា
* រុស្ស៉ីចាត់ទុកការផ្អាកទណ្ឌកម្មរបស់លោក ត្រាំ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ
* នាយករដ្ឋមន្ត្រីកម្ពុជា និងកាហ្សាក់ស្ថាន ជួបប្រជុំទ្វេភាគី
* Fresh Exclusive: ហេតុអ្វីមនុស្សនៅប្រទេសខ្លះខ្ពស់ ខណៈប្រទេសខ្លះទាប? តើហ្សែន អាហារ ឬបរិស្ថានជាអ្នកកំណត់កម្ពស់មនុស្ស?
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាសម្លឹងឃើញសក្តានុពលកិច្ចសហប្រតិបត្តិការថាមពលស៊ីជម្រៅ ជាមួយកាហ្សាក់ស្ថាន
* លោក ពូទីន៖ រុស្ស៉ីកំពុងបង្កើតតំបន់សន្តិសុខមួយ តាមបណ្ដោយព្រំដែនស្ថិតក្នុងទឹកដីអ៊ុយក្រែន
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

លោក ពូទីន គាំទ្រសំណេីរបស់បុរីវ៉ាទីកង់ ជួយជនស៉ីវិលក្នុងទីក្រុង Oleshky ដែលរុស្ស៉ីកំពុងកាន់កាប់នៅភាគខាងត្បូងអ៊ុយក្រែន

17-10-2026 18:49

(មូស្គូ)៖ នៅក្នុងពេលសន្ទនាតាមទូរស័ព្ទកាលពីថ្ងៃសុក្រ ទី១៦ ខែតុលា ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន បានប្រាប់សម្តេចប៉ាប Leo ថាលោកគាំទ្រគំនិតផ្តួចផ្តើមរបស់បុរីវ៉ាទីកង់ដែលចង់បញ្ជូនសម្ភារផ្គត់ផ្គង់ទៅឱ្យជនស៉ីវិលនៅក្នុងទីក្រុង Oleshky ភាគខាងត្បូងប្រទេសអ៊ុយក្រែន ដែលស្ថិតក្រោមការគ្រប់គ្រងរបស់រុស្ស៉ី ហើយថាលោកក៏បានត្រៀមខ្លួនរួចរាល់ក្នុងការសហការលើបញ្ហានេះផងដែរ។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

បុរីវ៉ាទីកង់ បានឱ្យដឹងថា សម្តេចប៉ាប Leo បានស្នេីលោក ពូទីន យល់ព្រមលើបទឈប់បាញ់មួយ ដើម្បីអនុញ្ញាតឱ្យមានការនាំជំនួយសង្គ្រោះបឋម និងស្បៀងអាហារចូលទៅក្នុងទីក្រុងនោះ ព្រមទាំងអនុញ្ញាតឱ្យប្រជាជនស៉ីវិលអាចជម្លៀសខ្លួនចេញដោយស្ម័គ្រចិត្ត។ តាមសេចក្តីថ្លែងការពីវិមានក្រឹមឡាំង «បំណងរបស់បុរីវ៉ាទីកង់ក្នុងការជួយបង្កើតលក្ខខណ្ឌចាំបាច់នានា ដើម្បីធានាសុវត្ថិភាពរបស់ប្រជាជនក្នុងទីក្រុងនោះ និងរៀបចំការផ្គត់ផ្គង់សម្ភារៈចាំបាច់នានា គឺទទួលបានការគាំទ្រហើយ»។

គួរបញ្ជាក់ថា ទាំងរុស្ស៉ី និងអ៊ុយក្រែន សុទ្ធតែចោទប្រកាន់គ្នាទៅវិញទៅមកថា បានរារាំងការផ្គត់ផ្គង់ជំនួយទៅកាន់ប្រជាជននៅក្នុងទីក្រុង Oleshky ដែលកងកម្លាំងអ៊ុយក្រែនចង់ដណ្តើមយកមកវិញពីដៃរុស្ស៉ី និងជាទីដែលមានសេចក្តីរាយការណ៍អំពីវិបត្តិមនុស្សធម៌៕