* វិភាគអន្តរជាតិ៖ ហេតុអ្វីភ្នែករបស់សហរដ្ឋអាមេរិកនៅលើមេឃសំខាន់សម្រាប់អ៊ុយក្រែនម្ល៉េះ?
* ក្រុមអ្នកនយោបាយរុស្ស៊ី សាទរភាពប្រេះឆារវាងលោក ត្រាំ និងលោក ហ្សេលេនស្គី ប៉ុន្តែនៅតែប្រុងប្រយ័ត្នខ្ពស់
* កម្ពុជាបំបែកកំណត់ត្រាប្រវត្តិសាស្ត្រថ្មីក្នុងការនាំចេញអង្ករផ្លូវការ កើនឡើងលើស ១លានតោន!
* បារាំង គ្រោងដាក់បម្រាមគោចរនៅតំបន់មួយចំនួន ក្រោយផ្ទុះកុបកម្ម និងការលួចប្លន់ទ្រព្យសម្បត្តិ
* គណៈកម្មការផ្សះផ្សា UNCLOS ប្រកាសវិធានការកសាងទំនុកចិត្តរវាងកម្ពុជា និងថៃ នៅទីក្រុងឡាអេ ខណៈកម្ពុជាប្រកាសគាំទ្រពេញទំហឹង
* Fresh Exclusive/ Commentary: មេរៀនសម្រាប់ អ៊ុំ សំអាន៖ ចោទប្រកាន់រឿងបាត់បង់ទឹកដី ត្រូវមានភស្តុតាង!
* លោក តូ ឡឹម ផ្ញើសារថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន និងប្តេជ្ញាបន្តពូនជ្រុំទំនាក់ទំនងកម្ពុជា-វៀតណាម ឱ្យកាន់តែរីកចម្រើនរឹងមាំ
* ជាជនជាតិប៉ូឡូញ តែមានបេះដូងជាខ្មែរ ស្រឡាញ់សម្លៀកបំពាក់ខ្មែរ ស្រឡាញ់ឈ្មោះជាខ្មែរ ហើយបានដាក់ទុនវិនិយោគដ៏ច្រើននៅខ្មែរ
* ជួបសម្តេចមហាបវរធិបតី, ក្រុមហ៊ុន IM Capital Holding ប្ដេជ្ញាជំរុញការភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជនកម្ពុជា-ប៉ូឡូញ
* រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប ប្រទេសក្រូអាស៊ី ប្តេជ្ញាជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* ចិនព្រមានពលរដ្ឋរបស់ខ្លួនពី Scams នៅក្រោមរូបភាពផ្ដល់ការងារមានប្រាក់ខែខ្ពស់ និងការចាប់ពង្រត់ក្នុងប្រទេសថៃ
* រដ្ឋមន្ត្រីការបរទេសក្រូអាស៊ី បញ្ជាក់ពីការប្តេជ្ញាចិត្តជូនសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងជួយជំរុញបន្ថែមលើទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឈានចូលវ័យ៥០ឆ្នាំ
* សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ផ្ញើព្រះរាជសារប្រសិទ្ធពរជ័យ និងកោតសរសើរដល់ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ
* ព្រះមហាក្សត្រ ផ្ញើព្រះរាជសារប្រសិទ្ធពរជ័យ និងកោតសរសើរការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ក្រុមហ៊ូទី បាញ់មីស៊ីលលើជំរំហ្វឹកហ្វឺនកងទ័ពយេម៉ែនក្នុងខេត្ត Shabwa សម្លាប់មនុស្សយ៉ាងហោច ១៨ នាក់

19-10-2026 20:43

(អាដែន)៖ ការវាយប្រហារដោយមីស៊ីលពីសំណាក់ក្រុមប្រដាប់អាវុធហ៊ូទី (Houthi) លើជំរំហ្វឹកហ្វឺនកងកម្លាំងសន្តិសុខរដ្ឋាភិបាលយេម៉ែន ក្នុងខេត្តសាប់វ៉ា (Shabwa) នៅថ្ងៃចន្ទនេះ បានសម្លាប់មនុស្សយ៉ាងហោច ១៨ នាក់ ខណៈការប្រយុទ្ធគ្នាក្នុងប្រទេសនេះកំពុងកើនកម្ដៅយ៉ាងខ្លាំង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៩ ខែតុលា ឆ្នាំ២០២៦ ដោយស្រង់ប្រភពពីរដ្ឋាភិបាល និងមន្ត្រីពេទ្យយោធា។

ប្រភពពីមន្ត្រីរដ្ឋាភិបាលយេម៉ែន បានឱ្យដឹងថា ក្រុមហ៊ូទីបានបាញ់មីស៊ីលបាលីស្ទិកចំនួន ៣ គ្រាប់ សំដៅលើកងកម្លាំងសន្តិសុខ អំឡុងពេលកំពុងធ្វើសមយុទ្ធហ្វឹកហ្វឺន នៅក្នុងខេត្តតំបន់ឆ្នេរ Shabwa ដែលជាតំបន់សម្បូរធនធានថាមពល។ ការវាយប្រហារនេះ ធ្វើឡើងចំពេលកងទ័ពរដ្ឋាភិបាលយេម៉ែន គាំទ្រដោយសម្ព័ន្ធភាពអារ៉ាប៊ីសាអូឌីត បានបើកប្រតិបត្តិការវាយដណ្តើមយកទឹកដីក្បែរច្រកសមុទ្រយុទ្ធសាស្ត្របាប់អែលម៉ាន់ដេប (Bab el-Mandeb) មកវិញ ខណៈក្រុមហ៊ូទីកំពុងឡោមព័ទ្ធទីក្រុងតាអុីស (Taiz) ដែលជាទីតាំងរឹងមាំចុងក្រោយរបស់កងកម្លាំងរដ្ឋាភិបាលនៅតំបន់ខ្ពង់រាបភាគខាងត្បូង។

សង្គ្រាមនៅយេម៉ែន បានប្រែក្លាយជាសមរភូមិជួរមុខមួយទៀត នៃជម្លោះរវាងអាមេរិក-អ៊ីស្រាអែល និងអ៊ីរ៉ង់ ខណៈក្រុមហ៊ូទីបានបង្កើនការវាយប្រហារសងសឹកលើអារ៉ាប៊ីសាអូឌីតជាញឹកញាប់ ដោយបានកំណត់គោលដៅលើព្រលានយន្តហោះអន្តរជាតិរដ្ឋធានីរីយ៉ាដ និងទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុនប្រេងយក្ស Saudi Aramco ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។

គួរបញ្ជាក់ថា សង្គ្រាមស៊ីវិលនៅយេម៉ែន បានផ្ទុះឡើងតាំងពីឆ្នាំ២០១៤ នៅពេលក្រុមហ៊ូទីវាយដណ្តើមកាន់កាប់រដ្ឋធានីសាណា (Sanaa) ហើយទោះបីជាធ្លាប់មានបទឈប់បាញ់ឆ្នាំ២០២២ ក៏ដោយ ក៏ជម្លោះបានផ្ទុះឡើងសារជាថ្មីនៅឆ្នាំនេះ។ បច្ចុប្បន្ន យេម៉ែនកំពុងប្រឈមនឹងវិបត្តិមនុស្សធម៌ដ៏ធ្ងន់ធ្ងរបំផុតមួយលើពិភពលោក ខណៈទីភ្នាក់ងារជំនួយនានាបានព្រមានពីស្ថានភាពជីវភាពរបស់ប្រជាពលរដ្ឋដែលកំពុងដុនដាបយ៉ាងធ្ងន់ធ្ងរ៕