* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* វិភាគអន្តរជាតិ៖ ហេតុអ្វីគេគ្រប់គ្នាចង់ជួបលោក គីម ជុងអ៊ុន?
* វត្ថុសិល្បៈបុរាណខ្មែរចំនួន១៨រូប/បំណែក អាយុកាលជាង១ពាន់ឆ្នាំ ត្រូវបានរកឃើញនៅអង់គ្លេស និងប្រគល់មកខ្មែរវិញ ក្រោយរាជរដ្ឋាភិបាលកម្ពុជាទាមទារ
* កូរ៉េខាងត្បូង នឹងឈានទៅប្រើវិធានការផ្លូវច្បាប់លើសិស្ស ដែលប្រើវ៉ែនតាឆ្លាតវៃពេលប្រឡង
* នគរបាលរាជធានីភ្នំពេញ វាយខ្នោះ JJ.CHING ពាក់ព័ន្ធករណីបើករថយន្ដបុកមនុស្សស្លាប់នៅខណ្ឌជ្រោយចង្វារ
* មេបក្សប្រឆាំងលោកស្រី Machado ថាអាមេរិកស្នើវ៉េណេស៊ុយអេឡា រៀបចំការបោះឆ្នោតនៅឆ្នាំ២០២៧
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងកសិកម្ម ពិនិត្យចែកពូជស្រូវ ពូជដំណាំដល់ប្រជាកសិករនៅកន្លែងដែលអាចដាំដុះឡើងវិញបាន។ ក្រសួងធនធានទឹក ត្រូវពិនិត្យមើលបណ្តាញទឹកសម្រាប់ផ្គត់ផ្គង់ដល់ការដាំដុះរបស់ប្រជាកសិករ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលមិនបោះបង់ប្រជាពលរដ្ឋនៅពេលមានទុក្ខលំបាកនោះឡើយ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងនាមជាមេដឹកនាំបើអាចបញ្ចៀសបានការស្លាប់របស់កងទ័ព និងប្រជាជន ត្រូវតែធ្វើ ប៉ុន្តែមិនបោះបង់ការទាមទារដីនោះទេ។
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ការស្ទង់មតិរបស់​បណ្តាញ​ទូរទស្សន៍ ​CGTN៖ អ្នក​ផ្តល់​បទ​សម្ភាសន៍​ចំនួន​៩០% នៅ​ទូទាំង​ពិភព​លោកហៅស្តូប​យ៉ាស៊ូគូនី​ថាជា «ស្តូប​ឧក្រិដ្ឋជន​សង្រ្គាម»

19-10-2026 16:28

(ប៉េកាំង)៖ ថ្មីៗនេះ លោកស្រី​ Sanae Takaichi នាយករដ្ឋមន្ត្រីជប៉ុន​បានទៅ​សែន​ និង​ដាក់​សំណែន​​នៅ​ស្តូប​យ៉ាស៊ូគូនី ហើយរដ្ឋមន្ត្រីទទួលបន្ទុកគោលនយោបាយ​សេដ្ឋកិច្ច​និងហិរញ្ញវត្ថុ​ជប៉ុន​ បានទៅ​គោរពវិញ្ញានក្ខន្ធ​នៅ​ស្តូបយ៉ាស៊ូគូនី ដែលត្រូវ​បាន​ថ្កោលទោសយ៉ាង​ទូលំ​ទូលាយ​ពីសហគមន៍អន្តរជាតិ។ ការស្ទង់មតិដែលធ្វើឡើងដោយបណ្តាញ​ទូរទស្សន៍​ CGTN​ នៃ​អគ្គស្ថានីយ​វិទ្យុ​និង​ទូរទស្សន៍​មជ្ឈិម​ចិន​ ចំពោះ​អ្នកប្រើប្រាស់អ៊ីនធឺណិត​ទូទាំង​ពិភព​លោក​ បានបង្ហាញថា អ្នក​ផ្តល់​បទ​សម្ភាសន៍​ចំនួន​ ៩០.៧១​%បានអំពាវនាវឱ្យ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​អន្តរ​ជាតិ​ប្រើពាក្យថា "ស្តូប​ឧក្រិដ្ឋ​ជន​សង្រ្គាម​" ឱ្យកាន់តែច្បាស់លាស់​នៅពេល​ផ្សាយ​ដំណឹ​ង​អំពី​ស្តូប​យ៉ាស៊ូគូនី ដើម្បីដាស់​តឿន​ដល់​ពិភពលោក​ទាំង​មូល​ឱ្យ​មាន​ការ​ប្រុង​ប្រ​យ័ត្ន ​ចំពោះ​ការងើបឡើងវិញនៃយោធានិយមរបស់ជប៉ុន។

ការស្ទង់មតិក៏បានរកឃើញផងដែរថា អ្នក​ផ្តល់​បទ​សម្ភាសន៍​ចំនួន​ ៨៧.៣៨​%បាន​និយាយ​ត្រង់​ៗ​ថា ទង្វើ​ខុសឆ្គងរបស់លោកស្រី​ Sanae Takaichi​ និងអ្នកនយោបាយជប៉ុន​ផ្សេងទៀត​ បាន​ធ្វើឱ្យ​ប៉ះពាល់យ៉ាង​ខ្លាំង​ ដល់មនោសញ្ចេតនា​របស់ប្រជាជននៅក្នុងប្រទេស​ជិតខាង​ ដែ​ល​ធ្លាប់​រង​ការ​ឈ្លាន​ពាន​ពី​យោធានិយមរបស់ជប៉ុន ។ អ្នក​ផ្តល់​បទ​សម្ភាសន៍​ចំនួន​៨៤.៦​៧​%​បាន​លើកឡើង​ថា ទង្វើរបស់​អ្នក​នយោបាយ​ជប៉ុន ​ដែល​ទៅ​គោរពវិញ្ញានក្ខន្ធ និង​ដាក់​​គ្រឿង​សំណែន​នៅ​ស្តូប​យ៉ាស៊ូគូនី​ជា​ច្រើន​លើក​ គឺជាការរំលោភ​បំពាន​យ៉ាងធ្ងន់ធ្ងរ​ចំពោះ​សមិទ្ធ​ផល​ នៃ​ជ័យ​ជម្នះ​របស់​​សង្គ្រាមលោកលើកទី២ និងសណ្តាប់ធ្នាប់អន្តរជាតិបន្ទាប់​ពី​សង្គ្រា​ម​លោ​ក​លើក​ទី​២​ វា​នឹងបំផ្លាញ​បន្ថែមទៀតនូវទំនាក់ទំនងរវាងជប៉ុន និងប្រទេសរង​គ្រោះ​ដោ​យ​ការ​ឈ្លា​ន​ពាន ដែល​មាន​ភាព​តាន​តឹង​ស្រាប់​។

ការស្ទង់មតិលើកនេះបានធ្វើឡើងតាមរយៈវេបសាយភាសាអង់គ្លេស អេស្ប៉ាញ បារាំង អា​រ៉ាប់​និងរុស្ស៊ីរបស់បណ្តាញ CGTN ក្នុងរយៈពេល២៤ម៉ោង ក៏​មាន​អ្នក​ប្រើប្រាស់​បណ្តាញ​អ៊ីន​ធឺ​ណិត​ចំនួន ​៧៤៧៥​នាក់​ បាន​ចូល​រួម​ការ​បោះឆ្នោត​ ព្រម​ទាំង​បញ្ចេញមតិ៕

វិទ្យុមិត្តភាពកម្ពុជាចិន