* ការស្រាវជ្រាវរបស់ Reuters រកឃើញថា «ព្យុះកម្ដៅ» កំពុងឆាបឆេះផែនដី ខណៈរលកកម្ដៅយក្សធំបំផុតក្នុងប្រវត្តិសាស្ត្របានគ្របដណ្តប់ ៨៥% នៃពិភពលោក
* ភាគីកម្ពុជា ពន្យល់គណៈកម្មាធិការផ្សះផ្សា៖ បញ្ហាដីគោក និងសមុទ្រ ជារឿងពីរដាច់ដោយឡែកពីគ្នាអស់ ២៥ឆ្នាំមកហើយ ដោយថៃមិនអាចយកលេសផ្អាកព្រំដែនគោក មកភ្ជាប់ចំណងរារាំងកិច្ចការព្រំដែនសមុទ្រឡើយ
* អគ្គនាយករងក្រសួងរ៉ែ និងថាមពល ដែលបាញ់ចំកូនខ្លួនឯង ត្រូវតុលាការចេញដីកាឃុំខ្លួនដាក់ពន្ធនាគារ
* ប្រមុខការទូតកម្ពុជា ពន្យល់ពីសារៈសំខាន់នៃការដំឡើងកម្រិតការទូតកម្ពុជា-ថៃ ពីត្រឹម «លេខាធិការទី២» មកកម្រិត «អនុប្រធានបេសកកម្ម» ដើម្បីដោះស្រាយវិវាទតាមផ្លូវការទូត មិនមែនផ្លូវយោធា
* ប្រមុខការទូតកម្ពុជា៖ កម្ពុជា មិនបាច់ដើរតួរងគ្រោះទេ ព្រោះកម្ពុជា បានទទួលរងគ្រោះរួចទៅហើយ, កម្ពុជា នៅតែបន្តលាតត្រដាងការពិតទៅកាន់ឆាកអន្តរជាតិ
* ប្រមុខការទូតកម្ពុជា៖ សំណើ៤ចំណុច របស់កម្ពុជា ត្រូវបានគណៈកម្មាធិការផ្សះផ្សា ឯកភាពបញ្ចូលក្នុងកញ្ចប់វិធានការកសាងទំនុកចិត្ត ដើម្បីដោះស្រាយវិវាទព្រំដែនសមុទ្រជាមួយថៃ
* អគ្គនាយក Fresh News និងគណៈប្រតិភូមកពីបណ្តាប្រទេសផ្សេងៗអញ្ជើញទស្សនាទីក្រុង Krasnoyarsk ប្រទេសរុស្ស៊ី ដែលបង្ហាញពីវប្បធម៌ និងបេតិកភណ្ឌតំបន់ស៊ីបេរី !
* សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតរដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប ប្រទេសក្រូអាស៉ី ជួបសម្តែងការគួរសម និងពិភាក្សាការងារ
* អគ្គនាយកដ្ឋានពន្ធដារ រំលឹកការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន សម្រាប់ឆ្នាំ២០២៦ ដែលនឹងត្រូវបិទបញ្ចប់នៅថ្ងៃទី៣០ ខែវិច្ឆិកាខាងមុខនេះ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញសំណេះសំណាលប្រកបដោយសេចក្ដីអាណិតស្រលាញ់ និងកក់ក្តៅ ជាមួយកុមារកំព្រារ និងសិស្សានុសិស្សនៃវិទ្យាល័យអប់រំពិសេសនៅរាជធានីភ្នំពេញ
* ឥណ្ឌូណេស៊ី ដាក់ពង្រាយកងកម្លាំងសន្តិសុខជាង ៩០០០នាក់ ដើម្បីត្រៀមទប់ទល់បាតុកម្ម ក្នុងឱកាសខួបកាន់អំណាច២ឆ្នាំ របស់ប្រធានាធិបតី Prabowo
* ក្រសួងសេដ្ឋកិច្ច ប្រកាសព្យួរទុកការអនុវត្តអាករលើតម្លៃបន្ថែមចំពោះសេវាសាកយានយន្តអគ្គិសនី រហូតដល់ដំណាច់ឆ្នាំ២០២៨
* កូរ៉េខាងត្បូងប្ដេជ្ញាឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ក្រោយកូរ៉េខាងជើងគំរាមដាក់ចេញវិធានការថ្មីតាមបណ្ដោយព្រំដែន
* កម្ពុជា-ហ្វីលីពីន ឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ពឱ្យកាន់តែស៊ីជម្រៅ
* តម្លៃប្រេងអន្តរជាតិបន្តស្ថិតនៅកម្រិតជាង ១០៩ដុល្លារក្នុងមួយបារ៉ែល ទោះជាមាននិន្នាការធ្លាក់ចុះដោយសារលំហូរប្រេងរុស្ស៉ី ប៉ុន្តែហានិភ័យនៃការផ្គត់ផ្គង់ពីមជ្ឈិមបូព៌ានៅតែមាន
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ការស្ទង់មតិ​របស់ ​CGTN​៖ ​ការបើកទូលាយ​ខាង​ហិរញ្ញវត្ថុ​របស់ចិន​ជួយ​បន្ធូរបន្ថយ​ភាពជាប់គាំង​ខាង​អភិបាលកិច្ចនៃ​សេដ្ឋកិច្ច​ពិភពលោក

