* កម្ពុជា និងថៃ ឈានដល់ការឯកភាពលើវិធានការកសាងទំនុកចិត្ត ក្នុងកិច្ចប្រជុំផ្សះផ្សានៅទីក្រុងឡាអេ
* គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ បញ្ចប់កិច្ចប្រជុំលើកទី២ ជាមួយភាគីកម្ពុជា និងថៃ, ជុំទី៣ នឹងធ្វើនៅថ្ងៃ២៤-២៧ វិច្ឆិកាខាងមុខ ប្រទេសម៉ាឡេស៊ី
* លោក ហ្សេលេនស្គី ថា អាមេរិកបានបន្តចែករំលែកព័ត៌មានស៊ើបការណ៍សម្ងាត់ដល់អ៊ុយក្រែនឡើងវិញ ក្រោយផ្អាកមួយរយៈខ្លី
* បារាំង រងការខូចខាតយ៉ាងធ្ងន់ធ្ងរពីកុបកម្មដ៏ហិង្សា មនុស្សជាង ២,០០០ នាក់ត្រូវចាប់ខ្លួន និងប៉ូលិសជាង ៦០០ នាក់រងរបួស
* មនុស្សយ៉ាងហោច ១៧ នាក់ស្លាប់ និងរាប់សិបនាក់របួស ក្នុងហេតុការណ៍រត់ជាន់គ្នានៅពិធីបុណ្យសាសនាក្នុងប្រទេសឥណ្ឌា
* ប្រមុខការទូតអាមេរិក អះអាងថា លោក ត្រាំ ផ្អាកទណ្ឌកម្មថ្មីលើរុស្ស៊ីរយៈពេល៦០ថ្ងៃ ដើម្បីវិភាគផលប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក
* ក្រុមហ៊ុនទេសចរណ៍កាហ្សាក់ស្ថាន បង្ហាញបំណងរៀបចំផ្តល់សេវាដឹកជញ្ជូនភ្ញៀវទេសចរ តាមជើងហោះហើររវាងរដ្ឋធានីអាស្ដាណា និងទីក្រុងព្រះសីហនុឡើងវិញ
* មេក្រុមហ៊ុនផលិតភាពយន្តរបស់កាហ្សាក់ស្ថាន ចាត់ទុកស្នាមញញឹម ប្រកបដោយភាពរាក់ទាក់ និងចេះជួយយកអាសារគ្នារបស់ប្រជាជនកម្ពុជា គឺជាការចងចាំល្អៗអំពីកម្ពុជា
* សម្តេចប៉ាប ចាកចេញពីមន្ទីរពេទ្យ ត្រឡប់ទៅបុរីវ៉ាទីកង់វិញ ក្រោយវះកាត់មហារីកសួត
* នាយករដ្ឋមន្ត្រីបារាំង៖ មនុស្ស ១២០០នាក់ត្រូវបានចាប់ខ្លួន និងប៉ូលិស១៥០នាក់រងរបួស អំឡុងបាតុកម្មទូទាំងប្រទេស
* សម្តេចតេជោ ហ៊ុន សែន៖ «ឆ្កែបានជិះរទេះ»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍
* បារាំង៖ ប៉ូលិសប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ា ខណៈបាតុកម្មរាលដាលដល់បញ្ហាចំណាយ ក្នុងជីវភាពប្រចាំថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍ វិលត្រឡប់វិញទាំងយប់
* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ទស្សនវិជ្ជាឡៅជឺ និងប្រាជ្ញាចិន «ទឹកថ្លា ភ្នំបៃតង គឺជាភ្នំមាស ភ្នំប្រាក់»៖ មាគ៌ានៃការកសាងប្រទេសចិនស្អាត

18-10-2026 16:28

(ប៉េកាំង)៖ ជាប្រត្យក្សភាព លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានពន្យល់ថា ទស្សនវិជ្ជារបស់ឡៅជឺ (តាវនិយម) ដែលលើកឡើងថា «មនុស្សសម្របនិងការពារតាមធម្មជាតិ (តាវ) នោះធម្មជាតិផ្តល់ផលដល់មនុស្ស» បង្ហាញពីសារៈសំខាន់នៃការរស់នៅ ស្របតាមក្រឹត្យក្រមធម្មជាតិ និងការសុខុមដុមភាពរវាងមនុស្សនិងបរិស្ថាន។ ប្រាជ្ញាបុរាណនេះមានភាពស្របគ្នាជាមួយគំនិតរបស់លោក Xi Jnping ប្រធានរដ្ឋចិន ស្តីពី «ទឹកថ្លា ភ្នំបៃតង គឺជាភ្នំមាស ភ្នំប្រាក់» ដែលភ្ជាប់ការការពារបរិស្ថានទៅនឹងការអភិវឌ្ឍសេដ្ឋកិច្ច និងការលើកកម្ពស់សុខុមាលភាពប្រជាជនចិន។

