* កម្ពុជា និងថៃ ឈានដល់ការឯកភាពលើវិធានការកសាងទំនុកចិត្ត ក្នុងកិច្ចប្រជុំផ្សះផ្សានៅទីក្រុងឡាអេ
* គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ បញ្ចប់កិច្ចប្រជុំលើកទី២ ជាមួយភាគីកម្ពុជា និងថៃ, ជុំទី៣ នឹងធ្វើនៅថ្ងៃ២៤-២៧ វិច្ឆិកាខាងមុខ ប្រទេសម៉ាឡេស៊ី
* លោក ហ្សេលេនស្គី ថា អាមេរិកបានបន្តចែករំលែកព័ត៌មានស៊ើបការណ៍សម្ងាត់ដល់អ៊ុយក្រែនឡើងវិញ ក្រោយផ្អាកមួយរយៈខ្លី
* បារាំង រងការខូចខាតយ៉ាងធ្ងន់ធ្ងរពីកុបកម្មដ៏ហិង្សា មនុស្សជាង ២,០០០ នាក់ត្រូវចាប់ខ្លួន និងប៉ូលិសជាង ៦០០ នាក់រងរបួស
* មនុស្សយ៉ាងហោច ១៧ នាក់ស្លាប់ និងរាប់សិបនាក់របួស ក្នុងហេតុការណ៍រត់ជាន់គ្នានៅពិធីបុណ្យសាសនាក្នុងប្រទេសឥណ្ឌា
* ប្រមុខការទូតអាមេរិក អះអាងថា លោក ត្រាំ ផ្អាកទណ្ឌកម្មថ្មីលើរុស្ស៊ីរយៈពេល៦០ថ្ងៃ ដើម្បីវិភាគផលប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក
* ក្រុមហ៊ុនទេសចរណ៍កាហ្សាក់ស្ថាន បង្ហាញបំណងរៀបចំផ្តល់សេវាដឹកជញ្ជូនភ្ញៀវទេសចរ តាមជើងហោះហើររវាងរដ្ឋធានីអាស្ដាណា និងទីក្រុងព្រះសីហនុឡើងវិញ
* មេក្រុមហ៊ុនផលិតភាពយន្តរបស់កាហ្សាក់ស្ថាន ចាត់ទុកស្នាមញញឹម ប្រកបដោយភាពរាក់ទាក់ និងចេះជួយយកអាសារគ្នារបស់ប្រជាជនកម្ពុជា គឺជាការចងចាំល្អៗអំពីកម្ពុជា
* សម្តេចប៉ាប ចាកចេញពីមន្ទីរពេទ្យ ត្រឡប់ទៅបុរីវ៉ាទីកង់វិញ ក្រោយវះកាត់មហារីកសួត
* នាយករដ្ឋមន្ត្រីបារាំង៖ មនុស្ស ១២០០នាក់ត្រូវបានចាប់ខ្លួន និងប៉ូលិស១៥០នាក់រងរបួស អំឡុងបាតុកម្មទូទាំងប្រទេស
* សម្តេចតេជោ ហ៊ុន សែន៖ «ឆ្កែបានជិះរទេះ»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍
* បារាំង៖ ប៉ូលិសប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ា ខណៈបាតុកម្មរាលដាលដល់បញ្ហាចំណាយ ក្នុងជីវភាពប្រចាំថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍ វិលត្រឡប់វិញទាំងយប់
* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

សប្តាហ៍ភាពយន្តយុវជនអន្តរជាតិ តំបន់ដីសណ្តទន្លេយ៉ាងសេឆ្នាំ២០២៦ បានបើកជាផ្លូវការ

18-10-2026 16:38

(ប៉េកាំង)៖ នៅថ្ងៃទី ១៧ ខែតុលា សប្ដាហ៍ភាពយន្តយុវជនអន្តរជាតិតំបន់ដីសណ្តទន្លេយ៉ាងសេ​ឆ្នាំ២០២៦ ដែលដឹកនាំដោយរដ្ឋបាលជាតិភាពយន្តចិន សហការរៀបចំដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន និងរដ្ឋបាលប្រជាជនខេត្ត Zhejiang បានបើកជាផ្លូវការនៅទីក្រុង Ningbo ។

លោក Shen Haixiong អនុរដ្ឋមន្ត្រីក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្ស​កុម្មុយនីស្តចិន​និងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន លោក Qi Zhuquan ​អគ្គនាយករងនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន លោក Liu Jie អនុលេខាធិការនៃគណៈកម្មាធិការបក្សខេត្ត Zhejiang និងជាអភិបាលខេត្ត Zhejiang បានចូលរួមក្នុងពិធីបើក​និងរួមគ្នាចុចប៊ូតុងបើកដំណើរការសប្តាហ៍ភាពយន្តយុវជនអន្តរជាតិតំបន់ដីសណ្តទន្លេយ៉ាងសេ​ឆ្នាំ ២០២៦ ។

លោក Qi Zhuquan បានថ្លែងសុន្ទរកថា​ថា ក្រោមការណែនាំពីគំនិតលោក Xi Jinping ស្តីពីវប្បធម៌ វិស័យភាពយន្តចិនកំពុងដាក់បញ្ចូលកម្លាំងចលករ​របស់ចិនទៅក្នុងឧស្សាហកម្មភាពយន្តពិភពលោក ។ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនគឺជា​សាក្សី អ្នកកត់ត្រា អ្នកចូលរួម​និងជាអ្នករួមចំណែកដល់ការអភិវឌ្ឍវិស័យភាពយន្តចិន ។ ថ្ងៃនេះ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន​រួមសហការគ្នាជាមួយខេត្ត Zhejiang បានបើកដំណើរការសប្តាហ៍ភាពយន្តយុវជនអន្តរជាតិតំបន់ដីសណ្តទន្លេយ៉ាងសេឆ្នាំ ២០២៦នេះឡើង គឺជាការអនុវត្តប្រកបដោយភាពច្នៃប្រឌិតនៃ ការរួមបញ្ចូលគ្នាយ៉ាងស៊ីជម្រៅនិងការផ្លាស់ប្តូរនិងសិក្សាឈ្វេងយល់ពីគ្នាទៅវិញទៅមកដែលឆ្លងកាត់ភ្នំ​និងសមុទ្រ។ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន មានឆន្ទៈក្នុងការចាប់ដៃជាមួយមិត្តភក្តិមកពីគ្រប់មជ្ឈដ្ឋាន ដើម្បីរួមចំណែកកាន់តែច្រើនក្នុងការកសាងប្រទេសជាតិខ្លាំង ខាងវិស័យភាពយន្ត​ ។

សូមបញ្ជាក់ថា សប្តាហ៍ភាពយន្តឆ្នាំនេះនឹងមានរៀបចំកម្មវិធីជាច្រើនរួមមាន ​ពិធីបើកនិងបិទកម្មវិធី, “ផែនការវិនិយោគនិងបង្កើតថ្មីនៃភាពយន្តយុវជន”, វេទិកាថាមពលថ្មីនៃភាពយន្តចិន, ការដាក់បញ្ចាំងភាពយន្ត និងកម្មវិធីផ្សេងៗក្រោមប្រធានបទ “ភាពយន្ត+” ជាដើម៕

វិទ្យុមិត្តភាពកម្ពុជាចិន