20-10-2026 16:33


(ប៉េកាំង)៖ ក្នុងបរិបទដែល​​ជម្លោះ​ពាណិជ្ជកម្មឡើង​កម្តៅ​និងខ្សែសង្វាក់​ផ្គត់ផ្គង់សកល​មានភាព​រង្គោះរង្គើ កិច្ចប្រជុំប្រចាំឆ្នាំ​នៃ​វេទិកា​វិថីហិរញ្ញវត្ថុ​ឆ្នាំ ២០២៦ ​​បាន​បើកធ្វើ​តាម​ការគ្រោងទុក ។ ​តាមការស្ទង់​មតិរបស់​បណ្តាញ​ទូរទស្សន៍​ CGTN នៃ​អគ្គស្ថានីយ​វិទ្យុនិង​ទូរទស្សន៍​មជ្ឈិមចិន​ចំពោះអ្នក​ប្រើបណ្តាញ​អ៊ីនធឺណិត​នៅទូទាំង​ពិភពលោក​បង្ហាញថា​ អ្នកផ្តល់​បទសម្ភាសន៍ចំនួន៨២,៩៨​ភាគរយ​បាន​យល់ឃើញថា ​ការដែល​ចិនបន្តរៀបចំ​វេទិកា​វិថីហិរញ្ញវត្ថុ​បានបង្ហាញពី​ការប្តេជ្ញាចិត្ត​និង​ជំនឿចិត្ត​របស់ខ្លួនក្នុង​ការបន្តធ្វើឱ្យ​ស៊ីជម្រៅនូវ​កំណែទម្រង់និងការបើក​ទូលាយ​ខាង​ហិរញ្ញវត្ថុ​និងពង្រឹង​ការផ្លាស់ប្តូរនិង​កិច្ចសហប្រតិបត្តិការ​ផ្នែកហិរញ្ញវត្ថុ​អន្តរជាតិ ព្រមទាំង​បានឆ្លើយតបនឹង​​វិញ្ញាសាដែល​សេដ្ឋកិច្ច​ពិភពលោក​​ធ្លាក់ចូលភាព​ជាប់គាំង​ខាង​អភិបាលកិច្ចស្តីពី​ “សុវត្ថិភាព​និងប្រសិទ្ធភាព” ។

ក្នុងការស្ទង់​មតិ​លើកនេះ​ អ្នកផ្តល់​បទសម្ភាសន៍​ចំនួន៨៥,២៥​ភាគរយ​បានយល់​ឃើញថា ​វេទិកាវិថីហិរញ្ញវត្ថុ​បានផ្តល់​ជា​វេទិកា​សំខាន់សម្រាប់​ភាគីនានា​ក្នុងការផ្លាស់ប្តូរ​គំនិតអភិវឌ្ឍន៍​ខាង​ហិរញ្ញវត្ថុ ប្រមូលផ្តុំ​គំនិត​ឯកភាពរួមអំពី​កិច្ចសហប្រតិបត្តិការ​និងធ្វើឱ្យ​កិច្ចសហប្រតិបត្តិការ​ផ្នែក​ហិរញ្ញវត្ថុអន្តរជាតិ​មានភាព​កាន់តែស៊ីជម្រៅ ។ ​អ្នកផ្តល់​បទសម្ភាសន៍​ចំនួន​៨០,៨៦​ភាគរយ​បាន​លើកឡើងថា ​បញ្ញាសិប្បនិម្មិត​បានក្លាយជា​​គន្លឹះ​នៃ​ការ​ស្តារ​ទម្រង់​​អាជីវកម្មខាង​ហិរញ្ញវត្ថុ​ឡើងវិញ ។ ​អ្នកផ្តល់​បទសម្ភាសន៍​ចំនួន៨៤,៤៩​ភាគរយ​បានយល់​ឃើញថា ​ប្រការដែល​ចិនបន្តពង្រីក​ការបើកទូលាយ​ខាង​ហិរញ្ញវត្ថុ និងជំរុញ​កិច្ចសហប្រតិបត្តិការ​ផ្នែក​ហិរញ្ញវត្ថុ​អន្តរជាតិ​បាន​បំពេញបន្ថែម​​ជំនឿចិត្តនិង​កម្លាំងចលករ​ដល់ការអភិវឌ្ឍ​ប្រកបដោយ​ស្ថិរភាព​នៃទីផ្សារហិរញ្ញ​វត្ថុសកល ។

ការស្ទង់មតិ​លើកនេះ​ធ្វើឡើងតាម​វេបសាយ​ ៥ ភាសារបស់​បណ្តាញ CGTN​ រួមមាន​ភាសា​អង់គ្លេស អេស្ប៉ាញ ​បារាំង អារ៉ាប់​និងរុស្ស៊ី ​ហើយ​ក្នុង​រយៈពេល ២៤​ ម៉ោង ក៏មាន​អ្នកប្រើប្រាស់​បណ្តាញ​អ៊ីនធឺណិត​ចំនួន​៣៦៣០​នាក់បាន​ចូលរួម​​បោះឆ្នោត​និង​បញ្ចេញមតិ​៕

វិទ្យុមិត្តភាពកម្ពុជាចិន