* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* វិភាគអន្តរជាតិ៖ ហេតុអ្វីគេគ្រប់គ្នាចង់ជួបលោក គីម ជុងអ៊ុន?
* វត្ថុសិល្បៈបុរាណខ្មែរចំនួន១៨រូប/បំណែក អាយុកាលជាង១ពាន់ឆ្នាំ ត្រូវបានរកឃើញនៅអង់គ្លេស និងប្រគល់មកខ្មែរវិញ ក្រោយរាជរដ្ឋាភិបាលកម្ពុជាទាមទារ
* កូរ៉េខាងត្បូង នឹងឈានទៅប្រើវិធានការផ្លូវច្បាប់លើសិស្ស ដែលប្រើវ៉ែនតាឆ្លាតវៃពេលប្រឡង
* នគរបាលរាជធានីភ្នំពេញ វាយខ្នោះ JJ.CHING ពាក់ព័ន្ធករណីបើករថយន្ដបុកមនុស្សស្លាប់នៅខណ្ឌជ្រោយចង្វារ
* មេបក្សប្រឆាំងលោកស្រី Machado ថាអាមេរិកស្នើវ៉េណេស៊ុយអេឡា រៀបចំការបោះឆ្នោតនៅឆ្នាំ២០២៧
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងកសិកម្ម ពិនិត្យចែកពូជស្រូវ ពូជដំណាំដល់ប្រជាកសិករនៅកន្លែងដែលអាចដាំដុះឡើងវិញបាន។ ក្រសួងធនធានទឹក ត្រូវពិនិត្យមើលបណ្តាញទឹកសម្រាប់ផ្គត់ផ្គង់ដល់ការដាំដុះរបស់ប្រជាកសិករ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលមិនបោះបង់ប្រជាពលរដ្ឋនៅពេលមានទុក្ខលំបាកនោះឡើយ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងនាមជាមេដឹកនាំបើអាចបញ្ចៀសបានការស្លាប់របស់កងទ័ព និងប្រជាជន ត្រូវតែធ្វើ ប៉ុន្តែមិនបោះបង់ការទាមទារដីនោះទេ។
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

រដ្ឋធានីប៉េកាំងរបស់ចិន ត្រូវបានរំពឹងថានឹងក្លាយជាសង្គមសម្បូរមនុស្សចាស់នៅឆ្នាំ២០៣៥ (Video inside)

19-10-2026 09:51

(ប៉េកាំង)៖ កាសែតចិន Beijing Daily បានរាយការណ៍ថារដ្ឋធានីប៉េកាំងរបស់ចិនត្រូវបានរំពឹងថានឹងក្លាយជាសង្គាមមួយសម្បូរដោយមនុស្សចាស់នៅឆ្នាំ២០៣៥ ដោយប្រមាណ ១ភាគ៣នៃប្រជាជនរស់នៅក្នុងរដ្ឋធានីនឹងមានអាយុចាប់ពី ៦០ឆ្នាំឡើងទៅ។ នេះបើតាមការដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

តាមការវាយតម្លៃរបស់ Reuters អ្នករៀបចំគោលនយោបាយចិនបានចាត់ទុកថាការរៀបចំផែនការប្រជាជន គឺជាគន្លឹះដ៏សំខាន់មួយនៃយុទ្ធសាស្ត្រសេដ្ឋកិច្ចរបស់ចិន ហើយក្នុងឆ្នាំ២០២៦នេះ រដ្ឋាភិបាលចិនកំពុងប្រឈមមុខនឹងការចំណាយថវិកា ១៨០ពាន់លានយ័ន ឬស្មើនឹង ២៦,៩២ពាន់លានដុល្លារដើម្បីជំរុញអត្រាកំណើត។ ក្នុងសេចក្ដីរាយការណ៍មួយកាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦ កាសែត Beijing Daily បានឱ្យដឹងថាមនុស្សម្នាក់ក្នុងចំណោម៣នាក់រស់នៅក្នុងរដ្ឋធានីប៉េកាំង នឹងមានអាយុចាប់ពី៦០ឆ្នាំឡើងទៅ នៅឆ្នាំ២០៣៥។ តាមកាសែតនេះដដែល កាលពីចុងឆ្នាំ២០២៥ ប៉េកាំងមានប្រជាជន៥,២៩លាននាក់ដែលមានអាយុចាប់ពី ៦០ឆ្នាំឡើងទៅ ឬជិតស្មើនឹង១ភាគ៤នៃប្រជាជនសរុបជាង ២១លាននាក់ដែលរស់នៅក្នុងរដ្ឋធានីមួយនេះ។

Beijing Daily បានបន្ថែមថារដ្ឋាភិបាលកំពុងបង្កើនការគាំទ្រដល់ប្រជាជនមានវ័យចំណាស់ ក្នុងនោះរួមមានការដំឡើងប្រាក់សោធននិវត្តន៍ជាដើម។

គួរបញ្ជាក់ថា ចំនួនប្រជាជនចិនត្រូវបានរាយការណ៍ថាបានធ្លាក់ចុះចាប់តាំងពីឆ្នាំ២០២២ ខណៈអត្រាមនុស្សចាស់បានកើនឡើង ដែលនេះបាន និងកំពុងបង្កភាពស្មុគស្មាញដល់ផែនការរបស់រដ្ឋាភិបាល ក្នុងការជំរុញការប្រើប្រាស់ក្នុងស្រុក និងគ្រប់គ្រងបំណុល ខណៈមនុស្សរាប់លាននាក់គ្រោងនឹងត្រូវចូលនិវត្តន៍ក្នុងគ្រាដែលកញ្ចប់ថវិកាសោធននិវត្តន៍កំពុងស្ថិតនៅក្រោមសម្ពាធរួចទៅហើយ។ ក្រុមអ្នកជំនាញខាងប្រជាសាស្ត្រ និងសេដ្ឋកិច្ចបានអះអាងថាអត្រាកំណើត ឬការមានកូនតិចក្នុងពេលបច្ចុប្បន្នអាចនឹងធ្វើឱ្យចំនួនសមាជិកគ្រួសារថយចុះដែលនេះនឹងធ្វើឱ្យកំណើនការប្រើប្រាស់មានការយឺតយ៉ាវ៕