ជាសច្ចភាព ក្នុងឆ្នាំ២០២៥ ប្រទេសចិនបានដាំ និងស្តារព្រៃឈើលើផ្ទៃដីប្រមាណ ៣,៥៦៣ លានហិកតា ហើយអត្រាគម្របព្រៃឈើបានឈានដល់ ២៥,០៩%។ ប្រទេសចិនក៏មានតំបន់ដីសើមសរុបប្រមាណ ៥៦,៣៥ លានហិកតា ដែលមានតួនាទីសំខាន់ក្នុងការរក្សាប្រភពទឹក ការពារជីវចម្រុះ និងរក្សាតុល្យភាពប្រព័ន្ធអេកូឡូស៊ី។ ទន្ទឹមនឹងនេះ ការវិនិយោគលើថាមពលស្អាតរបស់ចិនក្នុងឆ្នាំ ២០២៥ ដែលបង្ហាញពីការពង្រីក ការប្រើប្រាស់ថាមពលកកើតឡើងវិញ និងការជំរុញនវានុវត្តន៍បៃតង។

ជាតថភាព ការអភិរក្សធម្មជាតិក៏អាចបង្កើតឱកាសសេដ្ឋកិច្ចថ្មីៗ តាមរយៈទេសចរណ៍ជនបទ កសិទេសចរណ៍ និងការលក់ផលិតផលមូលដ្ឋាន។ ក្នុងឆ្នាំ ២០២៥ ប្រទេសចិនមានការធ្វើដំណើរទេសចរណ៍ក្នុងស្រុកសរុបប្រមាណ ៦,៥២ ពាន់លានដង និងចំណាយទេសចរណ៍សរុប ៦,៣០ ទ្រីលានយាន់។ ចំណែកប្រជាជនជនបទបានធ្វើដំណើរទេសចរណ៍ប្រមាណ ១,៥៣ ពាន់លានដង។ តួលេខទាំងនេះបង្ហាញពីសក្តានុពលនៃទីផ្សារទេសចរណ៍ ដែលអាចជួយបង្កើតការងារ និងពង្រីកប្រភពចំណូលរបស់សហគមន៍ជនបទ ប្រសិនបើមានការគ្រប់គ្រងប្រកបដោយចីរភាព។

ជាសក្ខីភាព គិតត្រឹមឆ្នាំ២០២៦ អាយុសង្ឃឹមរស់ជាមធ្យមរបស់ប្រជាជនចិនបានកើនឡើងដល់ប្រមាណ៧៩ឆ្នាំ ទៅតាមទិន្នន័យផ្លូវការរបស់ គណៈកម្មការសុខាភិបាលជាតិចិន ខណៈចំណូលដែលអាចប្រើប្រាស់បានជាមធ្យមក្នុងមនុស្សម្នាក់មាន ៤៣ ៣៧៧ យាន់ កើនឡើង៥%។ ចំណូលជាមធ្យមរបស់ប្រជាជនជនបទមាន ២៤ ៤៥៦ យាន់ កើនឡើង ៥,៨%។ ទិន្នន័យទាំងនេះបង្ហាញពីការរីកចម្រើនផ្នែកសុខុមាលភាព និងចំណូលប្រជាជន ទោះបីជាលទ្ធផលទាំងនេះពាក់ព័ន្ធនឹងកត្តាសេដ្ឋកិច្ច សង្គម និងសុខាភិបាលជាច្រើនក៏ដោយ។

ជាទឡ្ហីករណ៍ លោកបណ្ឌិត ជា មុនីឫទ្ធិ ពន្យល់ ថា ទស្សនវិជ្ជាឡៅជឺផ្តល់នូវមូលដ្ឋានគំនិតអំពីការគោរពធម្មជាតិ ខណៈគំនិត «ទឹកថ្លា ភ្នំបៃតង គឺជាភ្នំមាស ភ្នំប្រាក់» បង្ហាញពីការភ្ជាប់ការការពារបរិស្ថានទៅនឹងការអភិវឌ្ឍជាក់ស្តែង។ ការដាំដើមឈើ ការស្តារតំបន់ដីសើម ការវិនិយោគថាមពលបៃតង និងការអភិវឌ្ឍទេសចរណ៍ជនបទ សុទ្ធតែអាចចូលរួមបង្កើតតម្លៃសេដ្ឋកិច្ច និងសុខុមាលភាពសង្គម។ ការកសាងប្រទេសចិនស្អាត មិនមែនគ្រាន់តែជាការធ្វើឱ្យទេសភាពស្រស់ស្អាតទេ ថែមទាំង ជាការស្វែងរកតុល្យភាពរវាងធម្មជាតិ សេដ្ឋកិច្ច និងជីវភាពប្រជាជន ដើម្បីធានាការអភិវឌ្ឍប្រកបដោយចីរភាពសម្រាប់ប្រជាជនចិនជំនាន់បច្ចុប្បន្ន និងអនាគត៕

វិទ្យុមិត្តភាពកម្ពុជាចិន